ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​រិះ​គន់​វិធាន​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ផ្លូវ​ជាតិ​លេខ​5​ថា​ដូច​វែក​ចក​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ​ ៖​ ភ្ញៀវ​ទេស​ចរ​ជាតិ​-អន្តរ​ជាតិ​ និង​អ្ន​ភូមិ​ បាន​រិះ​គន់​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​ក្រុង​ប៉ោយ​ប៉ែត​ ជុំវិញ​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​នា​ពេល​កន្លង​មក​ ដែល​អះ​អាង​ថា​ ធ្វើ​ឡើង​ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​ សូម្បី​តែ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ ឬ​យីហោ​ផ្សេងៗ​ក៏​ឱ្យ​រំកិល​ថយ​ក្រោយ​ដែរ​ ។

ផ្ទុយ​ទៅ​វិញ​ វិធាន​ដែល​សមត្ថ​កិច្ច​និយាយ​ថា​ នឹង​ធ្វើ​ឡើង​ជា​ប្រចាំ​នោះ​ត្រូវ​អ្នក​ដំណើរ​ និង​ប្រជា​ពល​រដ្ឋ​រិះ​គន់​ថា​ ក្លាយ​ជា​វិធាន​ការ​វែក​ចក​ទៅ​ហើយ​ ព្រោះ​តែ​ពេល​នេះ​អ្នក​លក់​តាម​ចិញ្ចើម​ផ្លូវ​បាន​លយ​ចូល​មក​វិញ​យ៉ាង​ព្រោង​ព្រាត​ ។ មិន​តែ​ប៉ុណ្ណោះ​ រថយន្ត​ក៏​ចត​ត្រៀប​ត្រា​តាម​ដង​ផ្លូវ​ ដែល​ពី​មុន​មាន​តែ​ម្តុំ​មុខ​ផ្លូវ​ចូល​ផ្សារ​អគ្គះ​តែ​ប៉ុណ្ណោះ​ តែ​ពេល​នេះ​ម្តុំ​មុខ​ផ្សារ​រ៉ា​ក៏​មាន​រថយន្ត​ចត​យ៉ាង​អនាធិប​តេយ្យ​ដែរ​ រហូត​ជិត​ដល់​រង្វង់​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ។

កន្លែង​ខ្លះ​មាន​រទេះ​ដឹក​ខោ​អាវ​ជជុះ​ចត​ត្រៀប​ត្រា​ មុន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ បង្ក​ឱ្យ​ដង​ផ្លូវ​ប្រែ​ទៅ​ជា​តូច​ចង្អៀត​ ហើយ​ម្ខាង​ផ្លូវ​នៅ​ទល់​នឹង​មុខ​ស្តង់​លក់​ខោ​អាវ​ជជុះ ជា​ពិសេស​មាន​គេ​លើក​ដាក់​ត្រី​ចុះ​ពី​រថយន្ត​រាល់​ព្រឹក​ ធ្វើ​ឱ្យ​ហៀរ​ទឹក​ជះ​ក្លិន​ឆ្អេះ​ឆ្អាប​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​យ៉ាង​ខ្លាំង​​ ។

បញ្ហា​ទាំង​អស់​ខាង​លើ​ ប្រជា​ពល​រដ្ឋ​ និង​ភ្ញៀវ​ទេស​ចរ​ទទូច​សុំ​ឱ្យ​អាជ្ញា​ធរ​​មេត្តា​មាន​វិធាន​ការ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ និង​សោភ័ណ​ភាព​ច្រក​ទ្វារ​អន្តរ​ជាតិ​ ដែល​មាន​អ្នក​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ឆ្លង​កាត់​រាល់​ថ្ងៃ​ ៕