នៅ សូ​នី​តា បញ្ជាក់​រឿងគូជីវិត​ជាមួយ​ទិ​ត្យ ថា​វរិ​ទ្ធ


រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​របស់​តារា​សម្តែង​នៅ សូ​នី​តា និង​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​មហាជន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចាប់ផ្តើម​បើកចំហ​ក្នុង​ការ​បណ្តើរគ្នា​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន ។ ចុង​ក្រោយ​នេះ​ប្រភព​ក្រៅផ្លូវការ​ឲ្យ​ដឹង​ថា ស្នេហា​រវាង​អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​ផ្អែមល្ហែម​បែប​ជា​គូសង្សារ​ប៉ុណ្ណោះ​ទេ ពោល​គឺ​ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​រួច​ហើយ​កាលពី​ពេល ថ្មី​ៗ​កន្លង ដើម្បី​បាន​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ ។ តើ​ពិត ឬ​យ៉ាងណា ?

នៅ​ពេល​ជជីក​សួរ នៅ សូ​នី​តា មិន​ទទួលស្គាល់​ចំណង​ស្នេហ៍​ជាមួយ​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ទេ ។ ការ​បដិសេធ​នេះ​ត្រូវ​គេ​គិត​ថា វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​សម្រាប់​អ្នកសិល្បៈ បើ​ទោះបីជា​សកម្មភាព​របស់​ពួក​គេ​បង្ហាញ​ឲ្យ​ឃើញ​ជា​បន្តបន្ទាប់​ក៏​ដោយ ។ ជួល​កាល​មក​ពី​មិន​ទាន់​ដល់​ពេលវេលា​ដែល​ពួក​គេ​ចង់​បង្ហាញ​ការណ៍​ពិត ។

នៅ សូ​នី​តា អះអាង​ថា នាង​មិន​បាន​ភ្ជាប់​ចំណង​ស្នេហ៍ ឬ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ទេ ។ នាង​ក៏​មិន​បាន​ទទួល​ព័ត៌មាន​ទាំងឡាយ​ដែល​បាន​ចុះ​ផ្សាយ​ពី​ពួក​នាង​នោះ​ដែរ ។

អ្នក​និយម​តាមដាន​សកម្មភាព​របស់​អ្នកសិល្បៈ បាន​កត់សម្គាល់​ឃើញ​ថា អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​ដែល​តែងតែមាន​គូស្នេហ៍​ជាតា​រា​ស្រី ល្បី​ៗ​កន្លង​មក គឺ​លោក​ទិ​ត្យ ថា​វរិ​ទ្ធ បច្ចុប្បន្ន​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយនឹង​តារា​សម្តែង​នៅ សូ​នី​តា ។

ទោះបីជា​គូស្នេហ៍​មួយគូ​នេះ​មិន​ទាន់​បង្ហាញ​ការណ៍​ពិត​របស់​ពួក​គេ​ជា​សាធារណៈ និង​ផ្លូវការ​ក្តី ប៉ុន្តែ​រាល់​សកម្មភាព​ដែល​លោក​ទិ​ត្យ ថា​វរិ​ទ្ធ និង​នៅ សូ​នី​តា ធ្វើ​កន្លង​មក មាន​ដូច​ជា​ការ​បណ្តើរគ្នា​ទៅ​ចូលរួម​ពិធី ផ្សេង​ៗ ប្រៀប​បាន​នឹង​គូស្នេហ៍​ថ្មីថ្មោង ។ សកម្មភាព​ទាំងនេះ​ត្រូវ​មហាជន​លើក​ឡើង​ថា វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ទាំង​ពីរ​កំពុង​សាង​ស្នេហ៍​ជាមួយ​គ្នា ។

អ្នកសិល្បៈ​ដែល​ស្គាល់​នៅ សូ​នី​តា បាន​លើក​ឡើង​ថា នៅ សូ​នី​តា កាន់តែ​កៀក​កិត​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ក្រោយ​ពី​លោក​បាន​ចែកផ្លូវ​គ្នា​ជាមួយ​អ្នក​នាង​ស៊ឹ​ម សូលី​កា ពិសេស​ក្រោយ​ពេល​ស៊ឹ​ម សូលី​កា បាន​បង្ហាញ​ស្នេហ៍​ដោយ​បើកចំហ​ជាមួយ​លោ​កអេង រិ​ទ្ធី ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​សង្ស័យ​ថា​ពួក​គេ​អាច​នឹង​ឈាន​ដល់​រឿង​ស្នេហា ព្រោះតែ​ជា​ញឹកញាប់​គេ​សង្កេត​ឃើញ​អ្នក​ទាំង​ពីរ​ចេញដំណើរ​ក្នុង​រថយន្ត​តែ​មួយ​ទៅ​ទទួលទាន​អាហារ ហើយ​គេ​ឧស្សាហ៍​ឃើញ​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ចេញចូល​ផ្ទះ​វីឡា​ប្រណីត​របស់​នៅ សូ​នី​តា នៅ​បុរី​ប៉េង ហួត​បឹង​ស្នោ​ផង​ដែរ ។

បើ​មិន​ពិត​ក៏​មិន​ពិត​ទៅ​ចុះ តែបើ​ពិត ទាំង​អ្នកសិល្បៈ និង​មហាជន​អបអរសាទរ​ចំពោះ​នៅ សូ​នី​តា និង​លោក​ទិ​ត្យ ថា​វរិ​ទ្ធ ដែល​បាន​ក្លាយជា​គូជីវិត​នឹង​គ្នា ទោះបី​មិន​បាន​រៀប​ការ​បើកចំហ​ក្តី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ