ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​-​កូន ប្រយុទ្ធ​ជាមួយ​ខ្លា​ឃុំ​មេ​មួយ​ក្បាល​ធំ…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​២​នាក់​ឪពុក​-​កូន ខណៈដើរ​ដាក់​អន្ទាក់​ក្នុង​ព្រៃ ត្រូវ​ខ្លា​ឃុំ​វាយប្រហារបណ្តាល​ឱ្យ​កូន​ប្រុស​រង​របួសធ្ងន់ កាលពី​ថ្ងៃទី​៦ វិច្ឆិកា វេលា​ម៉ោង០​២​ និង​៣០​រសៀល នៅ​ក្នុងតំបន់​ព្រៃ​ជ្រៅ…

ខេត្តរតនគិរី ៖ បុរស​២​នាក់​ឪពុក​-​កូន ខណៈដើរ​ដាក់​អន្ទាក់​ក្នុង​ព្រៃ ត្រូវ​ខ្លា​ឃុំ​វាយប្រហារបណ្តាល​ឱ្យ​កូន​ប្រុស​រង​របួសធ្ងន់ កាលពី​ថ្ងៃទី​៦ វិច្ឆិកា វេលា​ម៉ោង០​២​ និង​៣០​រសៀល នៅ​ក្នុងតំបន់​ព្រៃ​ជ្រៅ ស្ថិត​ក្នុងភូមិ​ទំពួន​រឺ​ង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ។

ទាក់ទិន​នឹង​ឧបទ្ទវហេតុ​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​តា​វែង​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ណ​យ សឺ​អុ​ី អាយុ​១៦​ឆ្នាំ ជាជនជាតិ​ដើម​ភាគតិច​ព្រៅ រស់នៅ​ក្នុង​ភូមិ ឃុំ​ខាងលើ ។ នៅ​ពេល​កើតហេតុ​នោះ​ សមត្ថកិច្ច​អត់​បានដឹង​ទេ គឺ​ទើបនឹង​ដឹង​រឿង​នេះ ពេល​ឪ​ពុក​​ដឹក​កូនរង​គ្រោះ​មក​ដល់​មណ្ឌល​សុខភាព​ស្រុក​តា​វែង​ ដើម្បី​ព្យាបាល ។

បើ​តាម​ឪពុក​និង​កូនប្រុស​ដែល​រង​គ្រោះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ​វេលា​ម៉ោង​៨​ព្រឹក ពួក​គាត់​ទាំង​២​នាក់​ឪពុក​-​កូន បាន​ជិះ​ម៉ូតូ​ចូល​ក្នុង​ព្រៃ ​ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ផ្ទះ ដើម្បី​ដាក់​អន្ទាក់​សត្វព្រៃ ។

ពេល​ទៅ​ដល់​ក្នុង​ព្រៃ​ជ្រៅ គាត់​ជា​ឪពុក​បាន​ដើរ​រាយ​អន្ទាក់ ឯ​កូនប្រុស​ដើរ​តាម​ពីក្រោយ ។ គាត់​រៀបរាប់​ថា នៅ​ពេល​នោះ ស្រាប់តែ​មាន​ខ្លា​ឃុំ​មេ​មួយ​ក្បាល​ធំ ពណ៌​ខ្មៅ ​បោល​ចេញពី​ក្នុង​ព្រៃ ហក់​មក​​ខាំ​កូនប្រុស​គាត់​ចំ​ជើង​ខាងឆ្វេង​ដាច់​សាច់​អស់​២​ដុំ ។

ពេល​ឃើញ​ដូច្នេះ គាត់​ជា​ឪពុក​បាន​យក​ដំបង​ឈើ​ប៉ុនកដៃ​វាយ​សំពង​ទៅ​លើ​ខ្លាឃ្មុំ ​ដើម្បី​ជួយកូ​ន​ប្រុស​ស្រាប់តែ​ខ្លាឃ្មុំ ​បែរមក​ខាំ​គាត់​វិញ​ម្ដង ហើយ​កូនប្រុស​គាត់​ក៏​បាន​យក​ដំបង​ ស្ទុះ​ទៅ​វាយ​ខ្លាឃ្មុំ​នោះ ទើប​វា​បោល​ចូល​ព្រៃ​បាត់​ទៅ ។

បើ​តាម​ជន​រង​គ្រោះ​សន្និដ្ឋាន​ថា ខ្លាឃ្មុំ​មេ​មួយ​ក្បាល​នេះ ទំនង​វា​មានកូន​ទើប​កាច​បែប​នេះ ។ ក្រោយ​ពី​កើត​ហេតុ បុរស​ជា​ឪពុក​បាន​ដឹក​កូនប្រុស​ដែល​របួស​តាម​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​​សុខភាព​ស្រុក​តា​វែង ៕ ​​

អត្ថបទសរសេរ ដោយ