ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ពី​លើដើម​ព្រីង​បាក់​ឆ្អឹង​លៀន​ចេញ​មក​ក្រៅ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​៖ បុរស​ម្នាក់បានធ្លាក់​ពី​លើ​ដើម​ព្រី​ង​ បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ដៃ​ខាង​ឆ្វេង​លៀន​ចេញ​មក​ក្រៅ​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ព្រះកុសមៈ រាជធានីភ្នំពេញ​ ដែលហេតុការណ៍​ធ្លាក់​ពីលើ​ដើម​ព្រីង​​នេះកើត​ឡើង​នៅវេលាម៉ោង​៩និង​៣០នាទី​ព្រឹក​​ថ្ងៃទី​៧ មិថុនា​​ ២០១៣ នៅភូមិ​ក្បាល​គាយ​ ឃុំ​ក្រាំង​ចេ

ខេត្ត​កំពង់​ស្ពឺ​៖ បុរស​ម្នាក់បានធ្លាក់​ពី​លើ​ដើម​ព្រី​ង​ បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ដៃ​ខាង​ឆ្វេង​លៀន​ចេញ​មក​ក្រៅ​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ព្រះកុសមៈ រាជធានីភ្នំពេញ​ ដែលហេតុការណ៍​ធ្លាក់​ពីលើ​ដើម​ព្រីង​​នេះកើត​ឡើង​នៅវេលាម៉ោង​៩និង​៣០នាទី​ព្រឹក​​ថ្ងៃទី​៧ មិថុនា​​ ២០១៣ នៅភូមិ​ក្បាល​គាយ​ ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ ​។

ប្រភពព័ត៌មាន​ពីក្រុម​គ្រួសារ​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​រិន​ រ៉ូត​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ រស់នៅ​ភូមិ​កើត​ហេតុ រង​របួសបាក់​​ឆ្អឹង​ដៃ​ខាង​ឆ្វេង​​លៀន​ចេញ​មក​ក្រៅ​ ខណៈ​ទៅមើល​គោ​ជាមួយ​ប្អូន​បាន​ឡើង​បេះ​ព្រីង​ក៏​ធ្លាក់តែម្ដង​​៕