ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺ​គ្រុនចាញ់​ តែ​គ្រូពេទ្យ​គ្លី​និក​ឯក​ជន​ថា​កើត​គ្រុនឈាម នៅតែបន្តិច​ទៀត​សង្គ្រោះលែង​បាន

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖​ កុមារី​ម្នាក់​ប៊ិះនឹង​ស្លា.ប់បាត់បង់​ជី​វិត​ បើកុំតែ​បញ្ជូន​​ទៅ​​​ឱ្យ​គ្រូ​ពេទ្យ​អង្គការមួយ​​ ជួយ​ពិនិត្យ​និង​ធ្វើ​តេស្ដ​​ឈាមដឹង​ថា​មាន​ជំងឺ​គ្រុន​ចាញ់​ឡើង​រហូត​ដល់​៣ខ្វែង​​ ហើយ​ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​​ខេត្ត​ បន្ទាប់​ពីគ្រូ​ពេទ្យ​​គ្លីនិក​​ឯកជន​​មួយ​ប្រាប់ថា​ លទ្ធ​ផល​តេស្ដ​ឈាមរបស់​នាង​​កើត​ជំងឺ​គ្រុនឈាម​ក៏

ខេត្ត​ប៉ៃលិន​៖​ កុមារី​ម្នាក់​ប៊ិះនឹង​ស្លាប់បាត់បង់​ជី​វិត​ បើកុំតែ​បញ្ជូន​​ទៅ​​​ឱ្យ​គ្រូ​ពេទ្យ​អង្គការមួយ​​ ជួយ​ពិនិត្យ​និង​ធ្វើ​តេស្ដ​​ឈាមដឹង​ថា​មាន​ជំងឺ​គ្រុន​ចាញ់​ឡើង​រហូត​ដល់​៣ខ្វែង​​ ហើយ​ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​​ខេត្ត​ បន្ទាប់​ពីគ្រូ​ពេទ្យ​​គ្លីនិក​​ឯកជន​​មួយ​ប្រាប់ថា​ លទ្ធ​ផល​តេស្ដ​ឈាមរបស់​នាង​​កើត​ជំងឺ​គ្រុនឈាម​ក៏​សម្រាក​​ព្យាបាល​នៅទីនោះអស់​រយៈ​ពេល​១០ ថ្ងៃតែមិនធូរសោះ។

 ប្រភពពី​ឪ​ពុក​ម្ដាយ​កុមារី​បាន​​ឱ្យដឹង​ថា​កុមារីឈឺគ្រុនចាញ់​ឈ្មោះ​​ហ៊ុយ​ កែវ​មន្នីរ័ត្ន អាយុ​៦ឆ្នាំ មានឪពុក​ឈ្មោះ​ទូច​ ពោ អាយុ​៤៤ឆ្នាំ​ ជា​មេ​ភូមិ​រង ម្ដាយ​ឈ្មោះ​ស្វាយ​ ជីម អាយុ​៤៦ឆ្នាំ មានទី​លំនៅ​ភូមិ​ភ្នំដំបង សង្កាត់​អូរ​តាវ៉ៅ​ ក្រុង​ប៉ៃ​លិន។