ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្ខុ​វិស័យ​រាជ​រដ្ឋា​ភិ​បាល​ជំរុញ​ដល់​ការ​កាត់​បន្ថយ​គម្លាត​បញ្ញា​ឱ្យ​ដល់​ទី​ជន​បទ​នៅ​ទូ​ទាំង​ប្រទេស​

12 ឆ្នាំ មុន

ខេត្តព្រៃវែង ​​៖ សម្តេច​​អគ្គ​មហាសេនា​បតី ​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​មានប្រសាសន៍​​​ថា​ការ​កាត់​បន្ថយ​​​​​គម្លាត​ខាង​បញ្ញា​បាន​​ធ្វើ​ក្នុង​ល្បឿន​មួយ​លឿន​បង្គួរ​តាម​រយៈ​ការ​ជំរុញ​វិស័យ​អប់រំ ​​ធ្វើ​ទំនាក់​ទំនង​រវាង​​ទី​ក្រុង​និងជន​បទ ​តាម​រយៈ​ការ​តភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ តាម​រយ​ៈ​​ការ​បញ្ជូន​ការ​ផ្សព្វ​ផ្សាយ​ព័ត​៌​មាន​ វិទ្យុ ទូរ​ទស្សន៍ ​តាម​រយៈ​ការ​បង្កើត​សាលា​រៀន​ទៅ​ដល់​ជន​បទ។ ​​​

ខេត្តព្រៃវែង ​​៖ សម្តេច​​អគ្គ​មហាសេនា​បតី ​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​មានប្រសាសន៍​​​ថា​ការ​កាត់​បន្ថយ​​​​​គម្លាត​ខាង​បញ្ញា​បាន​​ធ្វើ​ក្នុង​ល្បឿន​មួយ​លឿន​បង្គួរ​តាម​រយៈ​ការ​ជំរុញ​វិស័យ​អប់រំ ​​ធ្វើ​ទំនាក់​ទំនង​រវាង​​ទី​ក្រុង​និងជន​បទ ​តាម​រយៈ​ការ​តភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ តាម​រយ​ៈ​​ការ​បញ្ជូន​ការ​ផ្សព្វ​ផ្សាយ​ព័ត​៌​មាន​ វិទ្យុ ទូរ​ទស្សន៍ ​តាម​រយៈ​ការ​បង្កើត​សាលា​រៀន​ទៅ​ដល់​ជន​បទ។ ​​​ប៉ុន្តែ​​ការ​កាត់​​បន្ថយ​​គម្លាត​ខាង​ទ្រព្យ​សម្បត្តិ​គឺ​មាន​​ការ​លំបាក​ណាស់ ​នៅ​លើ​ពិភព​លោក​មិន​​ទាន់​​មាន​ប្រទេស​ណាមួយ អាច​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​​​មាន​ សេដ្ឋី ​ឱ្យ​មក​ស្មើគ្នា​បាន​ទេ ​។

សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន សែន ​បាន​មានប្រសាសន៍​​​បែប​នេះ ​នា​ព្រឹ​ក​ថ្ងៃ​ទី​៦ មិថុនា ​​ក្នុង​ឱកាស​អញ្ជើញ​​ជា​អធិបតី​​ដ៏​ខ្ពង​់​ខ្ពស់​ក្នុង​ពិធី​សម្ពោធ​​អគារ​សិក្សា​ និង​អគារ​នានា ​​និង​ហេដ្ឋារចនាស​ម្ព័ន្ធ​របស់​សាកល​វិ​ទ្យាល័យ​ ជា ស៊ីម ​កំចាយ​មារ ​និង​វិទ្យា​ល័យ​ ហ៊ុន សែន ​កំចាយ​​មារ ​ស្ថិត​នៅ​​​ក្នុងស្រុក​​​កំចា​យ​មារ ​​​។ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​មានប្រសាសន៍​ថា ​សាកល​វិ​ទ្យា​ល័យ​ដែល​​លេច​ចេញ​ជារូប​រាង​នា​ពេល​នេះ​ ជា​មរត​ក​​ដែល​​កើត​ចេញ​ពីការ​​ប្រឹង​ប្រែង​ផ្ទាល់​របស់​​សម្តេច​​អគ្គ​មហា​​ធម្ម​​ពោធិ​សាល​ ជា​ ស៊ីម និងការ​ចូ​លរួម​ពី​សប្បុរ​ស​ជន​គ្រប់​ទិស​ទីដែល​​បាន​ក្លាយ​​ទៅ ជា​សាកល​វិ​ទ្យាល័យ​​ពហុ​បំណង ​។ ​​នេះជា​សិល្បៈ​​ចែក​រំលែក​នៃការ​​កសាង​នូវ​សមិទ្ធ​ផល​ដែល​បាន​កើត​ឡើង​នៅទី​នេះ ​ហើយ​បាន​ភ្ជាប់​​ឈ្មោះ​​​សាកល​វិទ្យា​ល័យ​​នេះ​ទៅ​នឹង​មគ្គុទ្ទេសក៍​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​។

​អ្វីដែល​បាន​កសាង​នូវ​សមិទ្ធ​ផល​នៅទី​នេះ ​គឺមិន​ត្រូវ​ឱ្យ​មានការ​បាត់​បង់​ក្នុងរយៈ​ពេល​ខ្លី​​នោះ​ទេ ​នេះ​ហើយ​គឺ​ជា​ទម្លាប់​ធ្វើ​ការ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​​ដែល​បំពេញ​ឱ្យគ្នា​ទៅវិញ​​ទៅ​មក​ដើម្បីសម្រេច​សមិទ្ធផល​ជូន​ប្រជា​​ពល​រដ្ឋ ។ ​សាកល​វិទ្យាល័យ​នេះ​មិន​មែន​គ្រាន់​តែ​សម្រាប់​ជំនាន់​នេះ​ទេ ​ប៉ុន្តែ​​ជាសមិទ្ធ​ផល​ដែល​​ត្រូវ​ថែរក្សា​រួម​គ្នា​ ន​ិងរក្សា​នូវ​និរន្ត​រ​ភាព​ឱ្យបាន​គង់​វង្ស ជាមួយ​នឹង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សមត្ថ​ភាព​ផងដែរ ។​
សម្តេច​​តេជោ​មានប្រសាសន៍​ថា​សាកល​វិទ្យា​ល័យ​នេះ​មិន​មែន​គ្រាន់​តែ​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​ ពិសេស​សិស្ស-​និស្សិត​នៅខេត្ត​ព្រៃ​វែង​ បាន​បន្ត​ការសិក្សា​នៅ​ឧត្តម​សិក្សា​បាន​ងាយ​ស្រួល​​ប៉ុណ្ណោះ​ទេ​ តែ​ក៏បាន​ផ្តល់​លទ្ធ​ភាព​ដល់​និស្សិត​ដែល​មក​ពី​ខេត្ត​កំពង់​ចាម​ ស្វាយ​រៀង​ ក៏​អាច​មក​បន្ត​ការសិក្សា​នៅ​ទី​នេះ​បាន​ដែរ ។​

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា​ គម្លាត​នៃ​ការ​អភិវឌ្ឍ​និង​គម្លាត​ខួរ​ក្បាល​ត្រូវបាន​កាត់​បន្ថយ​ ដោយ​បាន​អនុវត្ត​មាន​ល្បឿន​មួួយ​គួរ​មោទនភាព​តាម​រយៈ​ការ​ត​ភ្ជាប់​រចនាសម្ព័ន្ធ​ផ្លូវ​ ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ ពិសេស​ការ​សាងសង់​សាលា​រៀន​នៅ​គ្រប់​មូល​ដ្ឋាន​ពី​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​កម្រិត​ឧត្តម​សិក្សា​ ។​ សម្តេច​បាន​សង្កត់​ធ្ងន់​ថា​ ​គម្លាត​ការ​អភិវឌ្ឍ​ និងគម្លាត​ខួរ​ក្បាល​ត្រូ​វបាន​កាត់​​បន្ថយ​ ប៉ុន្តែប្រទេស​នៅ​លើ​សកល​លោក​មិន​មាន​ប្រទេស​ណា​មួយ​អាច​កាត់​បន្ថយ​គម្លាត​​​ខាង​ទ្រព្យ​សម្បត្តិ​ឱ្យ​មាន​ភាព​ស្មើ​គ្នា​នោះ​ទេ ។​ បើ​មាន​គឺ​មាន​តែ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុណ្ណោះ​ដែល​បណ្តេញ​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​រស់​នៅ​តាម​ជន​បទ ។​

ជា​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ឆ្នាំ​២០៣០​ ប្រទេស​កម្ពុជា​នឹង​ប្រែ​ក្លាយ​ជា​ប្រទេស​ដែល​មាន​កម្រិត​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ ហើយ​ខិតខំ​ឈាន​ឆ្ពោះ​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ។​ ឆ្នាំ​នេះ​ជា​ឆ្នាំអន្តរ​កាល​ដែល​កម្ពុជា​បាន​ឆ្លង​ពី​ប្រទេស​មាន​កម្រិត​ប្រាក់​ចំណូល​ទាប​ទៅ​ជា​ប្រទេស​ដែល​មានប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។ យើង​​ចាំ​បាច់​​ត្រូវ​​រៀបចំ​ចក្ខុ​វិស័យ​ និង​យុទ្ធ​សាស្ត្រ​របស់​យើង​ ហើយត្រូវ​រៀបចំ​គំនិត​ទាក់​ទង​នឹងចក្ខុ​វិស័យ​ជា​គោល​ដើម្បី​ឱ្យ​កម្ពុជា​​ក្លាយ​​ជា​ប្រទេស​មាន​ការ​លូតលាស់ ។​

ដូច្នេះ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​​របស់​​យើង​ស្ថិត​នៅ​​​​​​​​​​ក្នុង​​ចំណោម​​អាទិ​ភាព​មួយ​​​​​​​​​ក្នុង​​ចំណោម​​អាទិ​ភាព​ ដែល​ត្រូវ​ជំរុញ​ការ​បណ្តុះ​បណ្តាល​ ព្រោះ​ជា​ដំណាក់​កាល​នៃ​សេដ្ឋ​កិច្ច​ ចំណេះ​ដឹង​ចំណេះ​ធ្វើ​ ។ គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​ដែល​អភិ​វឌ្ឍន៍​​ដោយ​​បាន​គ្មាន​ធន​ធាន​មនុស្ស​ខ្លាំង​ពូ​កែ​នោះ​ទេ​ ។ នៅ​ឆ្នាំ​២០១៥​សហ​​គមន៍​សេដ្ឋ​កិច្ច​អាសា៊ន​នឹង​​​ប្រសូត​ លំហូរ​មនុស្ស​ លំហូរ​ទំនិញ​ និង​សេវា​​នឹង​​ចាប់​ផ្តើម​ហើយ​ ។ ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​​ក្លា​ថែម​ទៀត​ក្នុង​ចំណោម​ប្រទេស​អាសា៊ន​ ​និង​​​ចាប់​ផ្តើម​នៅ​ពេល​នោះ​ ។ ដោយ​សារ​អាទិ​ភាព​ទាំង​៤​នេះ​ ទឹក​ ផ្លូវ​ ភ្លើង​ មនុស្ស​ មនុស្ស​ជា​កត្តា​សំខាន់​សម្រាប់​បញ្ចេញ​ចំណេះ​​ដឹង​​នៅ​ក្នុង​កត្តា​កំណត់​​​នៅ​ពេល​ខាង​មុខ​ ។

យើង​កំពុង​បង្កើត​ភាព​ជា​​ដៃ​គូ​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ដទៃ​ទៀត​ តាម​រយៈ​វេទិកា​ដែល​ត្រូវ​សម្រេច​បាន​នៅ​ក្រុង​ភ្នំពេញ​-កម្ពុជា​ ជា​ដៃ​គូ​សេដ្ឋ​កិច្ច​ទូល​ំ​ទូ​លាយ​ជាមួយ​នឹង​ប្រទេស​ចិន​ កូរ៉េ​ ជប៉ុន​ ឥណ្ឌា​ ​នូវែល​ហ្សេឡង់​ អូស្ត្រា​លី​ ដូច្នេះ​ធន​ធាន​មនុស្ស​របស់​កម្ពុជា​នៅ​ពេល​នោះ​ត្រូវ​មាន​…យើង​បាន​ឆ្លង​ផុត​នូវ​ដំណាក់​កាល​លំបាក​លំបិន​ហើយ​ ។ លោក​ អឹុម​ សិទ្ធី​ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​យុវ​ជន​ និង​កី​ឡា​ថ្លែង​​ថា​ សា​កល​វិទ្យា​ល័យ​ ជា​ ស៊ីម​ កំចាយ​មារ​នេះ​ ដំបូង​ជា​សាកល​វិទ្យា​ល័យ​មហា​ឥ​សី​វេទ​ ដែល​ត្រូវ​បាន​បង្កើត​​ឡើង​​នៅ​ឆ្នាំ​១៩៩៣​ ក្រោម​​​គំនិត​​​ផ្តួច​ផ្តើម​​ដ៏​​​ថ្លៃ​ថ្លា​របស់​សម្តេច​ ជា​ ស៊ីម​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ ​រវាង​​រដ្ឋា​ភិបាល​កម្ពុជា​ និង​អង្គ​ការ​មូល​និធិ​ជំនួយ​អូស្ត្រា​លី​សម្រាប់​កម្ពុជា​ ។ សាកល​វិទ្យា​ល័យ​នេះ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​សាកល​វិទ្យាល​វេទ​មហា​​ឫសី​​វិញ​ នៅ​ថ្ងៃ​ទី​៩​ ធ្នូ​ ឆ្នាំ​១៩៩៤ ។

លោក​រដ្ឋ​មន្ត្រី​បន្ត​ថា​ដោយ​ស្ថាន​ភាព​សំណង់​​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ចាស់​ទ្រុឌ​ទ្រោម​ និង​មិន​អាច​ប្រើ​ប្រាស់​បាន​​​ត​ទៅ​ទៀត​ នៅ​ឆ្នាំ​១៩៩៩​ សាកល​វិទ្យា​ល័យ​នេះ​ ​​​ត្រូវបាន​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល​ ជា ស៊ីម ​​​ដោយ​​មាន​កិច្ច​​សហ​ការ​​ជាមួយ​អង្គ​ការ​​​មូល​និធិ​​ជំនួយ​អូស្ត្រាលី​​​សម្រាប់​កម្ពុជា​​​បាន​​​ផ្តើម​​​​ជួស​ជុល​​ និង​សាង​សង់​​អគារ​​​ថ្មី​ៗ​​​បន្ថែម​​​ទៀត​ និង​​​​​បាន​​ប្ដូរ​ឈ្មោះ​​​ទៅ​ជាសាកល​វិទ្យាល័យ​​​ជា ស៊ីម ​​កំចាយ​មា​​រ​ វិញ​​នៅ​ឆ្នាំ​​​២០០៨ ។ ​សមិទ្ធ​ផល​​​​នៅ​ស​ាកល​វិទ្យាល័យ​​ជា ស៊ីម កំចាយមា​រមាន៖

​អគារ​សិក្សា​​ធំ​មានបណ្ដោយ​​​១៧៧​ម៉ែត្រ ​ ទទឹង​ពី​១៤​ម៉ែត្រ​ទៅ​​​​​​​​៧០​ម៉ែត្រ ​មាន​កម្ពស់​​​៤ជាន់​​​​ ៣ជាន់ និង​​២ជាន់​​​​ ​បន្ទប់​ចំនួនន​​៦៤​​ និស្សិត​​អាច​ចូល​រៀន​​បាន​ចំនួន​​១.៦០០​​នាក់​ ។ អគារ​​សិក្សា​​៤ខ្នង ​មាន​​៤០បន្ទប់​​​ សាល​ប្រជុំ​ចំណុះ​១.០០០នាក់​ បណ្ណាល័យ​កម្ពស់​​២ជាន់ ​បច្ចុប្បន្ន​មាន​​​សៀវ​ភៅ​​​​​១៥.០០​០ក្បាល​ ។ ផ្ទះ​ស្នាក់​នៅ​​របស់​សាស្ត្រា​ចារ្យ​​​១ខ្នង​ ២ជាន់ ​៤០បន្ទប់​​​​ ផ្ទះ​ស្នាក់​​នៅ​​របស់​និស្សិត​​​១៧ខ្នង​​​ ១ខ្នង​ស្នាក់នៅ​​​​បាន​៦០នាក់ ​​អគារសិក្សា​​ចាស់​ចំនួន​​៥ខ្នង​​​ អគារ​ទំនាក់ទំនង​​សាធារណៈ​ និង​កន្លែង​​​ពិ​គ្រោះជំងឺ​​​១ខ្នង​​​​ ។

កសាង​​ផ្លូវបេតុង​​​ លូ​ប្រព័ន្ធ​​ទឹក កាប៊ីន​ភ្លើង​ តបណ្ដាញ​​អគ្គិសនី​​ និង​បង្គោល​ភ្លើង​​​​ក្នុងបរិវេណ​សាកល​វិទ្យាល័យ​​ ។ ​បំពាក់សម្ភារ​សិក្សា​ តុ , កៅអីគ្រូ​​ជិត​​២.០០០​​សម្រាប់​​​ ​​បំពាក់​ឧបករណ៍​រៀន​ភាសាបរទេស​​ចំនួន​៤​បន្ទប់​ ស្មើ​​១២០នាក់​​​​ រៀប​ចំ​បន្ទប់​ វីដេ​អូ​ខុន​ហ្វឺ​រ៉េន​​ ១​បន្ទប់​​​ បំពាក់​កុំ​ព្យូទ័រ​​​២៣០​គ្រឿង​ ។ មាន​​រថយន្ត​​ពេទ្យ​​​សង្គ្រោះ​១គ្រឿង​​​ និង​បង្កើត​​មូល​និធិ​​​ធានា​សុខ​ភាព​​​​ដែល​ជា​អំណោយ​​ដ៏ថ្លៃថ្លា​​របស់​​សម្ដេច​អគ្គម​ហាសេនា​បតី​តេជោ ហ៊ុន សែន ​និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​​​ចំនួន​៣ម៉ឺន​ដុល្លារ​​​ ក្នុងមួយ​ឆ្នាំ​ចាប់​ពី​​​ឆ្នាំ​​២០១២ មក​ ។ កំពុង​​សាង​សង់​ទីលាន​​ពហុកីឡ​ដ្ឋាន​​​មាន​តា​រាង​បាល់​​​ទាត់​១ ​​តា​រាង​​បាល់​បោះ​២ ​តា​រាង​បាល់​ទះ១​ រោង​​វាយ​សី ប៉េងប៉ុង កសាង​​​ប្រព័ន្ធ​​ទឹក​ស្អាត​​​ ចង្ក្រាន​សម្រាប់​​និស្សិត​​ ព្រមទាំង​​កសាង​របង​ព័ទ្ធ​ជុំ​វិញ​​​សាកល​វ​ិទ្យាល័យ​​​ និង​វិទ្យាល័យ​​ប្រវែង​២.២៥៥ម៉ែត្រ ​រៀប​ចំ​​ដាំ​ស្មៅ​​​ ដើម​ឈើ​ច្រើន​ប្រភេទ​​៣​ពាន់​ដើម​​នៅ​ក្នុង​បរិ​វេណ​សាកល​វិ​ទ្យាល័យ​​ ។ ​រហូត​មក​ដល់​ពេល​នេះ​​​ សរុប​ថវិកា​​ចំណាយ​ក្នុង​​​​ការ​សាង​សង់​​ចំនួន​ ៨.៣០៧.៦០០​ដុល្លារ​​អាមេរិក ។

​ដោយ​ឡែក​​សមិទ្ធ​ផល​​​នៅ​​វិទ្យាល័យ​​​ហ៊ុន សែន ​កំចាយមា​​រ​វិញ​មាន​ អគារ​ថ្មី​​​ៗ​៣ខ្នង​ សរុប​ទាំង​​៣​អគារ​​មាន​បន្ទប់​​សិក្សា​ចំនួន​​៥៤​បន្ទប់​​ បន្ទប់​​​ការិយា​ល័យ​​២​​បន្ទប់​​​ ព្រម​ទាំង​​បំពាក់​​​តុ​-​កៅអី​ សម្រាប់​សិស្ស​​​ ​គ្រូ ​គ្រប់​គ្រាន់ និង​​កុំ​ព្យូទ័រ​​ចំនួន​៤០​​គ្រឿង ។ វិទ្យា​ល័យ​នេះ​នឹង​ត្រូវ​កសាង​​បន្ត​រួម​​មាន​ ផ្ទះ​ស្នាក់​នៅ​​​​របស់​គ្រូ​ចំនួន​​១០​​​បន្ទប់​​​ ក្នុង​នោះ​​សម្រាប់​ស្ត្រី​​២​បន្ទប់​​​ តារាង​បាល់​ទាត់​​១​ តារាង​បាល់​បោះ​​១ និង​តារាង​បាល់​ទះ​១ ។ សរុប​​​​​ការ​​ចំណាយ​ថវិកា​​សាង​សង់​​មក​ទល់​​ពេល​នេះ​​មាន​​ចំនួន​​១.៣០០.០០០​​ដុល្លារ​អាមេរិក​ ៕​