ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង​… យូរ​ឆ្នាំ​ហើយ​នៅ​តែ​មិន​ច្បាស់​!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ការ​បោះបង្គោល​ចែក​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​កែប តាំងពី​ឆ្នាំ​២០០៨ រហូត​មក​ដល់​ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​កែប និង​អាជ្ញាធរ​ខេត្តកំពត មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ប្រាប់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ ទោះជា​បែប​ណា…

ខេត្តកំពត ៖ ការ​បោះបង្គោល​ចែក​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​កែប តាំងពី​ឆ្នាំ​២០០៨ រហូត​មក​ដល់​ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​កែប និង​អាជ្ញាធរ​ខេត្តកំពត មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ប្រាប់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។

ទោះជា​បែប​ណា ការ​បោះបង្គោល​កាត់​ដី​ខេត្តកំពត​ចំនួន​ពលរដ្ឋ​2​ឃុំ គឺ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ និង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។ ឃុំ​ទាំង​2​នេះ ត្រូវ​បាន​កាត់​ចូល​ទៅ​ខេត្ត​កែប ប៉ុន្តែ​មិន​ទាន់​ជា​ផ្លូវការ​រ​ទ គ្រាន់តែ​បោះបង្គោល​ចោល​។ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ ពិបាក​ធ្វើការ គ្រាន់តែ​ភ្នំ​មួយ​នៅ​ចំណុចកណ្ដាល​ដែល​រង​ការ​កាយ​ដី ក៏​អាជ្ញាធរ​ទាំង​២​ខេត្ត​ចុះ​ពិនិត្យ​ត្រួត​គ្នា​ដែរ ។

លោក យ៉ុ​ង លី អាយុ​៥៥​ឆ្នាំ ជា​ពលរដ្ឋ​នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ការ​បោះ​បង្គោលព្រំ​ភូមិសាស្ត្រ​ខេត្ត​២​នេះ​មិន​ទាន់​ជា​ច្បាស់ការ​ទេ​។​ពលរដ្ឋ​រូប​នេះ​និយាយ​ថា គ្រួសារ​គាត់​មិន​ចង់​ផ្លាស់​ឈ្មោះ​ភូមិសាស្ត្រ​កំណើត​ចាស់​ទៅ​រស់នៅ​ខាង​ខេត្ត​កែប​ទេ​។

លោក ចាប់ ម៉ៅ មេ​ភូមិ​កណ្ដាល​ទួល​បាន​និយាយ​ប្រាប់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រី​ន​មិន​ចង់​ផ្លាស់​ទៅ​នៅ​ខេត្ត​កែប​ទេ​។

លោក​ប្រធាន​ភូមិ​កណ្ដាល​ទួល​និយាយ​ប្រាប់​បន្ត​ថា គ្រាន់តែ​ភ្នំ​គេ​កាយ​ដី​មួយ​ដឹង​មាន​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​២​ផ្សេង​ៗ​គ្នា​។

លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច បាន​មាន​ប្រសាសន៍​ថា លោក​នឹង​គ្រោង​បង្កើត​គណៈ​ក​ម្មា​ការ​ស្រុក​ទាំង​២ គឺ​ស្រុក​ដំណាក់​ចង្អើរ និង​ស្រុក​កំពង់ត្រាច ពិភាក្សា​គ្នា​កំណត់​ភូមិសាស្ត្រ​ឱ្យ​បាន​ជាក់លាក់​ងាយស្រួល​ធ្វើការ​។

លោក​មេ​ភូមិ​ចម្ការ​បី​ឃុំ​ពង់​ទឹក ស្រុក​ដំណាក់​ចង្អើរ ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​ឃុំ​កំពង់​ត្រាច​ក៏​បាន​ត្អូញត្អែរ​ពិបាកធ្វើ​ការ​ដែរ ព្រោះ​មិន​ទាន់​ចែក​ភូមិសាស្ត្រ​ឱ្យ​បាន​ច្បាស់ សូ​ម្បី​តែ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​នៅ​ប្រចាំ​គ្នា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ