ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លន់ ដាណេ ធ្វើ​ខួបកំណើត និង​ប្រកាសគ្រោងបើក​ហាង​លក់​ស៊ុប ចំណាយ​​ជិត​១០ម៉ឺន​ដុល្លារ

12 ឆ្នាំ មុន

រាជធានភ្នំពេញ ៖ តារា​កំប្លែង​មួយរូប​ដែល​ធ្លាប់​រួម​ទ្រនំ​ជាមួយ​ក្រុម​នាយ​ក្រឹម​ គឺ​អ្នកនាង​លន់ ដាណេ បាន​ធ្វើ​ពិធីខួបកំណើត​គម្រប់​​​អាយុ​២៩​ឆ្នាំ នៅភោជនីយដ្ឋានបុប្ផា​ជាយ​ដែនម្តុំ​បឹងត្របែក កាលពី​ថ្ងៃយប់​អាទិត្យ​ ទី៩ មិថុនា ២០១៣ នេះ ដោយមានការ​ចូល​រួម​ពី​​អ្នក​សិល្បៈ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

អ្វី​​ដែល​អ្នក​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើលនោះ គឺអ្នកនាង​លន់​ ដាណេ ប្រកាស​ក្តែងៗនៅ​ក្នុង​ពិធី​នោះ​ថា នាងគ្រោង​បើក​ហាង​រក​ស៊ី​ជា​ថ្មី​​ម្តង​ទៀត ទោះ​ជា​ធ្លាប់​កាច់​ក្បាល​ដំបូង​បរាជ័យក៏​ដោយ ក៏នាង​នៅ​តែបំពេញ​មហិច្ឆតា​ធ្វើ​ជាថៅកែ​ដដែល ដោយ​ម្តង​នេះ​នាង​បាន​​ចំណាយ​ថវិកា​ច្រើន​ជាងមុន​ ដោយ​រំពឹង​ថា ពិត​ជា​មិន​ដួល​ដូច​មុន​ជា​ដាច់​ខាត​ បន្ទាប់ពី​សិក្សា​ច្បាស់ម្ត​ង​រួចហើយនោះ ។

​នាង​បានបន្តថា ​គម្រោង​បើក​ជា​ភោជនីយដ្ឋាន​នា​ពេល​ឆាប់ៗនេះ ជាកន្លែងថ្មី​ធំទូលាយដីឡូត៍​ជិត​មួយហិកតា ដែល​នាង​ឱ្យ​គេ​​រៀប​ចំ​​ក្នុង​រូបភាព​ថ្មី​ទាក់ទាញ​គួរ​សម ដោយបំពាក់​ម៉ាស៊ីនត្រជាក់​ស្ទើរ​តែ​គ្រប់​កន្លែង ដែល​ដីឡូត៍នោះ​នាងជួល​គេ​ក្នុង​តម្លៃ​ថ្លៃគួរ​សម​ដែរ ព្រោះ​វា​ជា​កន្លែងប្រជុំ​ជន​ ហើយនាង​រំពឹង​​ថា អាចនឹង​បើក​មុខ​មាត់​សាជាថ្មី ដែល​នាង​ចំណាយ​ថវិកា​ជិត​១០ម៉ឺន​ដុល្លារ​ឯណោះ ៕