ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ការ​ស្លា.ប់​របស់​ទាហាន​ម្នាក់​ដោយសារ​ឃាតករ​លាក់​មុខ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​ទាហាន​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាម្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឱ្យ​ទាហាន​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាម្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង គង់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​ទាហាន​អង្គភាព​ក្នុង​កងវរសេនាធំ​លេខ​៤ កងពលធំ​អន្តរាគមន៍​លេខ​២ មានស្រុក​កំណើត​ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀម​រាប ប​ច្បុ​ន្ន​មក​រស់នៅ​ភូមិ​ពងទឹក ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយ​មិន​បានដឹង​ថា ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង ឬ​បង្ក​ដោយ​រថយន្ត​បុក​នោះ​ទេ ស្រាប់តែ​បានឃើញ​ដេក​ដួល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាទី​កន្លែង​ស្ងាត់​​មិន​មាន​ប្រជាពលរដ្ឋ​រស់នៅ បន្តិច​ក្រោយមក​ទើប​មាន​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ឈប់​មើល​ក៏​បានដឹង​មាន​អ្នក​ដែល​ស្គាល់​ជា​ទាហាន​រស់នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា ទាហាន​នោះ​បាន​ទូរស័ព្ទ​រាយការណ៍​ដល់​អង្គភាព និង​ប្រពន្ធ​កូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ