សម្ពោធរឿងកុមារី២៥ឆ្នាំវគ្គ២ នៅរោងភាពយន្តលំដាប់អន្តរជាតិផ្លាទីនៀមស៊ីនេផ្លិច
រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលជោគជ័យនៃការចាក់បញ្ចាំងរឿង « កុមារី២៥ឆ្នាំវគ្គ២» លើកដំបូងនៅរោងភាពយន្តលុច្សរួចមក អ្នកស្រីពាន់ ភួងបុប្ផា ផលិតករល្បីឈ្មោះ ក៏បានបន្តធ្វើពិធីសម្ពោធ និងចាក់បញ្ចាំងជាលើកទី២នៅរោងភាពយន្តលំដាប់អន្តរជាតិផ្លាទីនៀមស៊ីនេផ្លិច នៅផ្សារទំនើបសូរិយាជាន់ទី៥ ដោយមានការចូលរួមពីតារាសម្តែងសារ៉ាយ សក្ខណា និងតារាកិត្តិយសជាច្រើនទៀត កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ មិថុនា ។
ចែករំលែកព័តមាននេះ