ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ចាប់​រថយន្ត​ហ៊ីយ៉ាន់​ដាយ​5​គ្រឿង​សង្ស័យ​ឈ្មួញ​លួច​នាំ​ចូល​គេច​ពន្ធ

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ រថយន្ត​ហុីយ៉ាន់​ដាយ​ដឹក​ដី​ចំនួន​៥​គ្រឿង​ដែល​អត់​មាន​ស្លាក​លេខ​ និង​លិខិត​ស្នាម​អ្វី​ទាំង​អស់​​ បាន​ត្រូវ​មន្ត្រី​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​បង្ការ និង​បង្ក្រាប​បទ​ល្មើស​របស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ស្ទាក់​ឃាត់​ចាប់​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ មិថុនា​ នៅ​ចំណុច​ដំបូក​ខ្ពស់​ ឃុំ​ស្វាយ​តាយាន​ ស្រុក​កំពង់​រោទ៍ ហើយ​នាំ​យក​ទៅ​រក្សាទុក​នៅ​ស្នាក់​ការ​បណ្តោះ​អាសន្ន​

ខេត្ត​ស្វាយ​រៀង​ ៖ រថយន្ត​ហុីយ៉ាន់​ដាយ​ដឹក​ដី​ចំនួន​៥​គ្រឿង​ដែល​អត់​មាន​ស្លាក​លេខ​ និង​លិខិត​ស្នាម​អ្វី​ទាំង​អស់​​ បាន​ត្រូវ​មន្ត្រី​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​បង្ការ និង​បង្ក្រាប​បទ​ល្មើស​របស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ស្ទាក់​ឃាត់​ចាប់​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ មិថុនា​ នៅ​ចំណុច​ដំបូក​ខ្ពស់​ ឃុំ​ស្វាយ​តាយាន​ ស្រុក​កំពង់​រោទ៍ ហើយ​នាំ​យក​ទៅ​រក្សាទុក​នៅ​ស្នាក់​ការ​បណ្តោះ​អាសន្ន​របស់​គយ​ចល័ត​តំបន់​អ្នក​លឿង។​

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​មួយចំនួន​បញ្ជាក់​ថា​ កម្លាំង​នាយក​ដ្ឋាន​ដែល​ចុះ​ស្ទាក់​ឃាត់​ចាប់​រថយន្ត​ខាង​លើ​នេះ​ ដឹកនាំ​ដោយ​លោក​ ព្រាប​ គារ៉ាត់​ ជំនួយ​ការ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ បង្ការ​ និង​បង្ក្រាប​បទ​​ល្មើស និង​ជាមេ​គយ​ចល័ត​ប្រចាំ​តំបន់​ព្រៃ​វែង និង​ស្វាយ​រៀង ។​ ចំណែក​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ទាំង​៥​គ្រឿង​ដែល​ត្រូវ​ឃាត់​ចាប់​នេះ​ ជា​កម្ម​សិទ្ធិ​របស់​ឈ្មួញ​២​នាក់​នៅ​ក្រុង​បាវិត​ ដែល​គេ​លួច​នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណាម​ ដោយ​ពុំ​មាន​បង់​ពន្ធ​ឬ​លិខិត​ស្នាម​អ្វី​ទាំង​អស់​ ដោយ​ប្រើ​រូប​ភាព​នាំ​ចូល​មក​ដើម្បី​ដឹក​ដី​ចាក់​ឱ្យ​រោង​ចក្រ​មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ស្វាយ​រៀង​ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​យក​ទៅលក់​បន្ត​តែ​ម្តង​ ។ នេះ​ជា​ការ​ប្រាប់​ឱ្យ​ដឹង​ពី​ក្រុម​មន្ត្រី​គយ ។​

សូម​បញ្ជាក់​ថា​ កន្លង​មក​ធ្លាប់​មាន​ក្រុម​ឈ្មួញ​​លួច​នាំចូល​គ្រឿង​ចក្រ និង​រថយន្ត​ធំៗ​គេច​ពន្ធ​បែប​នេះ​ពី​ប្រទេសវៀត​ណាម​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​នានា​ក្នុងទឹក​ដី​ខេត្ត​ស្វាយ​រៀង​បាន​យ៉ាង​រលូន​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ​ ដោយ​ក្រុមឈ្មួញ​ទាំង​នោះ​ត្រូវ​រ៉ូវ​គ្នាជា​មួយ​មន្ត្រី​ខិល​ខូច​មួ​យចំនួន​នៅ​តាម​ច្រក​របៀង​ និង​លក់​បន្ត​ពី​មួយ​ទៅ​មួយ ​​ដោយ​ពុំ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ ។​ ប៉ុន្តែ​សកម្ម​ភាព​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ស្ទាក់​ចាប់​បាន​ជាច្រើន​លើក​មក​ហើយ​ដែរ​ ប៉ុន្តែ​ក្រុម​ឈ្មួញ​ទាំង​នោះ​នៅ​តែ​មិន​រាង​ចាល ព្រោះ​មុខរបរ​បែប​នេះ​វា​ចំណេញ​ច្រើន​ មួយ​ជើងៗ​រាប់​ម៉ឺន​ដុល្លារ​ឯ​ណោះ​ ។ ជាក់​សែ្តង​រថយន្ត​ហុី​យ៉ាន់ដាយ​ទាំង​៥​គ្រឿង​នេះ​ បើ​បង់​ពន្ធ​ត្រឹម​ត្រូវ​គឺ​មិន​តិច​នោះ​ទេ​ ៕​