ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​6​មាន​ទឹកប្រាក់​173​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​CDC បាន​អនុម័ត​យល់ព្រម​ចុះបញ្ជី​វិនិយោគ​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម និង​សណ្ឋាគារ​ចំនួន​៦ ដែល​មាន​ទុន​វិនិយោគ​ជាង ១៧៣​លាន​ដុល្លា​អា​មេ​រិ​ក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​CDC បាន​អនុម័ត​យល់ព្រម​ចុះបញ្ជី​វិនិយោគ​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម និង​សណ្ឋាគារ​ចំនួន​៦ ដែល​មាន​ទុន​វិនិយោគ​ជាង ១៧៣​លាន​ដុល្លា​អា​មេ​រិ​ក ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​CDC បាន​ឲ្យ​ដឹង​ថា នៅ​ដើមខែ​វិ​ច្ឆ​កា​នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៦ ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​គម្រោង​វិនិយោគ​លើ​ផ្នែក​ឧស្សាហកម្ម និង​សណ្ឋាគារ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លើ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម ។

ក្រុមហ៊ុន​ទាំង​៦​នោះ មាន​ដូច​ជា ទី​១ ក្រុមហ៊ុន LING XIU INT’L គ្រោង​សាងសង់ និង​បង្កើត​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៤១០​បន្ទប់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​សរុប​មា​ណ​ជិត​៦៩​លាន​ដុល្លារ​។ ក្រោយ​សាងសង់​រួច សណ្ឋាគារ​នេះ​ត្រូវការ​កម្លាំង​ពលកម្ម​ប្រហែល​១៣៣​កន្លែង ជា​ពិសេស​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​បម្រើសេវា​ដល់​វិស័យ​ទេសចរណ៍​។ ទី​២ ក្រុមហ៊ុន NORO MALL ដែល​កំពុង​វិនិយោគ​ផ្សារ​ទំនើប​Noro Mall​មាន​ទីតាំង​ស្ថិត សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ក្នុង​ទឹកប្រាក់​ចំនួន​៩,២​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទី​៣ ក្រុមហ៊ុន CATH PHARMA គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ថ្នាំពេទ្យ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​មាន​ទុន​វិនិយោគ​ចំនួន​៦,៣ លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ ទី​៤ ក្រុមហ៊ុន CHNEITEC RENEWABLE មាន​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មាន​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់ គ្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៥៨​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទី​៥ ក្រុមហ៊ុន​HERSHEY PLASTIC INDUSTRIAL (CAMBODIA) គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ និង​ផលិតផល​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ គ្រោង​វិនិយោគទុន​ប្រមាណ​ជាង​២៦​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​៦ ក្រុមហ៊ុន SAIER (CAMBODIA) GARMENT ដែល​មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​គ្រោង​វិនិយោគទុន​ប្រមាណ​ជាង​៤​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រុមហ៊ុន​ទាំងនេះ ក្រោយ​ពី​ការ​សាងសង់ និង​ដាក់​ឲ្យ​ដំណ់​ការ​ជា​ផ្លូវការ​នោះ នឹង​ត្រូវការ​កម្លាំង​ពលកម្ម​ចូលរួម​ក្នុង​វិស័យ​ការងារ​ជិត​២​ពាន់​កន្លែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ