ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកដំឡូងមី​និងកម្មករជិត​៣០នាក់​ក្រឡាប់​ ព្រោះជាប់និយាយទូរស័ព្ទ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​កម្មករ​ប្រុស​-​ស្រី​ជិត​៣០​នាក់បាន​រង​របួសធ្ងន់​-​ស្រាល​នៅ​ក្នុង​​ហេតុការណ៍​ក្រឡាប់​​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​មាន​ដឹក​ដំឡូង​មី​ផង​ដែរ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃ​ទី​០៧ តុលា នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​៧៦ ក្នុង​គីឡូ​ម៉ែ​ត​លេខ​១៤…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​កម្មករ​ប្រុស​-​ស្រី​ជិត​៣០​នាក់បាន​រង​របួសធ្ងន់​-​ស្រាល​នៅ​ក្នុង​​ហេតុការណ៍​ក្រឡាប់​​រថយន្ត​ធុន​ធំ​១​គ្រឿង​ដែល​មាន​ដឹក​ដំឡូង​មី​ផង​ដែរ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃ​ទី​០៧ តុលា នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​៧៦ ក្នុង​គីឡូ​ម៉ែ​ត​លេខ​១៤ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ​ដែល​សង្ស័យ​បង្ក​ឡើង​ដោយ​ខ្លួនឯង ខណៈ​អ្នកបើកបរ​កាន់​ទូរស័ព្ទ​​និយាយ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ខាងលើ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ព​ណ​៌.​ស ពាក់​ស្លាក​លេខ​កំពង់ចាម 3A-2229 បើកបរដោយ​ឈ្មោះ សល់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​កម្មករ​ទាំងអស់​មាន​២៧​នាក់ ក្នុង​នោះ​របួសធ្ងន់​៥​នាក់ ហើយ​ភ្លាម​ៗ​ត្រូវ​គេប​ញ្ចូ​ន​ទៅ​មន្ទី​រ​ពេទ្យ​បង្អែក ស្រុក​ស្នួល ។

បច្ចុប្បន្ន រថយន្ត​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។
ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ