ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំពានច្បាប់ ត្រូវតែចាប់…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧​ វិច្ឆិកា ស្ថិតនៅ​ភូមិ​អន្លង់​តា​មុ​ី ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បានឱ្យ​​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧​ វិច្ឆិកា ស្ថិតនៅ​ភូមិ​អន្លង់​តា​មុ​ី ឃុំ​ឈើ​ទាល ស្រុក​បាណ​ន់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿងញៀន​​​ ។

ជនសង្ស័យ​ឈ្មោះ​កឹ​ម ដា​រិ​ន ហៅ​ក្រឹម ភេទ​ប្រុស ​អាយុ​ុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​9​​ ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈេ​ី​ទាល ស្រុក​បាណ​ន់ ​។ ជន​សង្ស័យ​ត្រូវ​​បាន​ក​ម្លាំង​​អ​ធិការ​នគរបាល​​ស្រុក​បាណ​ន់​ឃាត់ខ្លួន​ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ​។

សមត្ថ​កិ​ច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​)​ចំនួន​០១​ថង់​ធំ និង​០១​ថង់​តូច និង​សម្ភារ​សំរាប់​ប្រេ​ី​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​កំពុង​សាកសួរ​​ជនសង្ស័យ​រូប​នេះ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ