ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កូន​ខ្ចី លោក​​ប្តី​នាំ​ស្រី​ឡើង​ផ្ទះ​សំណាក់ ពេល​តាម​ទាន់​ប្រពន្ធ​យំ​បោក​ខ្លួន​រហូត​សន្លប់​បាត់​ស្មារតី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រីកូ​ន​​ខ្ចី​ម្នាក់​បាន​យំ​សោក​បោក​ខ្លួន​​រហូត​ដល់​ទន់​ខ្លួន​​សន្លប់​​​​នៅ​មុខ​ផ្ទះ​សំ​ណាក់​​​យីហោ«​​​នាង​អូន» ស្ថិត​​​នៅ​​តាម​បណ្ដោ​យ​​​​ផ្លូវ​លេខ​​​៩៥​ សង្កាត់​ផ្សារ​ដើម​​ថ្កូវ ​ខណ្ឌ​ចំការមន ​កាល​​ពី​វេលាម៉ោង​​​​១២ និង​​​២០នាទី​ ​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​៩ មិថុនា ​​ ។

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រីកូ​ន​​ខ្ចី​ម្នាក់​បាន​យំ​សោក​បោក​ខ្លួន​​រហូត​ដល់​ទន់​ខ្លួន​​សន្លប់​​​​នៅ​មុខ​ផ្ទះ​សំ​ណាក់​​​យីហោ«​​​នាង​អូន» ស្ថិត​​​នៅ​​តាម​បណ្ដោ​យ​​​​ផ្លូវ​លេខ​​​៩៥​ សង្កាត់​ផ្សារ​ដើម​​ថ្កូវ ​ខណ្ឌ​ចំការមន ​កាល​​ពី​វេលាម៉ោង​​​​១២ និង​​​២០នាទី​ ​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​៩ មិថុនា ​​ ។ ​ស្ត្រី​​រូប​នេះ​​​មិនត្រូវ​បាន​គេស្គាល់​ឈ្មោះ​​​​​ឡើយ​​​ដោយសារ​​ក្រោយ​ពី​កើត​ហេតុ​ភ្លាម​​ ​​​នាងត្រូវ​បាន​​​​នគរបាល​ប៉ុស្ដិ៍​​​ផ្សារ​ដើម​ថ្កូវ​​​​សហការ​ជា​មួយ​ក្រុម​​គ្រួសារ​ដឹក​តាម​​រ៉ឺម៉ក​​ម៉ូតូ​​​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​​​​ ។​

ដោយ​ឡែក​បុរស​ជាប្ដី​​​ក៏​បាន​ព្យា​យាម​ជិះម៉ូតូម៉ាកស្ទេប​​​ ពណ៌ស​​ ពាក់​ស្លាក​លេខ​​​ភ្នំ​ពេញ​១AF-​​៦០៨៧​​ ដឹក​ស្រី​​ស្នេហ៍គេច​ពី​ផ្ទះ​សំណាក់​ ​​ដោយ​មិនខ្ចី​យក​ភ្នែក​​មើល​​ប្រពន្ធកូន​​​ខ្ចី​​​ដែល​សន្លប់​​​​នោះ​ឡើយ​ ។​​ ​តាមប្រភព​ព័ត៌​មាន​ទាក់​ទិន​នឹង​រឿង​រ៉ាវ​​​ខាង​លើ​នេះ​​​ត្រូវ​បាន​ឱ្យ​ដឹង​ថា ​​ស្ត្រី​ម្នាក់​​អាយុ​ប្រមាណ​​ជាង​៣០​ឆ្នាំ​បានជិះម៉ូតូ​ឌុប​ស្វែង​រក​ប្ដី​​​​ដែល​សង្ស័យ​ថា មាន​​ស្រី​ថ្មី​​​ក្រៅ​ផ្ទះ​ ។ ការ​តាម​រក​ប្ដី​​ក្នុង​ដីក្រុង​គឺ​រុក​រក​គ្រប់​ច្រក​ល្ហក​​​ ហើយ​​​ក៏​​ប្រទះ​ឃើញ​​​ប្ដី​នាំ​ស្រី​ឡើង​​​ផ្ទះ​សំណាក់«​​​នាង​អូន»​​ទើប​​​រូប​​នាង​​​ចូល​ទៅ​សួរ​នាំ ​តែ​ខណៈ​នោះ​​​ប្ដី​របស់​នាង​ដឹង​ខ្លួន​​​ទាន់​ក៏​នាំ​ស្រី​ស្នេហ៍ជិះ​ម៉ូតូ​​​គេច​​បាត់​ភ្លាម​​​ៗ​ដែរ​ ។ ​​

ដោយ​សារ​ទង្វើ​របស់​​​ប្ដី​បែប​នេះ​​​​រួម​ផ្សំ​​ជា​មួយ​នឹង​​​ស្ត្រីជាប្រពន្ធ​​ទើប​នឹង​ឆ្លង​ទន្លេ​បាន​​​ប្រមាណ​ជាង​​១ឆ្នាំ​​​​ផង​ធ្វើ​ឱ្យ​នាង​គាំង​បេះ​ដូង​​សន្លប់​ស្ដូក​ស្ដឹង​​នៅមុខ​ផ្ទះ​សំណាក់​​នោះ​ ។ ​​​​ប្រភព​ព័ត៌មាន​​មួយ​ទៀត​​បាន​ឱ្យ​ដឹង​ថា ​រវាង​ស្ត្រី​​​ជា​ប្រពន្ធ​​ និងបុរស​ជាប្ដី​​​មានការ​ប្រទូស្ដរ៉ាយ​គ្នា​​​កើត​ឡើង​​នៅពេល​​​​ទៅ​តាម​​​រក​រឿង​​ប្ដី​ដល់​ផ្ទះ​ស​ំណាក់​​នោះ ហើយ​ក៏​​​​បណ្ដាល​ឱ្យ​ដួល​រហូ​ត​​សន្លប់​​​ ។ ចំពោះបញ្ហានេះ ​​​ម្ចាស់​ផ្ទះ​សំណាក់​ខាង​លើ​មិន​បាន​សហការ​ផ្ដល់​ព័ត៌​មាន​​​ដល់​​អ្នក​កាសែត​ ឬ​​សមត្ថកិច្ចមូល​ដ្ឋាន​ឱ្យ​ដឹង​ឡើយ​ ៕​