ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ ANZ Royal ធ្វើ​កំណែ​ទម្រង់​និង​ជួស​ជុល​សាខា​អូឡាំពិក

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ធនា​គារ​ ANZ Royal បាន​ប្រកាស​ថ្ងៃ​នេះ​អំពី​កំណែ​ទម្រង់​ជួស​ជុល​សាខា​អូឡាំពិក​ដើម្បី​ពង្រីក​ទីធ្លា​បន្ថែម​កន្លែង​បម្រើ​សេវា​កម្ម​ និង​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ថ្មី​ សម្រាប់​ពង្រឹង​បទ​ពិសោធន៍​ធនា​គារ​ជូន​ដល់​អតិ​ថិជន​របស់​ខ្លួន​ ។ការ​ជួស​ជុល​កែទម្រង់​នេះ​នឹង​មាន​ការ​ពង្រីក​បន្ថែម​ទំហំ​នៃ​សាខា​៣០ភាគ​រយ​ ដែល​នឹង​ផ្តល់​នូវ​ទីធ្លា​ចំណត​រថយន្ត​ធំ​ជាង​ទូលាយ​ជាង​មុន​ ។

កំណែ​ទម្រង់​សាខា​នេះ​ ក៏​នឹង​មាន​ទីធ្លា​ផ្ទាល់​សម្រាប់​អតិថិ​ជន​ធនា​គារ​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​ អតិ​ថិជន​ផ្នែក​ពាណិជ្ជ​កម្ម​ ព្រម​ទាំង​បន្ទប់​ផ្ទាល់​សម្រាប់​អតិថិ​ជន​ជាន់​ខ្ពស់​ ។ ទន្ទឹម​នឹង​នេះ​ ធនា​គារ​ក៏​នឹង​មាន​ការ​ពង្រឹង​បច្ចេក​វិទ្យា​ទំនើប​ដោយ​បំពាក់​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ការ​ដាក់​ និង​ដក​ប្រាក់​របស់​អតិថិ​ជន​ ។

នៅ​ក្នុង​កម្ម​វិធី​បើក​ដំណើរ​ការ​ជួស​ជុល​នេះ​ លោក​ ហ្គ្រែនត៍​ ណាក់​ឃី​ អគ្គ​នាយក​នៃ​ធនា​គារ​ ANZ Royal បាន​មាន​ប្រសាសន៍​ថា​ ៖ «យើង​ធ្វើ​ការ​កែ​ទម្រង់​សាខា​អូឡាំពិក​ ក្នុង​ហេតុ​ផល​ចម្បង​មួយ​គឺ​ ដើម្បី​ផ្តល់​នូវ​សេវា​កម្ម​ស្តង់​ដារ​ដែល​ល្អ​ជាង​មុន​ទៅ​ដល់​អតិថិ​ជន​ ។ ធនា​គារ​ ANZ Royal ធ្វើ​ការ​ឱ្យ​តម្លៃ​ទៅ​លើ​ការ​ផ្តល់​សេវា​កម្ម​ក្នុង​កម្រិត​ឈាន​មុខ​គេ​លើ​ទីផ្សារ​ចំពោះ​អតិថិ​ជន​ក្នុង​ប្រទេស​កម្ពុជា​ ។ ការ​បណ្តាក់​ទុន​របស់​យើង​ក្នុង​សាខា​អូឡាំពិក​នេះ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ទីផ្សារ​នេះ​» ។សាខា​នេះ​នឹង​ត្រូវ​ផ្អាក​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី១០​ មិថុនា​ ឆ្នាំ​២០១៣​ រហូត​ដល់​ថ្ងៃ​ទី​២៨ កក្កដា​ ឆ្នាំ​២០១៣​ ដើម្បី​ធ្វើ​ការ​ជួស​ជុល​កែ​ទម្រង់​ឡើង​វិញ​ ។ឮ

អតិថិ​ជន​សាខា​អូឡាំពិក​ទាំង​អស់​អាច​ទៅ​កាន់​សាខា​ដទៃ​ទៀត​របស់​ធនា​គារ​ ANZ Royal ដូច​ជា​ សាខា​ក្រមួនស​ សាខា​វិមាន​ឯករាជ្យ​ សាខា​មាត់​ទន្លេ​ និង​សាខា​ពេទ្យ​លោក​សង្ឃ​ ។ ក្រុម​ការ​ងារ​ផ្នែក​បញ្ជី​ប្រាក់​ខែ​នឹង​ត្រូវ​បាន​ផ្លាស់​ទី​ទៅ​កាន់​សាខា​ពេទ្យ​លោក​សង្ឃ​ចាប់​ពី​ថ្ងៃ​ទី​៤ មិថុនា​ ឆ្នាំ ២០១៣​ ។ អតិថិ​ជន​អាច​ទំនាក់​ទំនង​មក​កាន់​ផ្នែក​បម្រើ​ការ​អតិថិជន​តាម​ទូរស័ព្ទ​លេខ​ ០២៣ ៩៩៩ ០០០ សម្រាប់​ព័ត៌​មាន​បន្ថែម​ ៕