ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​ហ៊ឹង​ត្រចៀក​មក​ពី​អ្វី?

5 ឆ្នាំ មុន

ការ​ដែល​មាន​អារម្មណ៍​ថា ​ហ៊ឹ​ង​ក្នុង​ត្រចៀក អាច​ជា​បញ្ហា​ដែល​រំខាន​ដល់​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ រហូត​ដល់​មិន​អាច​គេង​លក់​បាន​ទៀត​ផង ។ ការ​ហឹ​ុ​ង​ក្នុង​ត្រចៀក មិន​ត្រឹមតែ​ជា​អារម្មណ៍​ថា​មាន​សំឡេង​ក្នុង​ត្រចៀក​ជាប់​ទេ តែ​វា​ក៏​ជា​អ្វី​ដែល​ទាក់ទង​នឹង​ការ​មាន​ជំងឺ​ក្នុង​ខ្លួន​ដែរ ។ ដូច្នេះ​សូម​បង្ហាញ​ហេតុផល…

ការ​ដែល​មាន​អារម្មណ៍​ថា ​ហ៊ឹ​ង​ក្នុង​ត្រចៀក អាច​ជា​បញ្ហា​ដែល​រំខាន​ដល់​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ រហូត​ដល់​មិន​អាច​គេង​លក់​បាន​ទៀត​ផង ។ ការ​ហឹ​ុ​ង​ក្នុង​ត្រចៀក មិន​ត្រឹមតែ​ជា​អារម្មណ៍​ថា​មាន​សំឡេង​ក្នុង​ត្រចៀក​ជាប់​ទេ តែ​វា​ក៏​ជា​អ្វី​ដែល​ទាក់ទង​នឹង​ការ​មាន​ជំងឺ​ក្នុង​ខ្លួន​ដែរ ។ ដូច្នេះ​សូម​បង្ហាញ​ហេតុផល ធំ​ៗ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ហឹ​ង​ក្នុង​ត្រចៀក ។

១-អាយុ​ច្រើន ៖ បញ្ហា​ស្តាប់​មិន​លឺ​មួយ​ប្រភេទ​កើតឡើង​ដោយសារ​ការ​ចាស់​ទៅ​តាម​អាយុ ហើយ​គេ​ហៅ​វា​ជា​ពាក្យ​បច្ចេកទេស​ថា Presbycusis ដែល​ច្រើន​តែ​កើតឡើង​លើ​មនុស្ស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ។

២-សំឡេង​ខ្លាំង​ពេក ៖ តើ​អ្នកមាន​តម្រូវ​ឲ្យ​ធ្វើការ​ក្នុង​កន្លែង​ដែល​មាន​សំឡេង​ល ឺ​ខ្លាំង​ៗ​ដែរ​ទេ ? បើ​អ៊ីចឹង​មែន សំឡេង​ដែល​ចេះ​តែ​ចេញ​ក្នុង​ត្រចៀក​អ្នក​គឺ​បង្ក​ឡើង​ដោយសារ​ការងារ​អ្នក​ហើយ ។ កាលណា​អ្នកធ្វើការ​បែប​នេះ​ច្រើន​ពេក នោះ​អ្នក​ប្រឈម​នឹង​ការ​ស្តា​ប់លែង​លឺជា​មិន​ខាន ។ ក្រៅពី​នេះ​ការ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី ឬ​ស្តាប់​កាស​ចម្រៀង​ដោយ​​បើក​សំឡេង លឺ​ៗ​ពេក ក៏​អាច​បង្ក​បញ្ហា​នេះ​ដូច​គ្នា​ដែរ ។

៣-ខូច​សរសៃប្រសាទ ៖ អ្នក​អាច​ស្តាប់​លឺ​បាន​ដោយសារ​តែ​រលក​សំឡេង​ចូល​ទៅ​ក្នុង​ត្រចៀក ហើយ​បញ្ជូន​សញ្ញា​ទៅ​ខួរក្បាល​តាម​រយៈ​សរសៃប្រសាទ​ស្រង់​សំឡេង ។ ករណី​ដែល​មាន​គ្រោះថ្នាក់ ឬ​របួស​លើ​សរសៃប្រសាទ​នេះ ឬ​មាន​ជំងឺសរសៃប្រសាទ​ដូច​ជា ក្រិន​ច្រើន​កន្លែង សុទ្ធតែ​អាច​បង្ក​ជា​ការ​ហឹ​ុ​ង​ក្នុង​ត្រចៀក​បាន​ទាំងអស់ ។ ការ​មាន​ដុំ​សាច់​នៅ​ក្បែ​សរសៃប្រសាទ​ស្រង់​សំឡេង ក៏​បង្ក​ជា​បញ្ហា​នេះ​ដូច​គ្នា​ដែរ ។

៤-ជំងឺ​លើស​សម្ពាធ​ឈាម ៖ ការ​ហឹ​ុ​ង​ត្រចៀក​ដែល​បង្ក​ឡើង​ដោយ​ការ​លើស​សម្ពាធ​ឈាម ត្រូវ​បាន​សម្គាល់​ដឹង​តាម​រយៈ​ការ​លឺ​សំឡេង​ដូច​គេ ដំ​ៗ ឬ​បាញ់ ប៉ឹ​ក​ៗ ដែល​ខុស​ពី​ការ​លឺ​សំឡេង​ធម្មតា ។ អ្នកជំនាញ​និយាយ​ថា ការ​ហ៊ឹង​ត្រចៀក​បង្ក​ឡើង​ដោយ​ការ​លើស​សម្ពាធ​ឈាម​អាច​បង្ក​ឡើង​ដោយ​ស្ត្រេ​ស និង​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក ។

៥-អាហារ និង​ភេសជ្ជៈ ៖ បើ​យើង​និយាយ​ដល់​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន វា​មាន​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​ការ​ហឹ​ុ​ង​ត្រចៀក​ដែរ ជា​ពិសេស​អាហារ ឬ​ភេសជ្ជៈ​ដែល​សម្បូរ​ជាតិ​ស្ករ សូ​ដ្យូ​ម និង​ខ្លាញ់ Saturated Fats តែ​ម្តង​។ ភេសជ្ជៈ​ជា​ប្រភេទ​កាហ្វេ និង​មាន​ជាតិ​កាហ្វេ​អ៊ី​ន ក៏​អាច​បង្ក​ជា​ការ​ហឹ​ុ​ង​ត្រចៀក ដូច​គ្រឿង​ស្រវឹង​ដែរ ។

៦-ការ​ប្រើ​ថ្នាំ ៖ វា​គឺជា​ចំណេះដឹង​ញឹកញាប់​មួយ​ដែល​ថា ការ​ប្រើ​ថ្នាំ​អាច​បង្ក​ជា​ផល​រំខាន​ច្រើន ដោយ​ក្នុង​នោះ​ក៏​មានការ​ហ៊ឹ​ង​ត្រចៀក​ដែរ ទាំង​ថ្នាំ​មាន និង​គ្មាន​វេជ្ជបញ្ជា ។ ថ្នាំ​ផ្សះ និង​ថ្នាំ​ប្រឆាំង​ការ​បាក់ទឹកចិត្ត​គឺជា​មេ​បញ្ហា​ជាងគេ​ដែល​នាំ​ឲ្យ​ហ៊ឹ​ង​ក្នុង​ត្រចៀក ។

៧-អាច​ម៌​ត្រចៀក ៖ វា​មិនមែន​ជា​បញ្ហា​ទេ​ក្នុង​ការ​មាន​អាច​ម៌​ត្រចៀក​នោះ ព្រោះថា វា​ពិត​ជា​អាច​ជួយ​ការពារ​ត្រចៀក​អ្នក​ពី​ការ​ខូចខាត​បាន ។ ប៉ុន្តែ​បើសិនជា​មាន​ច្រើន​ពេក វា​ក៏​បង្ក​ជា​បញ្ហា​ដល់​ការ​ស្តាប់​លឺ​ដែរ ។ តាម​ពិត​ទៅ ការ​ដែល​ស្ទះ​អាច​ម៌​ត្រចៀក​រហូត​ដល់​ជិត គឺជា​មូលហេតុ​ញឹកញាប់​មួយ​នៃ​ការ​ហឹ​ង​ត្រចៀក​ដែរ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ