ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​ជិះ​កង់​ហាត់​ប្រាណ ពាក់​ខ្សែ.ក​ប្លាកដៃ​មាស5​តម្លឹង ចោរ​ភ្ជង់ប្លន់​នៅ​ក្រុង​ព្រះ​សីហនុ

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ អំពើ​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើត​ឡើង​កាល​ពី​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៥​ មិថុនា​ បង្ក​ឡើង​ដោយ​ក្រុម​ចោរ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​មួយ​គ្រឿង​ ប្រដាប់​ដោយ​អាវុធ​ខ្លី​ម៉ាក​កា​៥៤​ មួយ​ដើម​ បាន​កៀរ​ជន​រងគ្រោះ​ដែល​កំពុង​ជិះ​កង់​ហាត់​ប្រាណ​ឱ្យ​ឈប់​ រួច​ដក​អាវុធ​ខ្លី​ភ្ជង់​ឱ្យ​ដោះ​ខ្សែ​.ក​ ផ្លាក​ដៃ​ប្រគល់​ទៅ​ឱ្យ​ពួក​គេ។​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​បាន​សម្រេច​ ក្រុម​ចោរ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព ។​

តាម​ជន​រង​​គ្រោះ​ឈ្មោះ​ ឆាំ​ ឆេន ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជាអាជីវករ​លក់​ដូរ​ម្ហូប​អាហារ​តូប​លេខ​៥៥៥​ នៅ​ឆ្នេរ​អូរ​ឈើ​ទាល​ ក្រុង​ព្រះ​សីហនុ​ឱ្យ​ដឹង​ថា​ នា​វេលា​ព្រឹក​ព្រលឹម​នោះ​ រូប​គាត់​បាន​ជិះ​កង់​ចេញ​ពី​តូប​តាម​បណ្តោយ​ផ្លូវ​ភ្លោះ​មុខ​រង្វង់​មូល​តោ​ពីរ​ និង​ឆ្ពោះ​ទៅ​បញ្ជាការ​ដ្ឋាន​ប៉េអឹម ។ លុះ​មក​ដល់​ជិត​ផ្ទះ​សំណាក់​ផ្កា​ចំប៉ី​ ស្ថិត​ក្នុង​ក្រុម​ទី​១៥​ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ​ ស្រាប់​តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​កៀរ​គាត់​ឱ្យ​ឈប់ និង​ដក​អាវុធ​ម៉ាក​កា​៥៤​ ភ្ជង់​ឱ្យ​គាត់​ដោះ​ខ្សែ​.ក​ ផ្លាក​ដៃ​ប្រគល់​ឱ្យ​ពួក​គេ ។​

គាត់​ក៏​បាន​ដោះ​គ្រឿង​អលង្ការ​ប្រគល់​ទៅ​ឱ្យ​ជន​សង្ស័យ​ទាំងអារម្មណ៍​ភ័យ​​ខ្លាច​ និង​ស្តាយ​ស្រណោះ​ ។ ម្យ៉ាង​វិញ​ទៀត​ ក៏​ខ្លាច​ជន​សង្ស័យ​បាញ់​សម្លាប់​ផងដែរ ។​ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ប្លន់​បាន​សម្រេច​ ចោរ​ទាំង​២នាក់​ក៏​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ​ ។​ ជន​រងគ្រោះ​ឱ្យដឹង​ទៀត​ថា​ គ្រឿង​អលង្ការ​ដែល​ចោរ​ប្លន់​យក​ទៅ​នោះ​ គឺ​ខ្សែ.ក​មាស​មួយ​ខ្សែ​ទម្ងន់​៣​តម្លឹង​​ និង​ផ្លាក​ដៃ​មាស​មួយ​ទម្ងន់​២​តម្លឹង​ សរុប​គឺ​មាន​ទម្ងន់​៥​តម្លឹង​​ ។​ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា​ ជន​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ដើម្បី​ឱ្យ​ជួយ​ស្វែង​រក​ និង​ឈាន​ទៅ​ចាប់​ខ្លួន​ក្រុម​ចោរ​ប្លន់​ទាំង​នោះ​មក​ផ្តន្ទា
ទោស​ ។​
ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ព្រះ​សីហនុ​ ដែល​បាន​ដឹង​ពី​ហេតុ​ការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ​និយាយ​ថា​ ពួក​គាត់​មាន​ក្តី​បារម្ភ​យ៉ាង​​ខ្លាំង​ចំពោះ​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ ក៏​ដូចជា​កូន​ចៅ​ដែល​ជិះ​ម៉ូតូ​ ឬ​បើក​រថយន្ត​ទៅ​រៀន​ ដោយ​សារ​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ មាន​សកម្ម​ភាព​ចោរ​លួច​ ចោរ​កាច់​សោ​ម៉ូតូ​ និង​ប្លន់​ស្រស់ៗ​ ហើយ​ចោរ​តែង​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ទៀត​ ពុំ​ដែល​ឃើញ​សមត្ថ​កិច្ច​បង្ក្រាប​បាន​ម្តង​ណា​ឡើយ ។​

ប្រជា​ពលរដ្ឋ​បាន​មើល​ឃើញ​ថា​ អំពើ​ឆក់​ប្លន់​នេះ​ ដោយសារ​​តែ​សព្វ​ថ្ងៃ​ ល្បែង​ បៀ​ អា​ប៉ោង​ កន្ទុយ​លេខ​ ល្បែង​ភ្នាល់​បាល់​កំពុង​រីក​ដូច​ផ្សិត​នៅ​តាម​ហាង​កាហ្វេ​ ដែល​មាន​អ្នក​លេង​ទាំង​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ អាជីវករ​នាំ​គ្នា​លេងដោយ​គ្មាន​ការ​លាក់​លៀម​បន្តិច​ណា​ឡើយ​ ពិសេស​គឺ​ល្បែង​ភ្នាល់​បាល់​កំពុងតែ​ពេញ​និយម​ជាង​គេ​ក្នុង​ចំណោម​ល្បែង​ផ្សេងៗ​ទៀត ៕​