ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​មួយ​ថ្ងៃ ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កើត​ឡើ​៦​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​៤​នាក់ របួសស្រាល​ប្រុស​១​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កើត​ឡើ​៦​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​៤​នាក់ របួសស្រាល​ប្រុស​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​,​មិន​គោរព​សិទ្ធិ​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់ ។

សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿង ក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក ,​ផ្លូវ​ខេត្ត​៣​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់​និង​ខេត្ត​កំ​ពង​ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៦៩៣៤​គ្រឿង(​ម៉ូតូ​៧០%), មធ្យោបាយ​ល្មើស​១៥៤៥​រឿង​(​ម៉ូតូ​៨១%), អប់រំ​២២១​គ្រឿង​(​ម៉ូតូ​៣១%),​មធ្យោបាយ​ពិន័យ​១៣២៤​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤១​គោលដៅ​ម៉ូតូ​ចូល​គោលដៅ​២៩៩៤​គ្រឿង​, អប់រំ​១៥៦​គ្រឿង​, ពិន័យ​ចំនួន​សរុប​៩៣៩​គ្រឿង(​មួក​៧២១​គ្រឿង​, កញ្ចក់​១៣១​គ្រឿង​, ស្រវឹង​១១​គ្រឿង​, ផ្សេង​ៗ៧៦​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ