ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ឆក់ខ្សែក២នាក់ ត្រូវបាន​សមត្ថកិច្ច​ក្របួចបាន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​កំពង់ចាម 1C 6988 ​ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើសកម្ម​ភាពឆក់ខ្សែ.កលើ​នារីរងគ្រោះ​ដែល​កំពុង​ជិះម៉ូតូហ្វ៊ីណូម្នាក់ រួច​ជិះរត់ ​​​ក៏ទៅបុកចំណុច​គោល​ដៅ​ប៉ូលិស​ចរាចរណ៍​មុខ​ CDC ​ហើយ​ក៏ត្រូវបាន​ក្របួច​ជាប់នៅទីនោះ​តែម្តង​ កាលពីវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី៨ មិថុនា ២០១៣ ស្ថិតនៅចំណុច​ផ្លូវ​៩០​ស៊ី

សុវត្ថិ ។

សមត្ថកិច្ច​បានឱ្យ​ដឹងថា ជន​សង្ស័យ​ឆក់​ខ្សែក១-​ឈ្មោះយឹម រដ្ឋ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ២-​ឈ្មោះ​សូរ សុភ័ក្រ្ត អាយុ​២០​ឆ្នាំ ​ស្នាក់នៅសង្កាត់​បឹងកក់២ ខណ្ឌទួលគោក ​បន្ទាប់​ពីឃាត់ខ្លួនត្រូវបាន​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​មាន​ថ្នាំ​ញៀន​​ប្រភេទម៉ាទឹកកក​១កញ្ចប់នៅជាប់ខ្លួនផងដែរ ។ ជនសង្ស័យ​ទាំង​២នាក់ និង​វត្ថុតាង ត្រូវបា​ន​សមត្ថកិច្ចបញ្ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋ​បាល​​ស្រះ​ចក​ ដើម្បី​ធ្វើការ​សាកសួរ ៕  ​