ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​លោក កឹម សុខា​ ចាប់ផ្តើមហើយ​នៅព្រឹកនេះ

12 ឆ្នាំ មុន

ដូចតាមគ្រោង​បាតុកម្មប្រឆាំង​ លោក កឹម សុខា​ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​បានចាប់​ផ្តើមហើយ​នៅព្រឹកថ្ងៃទី​ ០៩ មិថុនា​ ២០១៣នេះ នៅទីលានប្រជាធិបតេយ្យ​ស្ថិត​នៅខាងក្រោយ​ស្ថានទូត​អាមេរិក​ប្រចំាកម្ពុជា​ ស្ថិតក្នុង​ខណ្ឌដូនពេញ​ ។ ក្រុមបាតុករ​ជាច្រើនពាន់នាក់ ដែលដឹកនំាដោយលោក ជុំ ម៉ី ប្រធានសមាគមអតីត​ជនរង​គ្រោះក្នុង​របបខ្មែរ​ក្រហម ​បាននាំគ្នាស្រែក​ទាមទារ​ឲ្យលោក កឹម សុខា​ សុំទោស​ នូវអ្វីដែល​លោក កឹម សុខា​ ត្រូវបានសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ជា​

ដូចតាមគ្រោង​បាតុកម្មប្រឆាំង​ លោក កឹម សុខា​ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​បានចាប់​ផ្តើមហើយ​នៅព្រឹកថ្ងៃទី​ ០៩ មិថុនា​ ២០១៣នេះ នៅទីលានប្រជាធិបតេយ្យ​ស្ថិត​នៅខាងក្រោយ​ស្ថានទូត​អាមេរិក​ប្រចំាកម្ពុជា​ ស្ថិតក្នុង​ខណ្ឌដូនពេញ​ ។ ក្រុមបាតុករ​ជាច្រើនពាន់នាក់ ដែលដឹកនំាដោយលោក ជុំ ម៉ី ប្រធានសមាគមអតីត​ជនរង​គ្រោះក្នុង​របបខ្មែរ​ក្រហម ​បាននាំគ្នាស្រែក​ទាមទារ​ឲ្យលោក កឹម សុខា​ សុំទោស​ នូវអ្វីដែល​លោក កឹម សុខា​ ត្រូវបានសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ជា​សាធារណៈ​ថា លោក កឹម សុខា ​បាននិយាយថា​គុកទួលស្លែងជាកន្លែង​សិប្បនិម្មិតនោះ​ ។

បើគ្មានអ្វី​ប្រែប្រួលទេ​ បាតុកម្មនេះ​ក៏នឹងមានការ​ហែក្បួនឆ្ពោះ​មកកាន់ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​ ស្ថិតនៅក្នុង​ខណ្ឌទួលគោក​ ដើម្បីទាមទារឲ្យ​លោក កឹម សុខា ទទួលខុស​ត្រូវនូវអ្វីដែល​លោកបាននិយាយ​ និងសុំទោស​ចំពោះអតីត​ជនរងគ្រោះ​និងព្រលឹងអ្នក​ស្លាប់នៅក្នុង​របបខ្មែរក្រហម​ផងដែរ ។

 សេចក្តីរាយការណ៏​ពីអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​ក៏បានឲ្យដឹងនៅ​មុននេះបន្តិចថា ​បាតុកម្មដូចគ្នានេះ​ក៏បានផ្តើម​ធ្វើនៅសាលា​ឯកជន ប៊ៀលធី អន្តរជាតិ ស្ថិតនៅ​តាមបណ្តោយ​ផ្លូវលេខ ៣៦០​ ក្នុងខណ្ឌចំការ​មនផងដែរ ​ដោយមានការ​ចូលរួមពីថ្នាក់ដឹកនំា​ សាស្រ្តាចារ្យនិង​និស្សិតជាច្រើននាក់​ ៕