ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវសិស្ស​ចំនួន​602​នាក់​បាន​ចូល​ជា​សមាជិក​ សមាជិកា​គណបក្ស​ប្រជា​ជន​កម្ពុជា​

12 ឆ្នាំ មុន

​​ខេត្ត​តាកែវ ៖ នៅ​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ចំប៉ា​ ស្រុក​ព្រៃ​កប្បាស​ កាល​ពី​ថ្ងៃ​ទី​៩ មិថុនា​ មាន​រៀប​ចំ​ពិធី​បញ្ចូល​សមា​ជិក​-សមាជិកា​ថ្មី​ (យុវ​ជន​ក្នុង​សាលា)​ គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​៦០២​នាក់​ មក​ពី​វិទ្យា​ល័យ​ និង​អនុ​វិទ្យាល័យ​ចំនួន​៩​ ក្នុង​ឃុំ​ចំនួន​៧​របស់​ស្រុក​ព្រៃ​កប្បាស​ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ ពេជ​ សោភ័ន​ រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​ងារ​ និង​បណ្តុះ​បណ្តាល​

​ខេត្ត​តាកែវ ៖ នៅ​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឃុំ​ចំប៉ា​ ស្រុក​ព្រៃ​កប្បាស​ កាល​ពី​ថ្ងៃ​ទី​៩ មិថុនា​ មាន​រៀប​ចំ​ពិធី​បញ្ចូល​សមា​ជិក​-សមាជិកា​ថ្មី​ (យុវ​ជន​ក្នុង​សាលា)​ គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​៦០២​នាក់​ មក​ពី​វិទ្យា​ល័យ​ និង​អនុ​វិទ្យាល័យ​ចំនួន​៩​ ក្នុង​ឃុំ​ចំនួន​៧​របស់​ស្រុក​ព្រៃ​កប្បាស​ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ ពេជ​ សោភ័ន​ រដ្ឋ​លេខា​ធិការ​ក្រសួង​​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​ជា​អនុ​ប្រធាន​ទី១​ ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ព្រៃ​កប្បាស​ ។

ជា​ដំបូង​ តំណាង​សិស្សានុ​សិស្ស​ចំនួន​៣​នាក់​ បាន​ឡើង​អាន​ពាក្យ​សុំ​ចូល​ជា​សមា​ជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្រោយ​មក​លោក​ស្រី​អនុ​ប្រធាន​គណបក្ស​ស្រុក​ បាន​អាន​សេចក្តី​សម្រេច​យល់​ព្រម​ចូល​ជា​សមា​ជិក​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ។ ក្រោយ​ពី​អង្គ​ពិធី​ទាំង​មូល​បាន​ស្តាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​សិស្ស​រួច​មក​ លោក​បណ្ឌិត​ ពេជ សោភ័ន​ បាន​មាន​មតិ​សំណេះ​សំណាល​ជាមួយ​សមា​ជិក​-សមាជិកា​ថ្មី​ចំនួន​៦០២​នាក់​ ដែល​ទើប​តែ​បាន​បញ្ចូល​ថ្មីៗ​នេះ​ ។ លោក​បណ្ឌិត​ បាន​ថ្លែង​អំណរ​គុណ​ដល់​អស់​លោក​ លោក​ស្រី​ជា​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ និង​ថ្នាក់​មូល​ដ្ឋាន​ចុះ​ជួយ​ស្រុក​ព្រៃ​កប្បាស​ លោក​មេឃុំ​ មេភូមិ​ លោក​នាយក​ -​នាយក​រង​ លោក​គ្រូ​ អ្នក​គ្រូ​ បុគ្គលិក​ការិយា​ល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ និង​អាជ្ញា​ធរ​ដែន​ដី​ទាំង​អស់​ ដែល​បាន​ចំណាយ​ពេល​វេលា​ និង​ថវិកា​សម្រាប់​រៀប​ចំ​ពិធី​នេះ​ ។ លោក​បណ្ឌិត​ បាន​ណែ​នាំ​ដល់​សមា​ជិក​-សមាជិកា​ថ្មី​ដែល​ជា​យុវជន​ទាំង​អស់​ ត្រូវ​ស្គាល់​ពី​ភារកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​-សមាជិកា​បក្ស​ ។

លោក​បណ្ឌិត​ ពេជ សោភ័ន​ ក៏​បាន​លើក​ឡើង​ពី​ប្រវត្តិ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ជូន​អង្គ​ពិធី​ទាំង​មូល​ ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ជួយ​រំដោះ​ប្រទេស​ជាតិ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត​ និង​ដឹក​នាំ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ​ មិន​ដូច​គណបក្ស​មួយ​ចំនួន​ដែល​បាន​តែ​សន្យា​ និង​ចេះ​តែ​និយាយ​ តែ​ពុំ​បាន​ធ្វើ​អ្វី​បន្តិច​សោះ​ឡើយ​ជូន​ប្រជា​ជន​ ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំង​មូល​ ។ មិន​តែ​ប៉ុណ្ណោះ​ លោក​បណ្ឌិត​ក៏​បាន​គាំទ្រ​មហា​បាតុ​កម្ម​អហិង្សា​ប្រឆាំង​នឹង​លោក​ កឹម​ សុខា​ ដែល​បាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជា​គុក​សិប្បនិម្មិត​ ព្រោះ​គុក​ទួល​ស្លែង​នេះ​បាន​ឃុំ​ខ្លួន​ ធ្វើ​ទារុណ​កម្ម​ និង​សម្លាប់​ប្រជា​ជន​ខ្មែរ​អស់​យ៉ាង​ច្រើន​ក្នុង​របប​ ប៉ុល ពត​ ។ ដូច្នេះ​ ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​ ក៏​ដូច​រូប​លោក​ផ្ទាល់​មិន​អាច​លើក​លែង​ទោស​ឱ្យ​លោក​ កឹម​ សុខា​ បាន​ឡើយ​ និង​ទាម​ទារ​ឱ្យ​លោក​ កឹម​ សុខា​ សុំ​ទោស​ប្រជា​ពល​រដ្ឋ​ដែល​នៅ​រស់​ និង​បាន​ស្លាប់​នៅ​ក្នុង​គុក​ទួល​ស្លែង​ ។

ជា​ចុង​ក្រោយ​ លោក​បណ្ឌិត​បាន​ផ្តាំ​ផ្ញើ​ដល់​សមា​ជិក​-សមាជិកា​ថ្មី​ ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ទូ​ទាំង​ប្រទេស​សូម​ទៅ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា​ ជា​សម្គាល់​ និង​មាន​លេខ​រៀង​ទី៤​ នៅ​លើ​សន្លឹក​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​ ដើម្បី​គាំទ្រ​បេក្ខ​ភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​ទី៥​និង​អាណត្តិ​ក្រោយៗ​ទៀត​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​បណ្ឌិត​ ពេជ សោភ័ន​ ក៏​បាន​ចែក​ជូន​សមាជិក​-សមាជិកា​ចូល​ថ្មី​ និង​អ្នក​ចូល​រួម​ក្នុង​ម្នាក់ៗ​ទទួល​បាន​នូវ​ថវិកា​១០.០០០​រៀល​ មួក​១​ នំប៉័ង​១ដើម​ ទឹក​បរិសុទ្ធ​១ដប​ និង​ថវិកា​សម្រាប់​រៀប​ចំ​ពិធី​ទាំង​មូល​ ដែល​សរុប​ថវិកា​ទាំង​អស់​ចំនួន​១៨.០១៨.៥០០​រៀល​ ៕