ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​ចាំ​មិត្តភក្តិ​សុខ​ៗ ត្រូវ​មួយ​ក្រុម​ដេញ​តាម​កា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​កំពុង​ឈរ​ចាំ​មិត្តភក្ដិ​នៅ​ក្នុង​ហាង​ចិន​មួយ​កន្លែង ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​បាន​ដោយ​សុវត្ថិភាព បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី កែង​ផ្លូវ​បេតុង ភោជ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​កំពុង​ឈរ​ចាំ​មិត្តភក្ដិ​នៅ​ក្នុង​ហាង​ចិន​មួយ​កន្លែង ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​បាន​ដោយ​សុវត្ថិភាព បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី កែង​ផ្លូវ​បេតុង ភោជ
នីយដ្ឋាន ញ៉ូ​វ​ថោ​ន ដែល​ស្ថិត​នៅ​ក្នុង​បុរី​ញ៉ូ​វ​ថោ​ន ភូមិ​ព្រៃ​ទា​១​ សង្កាត់ចោម​ចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​វាយ​ប្លន់​យក​ទៅ​បាត់​ម៉ាក​ស្គូ​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ ឡើង​ស៊េរី​ឆ្នាំ​២០១៦ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ គិ​ន ម៉េ​ង​គាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ ស្នាក់​នៅ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​វ៉ា​រិ​ន ស្រុក​កងមាស ខេត្តកំពង់ចាម និង​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ រ៉ា​ន់ ឌី អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​២​សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ជនសង្ស័យ មាន​គ្នា​ចំនួន​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ទាំង​២​គ្រឿង មិន​ចាំ​ស៊េរី ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​កំពុង​ឈរ​ចាំ​មិត្តភក្តិ ដែល​នៅ​ក្នុង​ហាង​ចិន​យីហោ ឆាវ ស៊ី​ង ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ទាំង​២​ដោយ​មិន​ចាំ​ស៊េរី បាន​ធ្វើ​សកម្មភាព​យក​ដាវ​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​អោយ​ត្រូវ មួយ​ដាវ​ចំ​កំភួនដៃ​ខាងស្តាំ បណ្តាល​ឲ្យ​ជន​រង​គ្រោះភ័យ​រត់​ចោល​ម៉ូតូ ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក លោកនាយ​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ស៊ើបសួរ​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ដើម្បី​ស៊ើបអង្កេត​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ តែ​ជន​រង​គ្រោះ​ពេល​ភ្លាម​ៗ​មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ឡើង ដោយជនរងគ្រោះ​​ត្រូវ​បាន​មិត្តភក្ដិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​សិន ចាំ​ពេល​ថ្ងៃ​នឹង​មក​ដាក់​ពាក្យបណ្ដឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ