ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

12​មិថុនា​ប្រកាស​ទោស​និស្សិត​ស្រី​បើក​រថ​យន្ត​បុក​រះ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​ពន្យារ​​​​ពេល​ប្រកាស​សាលក្រម​​ទៅ​​ថ្ងៃ​ទី​​​១២ កក្កដា ​ខាង​មុខ​លើស​ំណុំ​រឿង​​​​និស្សិត​ស្រី​វ័យ​ក្មេង​ម្នាក់​​​​ដែល​បើក​​​រថយន្ត​បុក​រះ​បណ្ដាល​ឱ្យ​ស្លាប់​​​ក្មេង​​​​៣នាក់​​ និង​មនុស្ស​ចាស់​​៦នាក់​​​ផ្សេង​ទៀត​​រ​ង​របួស​​​ធ្ងន់​​នៅ​មុខក្រសួងមហា​ផ្ទៃ​​ក្នុង​ខណ្ឌ​​ចំការមន​​​ កាល​ពី​ដើ​ម​ខែ​​មីនា ​ឆ្នាំ​២០១៣ ​ក្នុង​សវនាកា​រ​​ជំនុំជម្រះ​​​​ជា​សាធារណៈ​​នៅ​ថ្ងៃទី​​​៦ ខែ​​មិថុនា ​​​​​វេលាម៉ោង​​​​៣ និង​​​៣០​នាទី​រសៀល​​

រាជធានី​ភ្នំពេញ​ ៖ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​ពន្យារ​​​​ពេល​ប្រកាស​សាលក្រម​​ទៅ​​ថ្ងៃ​ទី​​​១២ កក្កដា ​ខាង​មុខ​លើស​ំណុំ​រឿង​​​​និស្សិត​ស្រី​វ័យ​ក្មេង​ម្នាក់​​​​ដែល​បើក​​​រថយន្ត​បុក​រះ​បណ្ដាល​ឱ្យ​ស្លាប់​​​ក្មេង​​​​៣នាក់​​ និង​មនុស្ស​ចាស់​​៦នាក់​​​ផ្សេង​ទៀត​​រ​ង​របួស​​​ធ្ងន់​​នៅ​មុខក្រសួងមហា​ផ្ទៃ​​ក្នុង​ខណ្ឌ​​ចំការមន​​​ កាល​ពី​ដើ​ម​ខែ​​មីនា ​ឆ្នាំ​២០១៣ ​ក្នុង​សវនាកា​រ​​ជំនុំជម្រះ​​​​ជា​សាធារណៈ​​នៅ​ថ្ងៃទី​​​៦ ខែ​​មិថុនា ​​​​​វេលាម៉ោង​​​​៣ និង​​​៣០​នាទី​រសៀល​​ ដោយ​​មាន​​​​​លោក​កោ វណ្ឌី​​ ជា​ចៅក្រម​​ជំនុំជម្រះ​​ និង​​លោកស្រី​​ស៊ឺ វណ្ណី ​​ព្រះរាជអាជ្ញារង​អម​សាលា​​ដំបូង​​​​ជា​តំណាង​អយ្យការ​​​ ព្រមទាំង​ចំពោះមុខ​​មេធាវី​​ការ​ពារក្ដី​​​ឱ្យជន​​ត្រូវចោទ​​​២
​រូប​  ។

​​​ក្នុង​សវ​នា​ការ​​ក៏​មានវត្តមាន​​​ជន​ត្រូវ​ចោទគឺ​​នាង​គាម ​ពិសិដ្ឋ​ណារីតា ​អាយុ​២៣ឆ្នាំ ​និស្សិត​ឆ្នាំ​​ទី​៦ នៃ​​សាកល​វិទ្យាល័យ​​វេជ្ជសាស្ត្រ​ និង​សុខា​ភិ​បាល​​​ មាន​អាស័យដ្ឋាន​​​នៅក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ ​​បាន​ឈរ​នៅ​មុខ​ររង្វង់​ក្រចក​សេះ ។ អង្គសវនាការ​​បាន​ធ្វើ​ឡើង​​អស់​រយៈ​​​ពេល​ជាង​២ម៉ោង​​​​ក្នុង​ការ​សាកសួរ​​​ដេញ​ដោល​​​លើ​ជន​ត្រូវ​ចោទ​​​ ប៉ុន្តែ​អ្វីគួរ​​ឱ្យ​កត់សម្គាល់​​​នោះ​ត្រង់​ជន​​ត្រូវចោទ​​បានសារភាព​​នូវ​ទោស​កំហុស​​ដែល​ខ្លួន​​បានប្រ​​​ព្រឹត្ត​ដោយ​អចេតនា ​។ ​រូប​នាង​ទាំង​មេធា​វី​​ការ​ពារ​ក្តី​សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ជំហរ​រៀង​ខ្លួន​ថា​​ ជន​ត្រូវ​ចោទ​មាន​ជំងឺ​២យ៉ាង​ ១-ស្កន់​ ២-ភ្លឹក​ ដោយ​មាន​លិខិត​បញ្ជាក់​ពី​គ្រូ​ពេទ្យ​នៅ​ប្រទេស​ថៃ​ ។

អង្គ​សវនា​ការ​បាន​បញ្ជាក់​ផង​ដែរ​ថា​ សំណុំ​រឿង​នេះ​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ​បាន​ដោះ​ស្រាយ​សំណង​រដ្ឋ​ប្បវេណី​រួច​រាល់​អស់​ហើយ​ ពោល​គឺ​សង​ជំងឺ​ចិត្ត​ដល់​ជនរង​គ្រោះ​ ដែល​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ជន​ត្រូវ​ចោទ​បាន​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ ។​ សរុប​មក​វិញ​ ជន​ត្រូវ​ចោទ​នឹង​មេធាវី​សុំ​ឱ្យ​តុលា​ការ​ធ្វើ​ការ​ដោះ​លែង​នាង​ គាម​ ពិសិដ្ឋ​ណារីតា​ បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​បាន​បន្ត​ការ​សិក្សា​វិញ​ ។ ក្រោយ​ពី​ចប់​ការ​សាក​សួរ​ដេញ​ដោល​រួច​មក​ ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​ប្រកាស​លើក​ពេល​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១២ កក្កដា​ ២០១៣​ខាង​មុខ​នេះ​ ទើប​ជន​ត្រូវ​ចោទ​ត្រូវ​បាន​អនុរក្ស ​ដឹក​ទៅ​កាន់​ពន្ធនា​គារ​ប៉េហ្សី​វិញ​ដោយ​មាន​ការ​បិទ​បាំង​ចំពោះ​ម៉ាស៊ីន​ថត​របស់​អ្នក​កាសែត​ផង​ ។

ជន​ត្រូវ​ចោទ​ឈ្មោះ​ គាម ពិសិដ្ឋ​ណារីតា​ ត្រូវ​បាន​តំណាង​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​បើក​បរ​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​ស្លាប់​ និង​របួស​ដល់​អ្នក​ដទៃ​ដោយ​អចេតនា​នៅ​លើ​ដង​មហា​វិថី​ព្រះ​នរោត្តម​មុខ​ក្រសួង​មហា​ផ្ទៃ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ វេលា​ល្ងាច​ថ្ងៃ​ទី​១​ មីនា​ ឆ្នាំ​២០១៣ ។​ គួររំលឹក​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ គាម​ ពិសិដ្ឋ​ណារីតា​ អាយុ​២៣​ឆ្នាំ​ ជា​កូន​ស្រី​របស់​លោក គាម​ ពិសិដ្ឋ​ អនុប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​កណ្តាល ។​

ថ្ងៃ​កើត​ហេតុ​ខាង​លើ​ នាង​បាន​បើក​បរ​រថយន្ត​ម៉ាក​កាមរី​បាឡែន​ ពណ៌​ស្ករ​មួយ​គ្រឿង​ដឹក​ប្អូន​ប្រុស​២នាក់​ ចេញ​ពី​សាលា​ក្នុង​គោល​បំណង​ទៅ​ផ្ទះ​នៅ​ក្រុងតា​ខ្មៅ​ ។ លុះ​ដល់​ភ្លើង​ស្តុប​ក្បែរ​ក្រសួង​មហា​ផ្ទៃ​ បាន​បើក​រេចង្កូត​ទៅ​ប៉ះ​មូ៉តូ​អ្នក​ដំណើរ​ចំនួន​២គ្រឿង​ បណ្តាល​ឱ្យ​ដួល​ និង​ម្ចាស់​ក៏​ត្រូវ​រង​របួស​ស្នាម ។​ ពេល​នាង​បើក​រថយន្ត​ប៉ះ​ម៉ូតូ​អ្នក​ដំណើរ​ចំនួន​២គ្រឿងនោះ​ នាង​មិន​បាន​ឈប់​មើល​គេ​ទេ​ និង​កាន់​តែ​បន្ថែម​​ល្បឿន​ទៅ​មុខ​ទៀត​ រហូត​ដល់​មុខ​ក្លោង​ទ្វារ​ក្រសួង​មហា​ផ្ទៃ​ បានទៅ​បុក​ក្មេង​៣​នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ​ ដែល​គួរ​ឱ្យ​អាណោច​អាធ័ម​បំផុត និង​៦​នាក់​ទៀត​រង​របួស​ជាទម្ងន់​ ហើយ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របង​ក្រសួង​មហា​ផ្ទៃ​ជាប់​​ទើប​ទៅ​មុខ​លែង​រួច​ ។

ពេល​នោះ​នាង​៣​នាក់​បង​ប្អូន​មិន​បាន​ចុះ​ពីក្នុង​រថ​យន្ត​ឡើយ​ ខណៈ​អ្នក​ដំណើរ​បាន​ទៅ​ចោម​រោម​ជុំ​ជិត​ ។ ដោយ​ខ្លាច​កើត​មាន​អំពើ​ហិង​្សា​ បន្តិច​ក្រោយ​មក​បាន​សមត្ថ​កិច្ច​នាំ​នាង​ចូល​ទៅ​ក្នុង​ក្រសួង​ ដើម្បី​ការ​ពារ​សន្តិ​សុខ​ដល់​នាង​ ។ នាង​ ពិសិដ្ឋ​ ណារី​តា​ មាន​សភាព​ស្លេក​ស្លាំង​ នឹង​បន្ទាប់​មក​ត្រូ​វ​បាន​សមត្ថ​កិច្ច​នាំ​ខ្លួន​ទាំង​មនុស្ស​ទាំង​រថ​យន្ត​ទៅ​កាន់​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ និង​បាន​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សា​លា​ដំបូង​​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។ នាង​ គាម​ ពិសិដ្ឋ​ណា​រី​តា​ ត្រូវ​បាន​តុលា​ការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ប៉េ​ហ្សី​ ជា​បណ្តោះ​អាសន្ន​ចាប់​តាំង​ពី​ពេល​នោះ​មក​ ៕​​​​​