ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮដំណឹង​ថា​ស្ត្រី​២​នាក់​បីកូន​ដើរ​លក់​… តែ​ពេល​ដឹង​ការ​ពិត​អាណិត​ខ្លោចចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​២ ហៅ​ទៅ​សាកសួរ​បន្ទាប់​ពី​លិច​ឮដំណឹង​ថា នាង​រួម​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​ជា​ម្ដាយធម៌​បីកូន​តូច​ម្នាក់​ដើរ​លក់ ប៉ុន្តែ​ពេល​នាំ​ទៅ​ដល់​ប៉ុស្ដិ៍ ទើប​ដឹង​ពី​ការ​ពិត និង​គួរ​ឲ្យ​អាណិត​នាង​យ៉ាង​ខ្លាំង​ទៅ​វិញ បន្ទាប់​ពី​នាង​រៀបរាប់​ពី​ដំណើរ​ជីវិត​ដ៏​កំសត់​របស់​នាង​គឺ​ប្ដី​ត្រូវ​ពស់​ចឹក​ស្លាប់​។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​២ ហៅ​ទៅ​សាកសួរ​បន្ទាប់​ពី​លិច​ឮដំណឹង​ថា នាង​រួម​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​ជា​ម្ដាយធម៌​បីកូន​តូច​ម្នាក់​ដើរ​លក់ ប៉ុន្តែ​ពេល​នាំ​ទៅ​ដល់​ប៉ុស្ដិ៍ ទើប​ដឹង​ពី​ការ​ពិត និង​គួរ​ឲ្យ​អាណិត​នាង​យ៉ាង​ខ្លាំង​ទៅ​វិញ បន្ទាប់​ពី​នាង​រៀបរាប់​ពី​ដំណើរ​ជីវិត​ដ៏​កំសត់​របស់​នាង​គឺ​ប្ដី​ត្រូវ​ពស់​ចឹក​ស្លាប់​។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ខាងលើ​ឈ្មោះ វង់ ស្រី​ម៉ាច អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​ក្នុងភូមិ​ជើងគោ សង្កាត់​ជើងគោ ខណ្ឌ​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​៤ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ចំណែក​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​សាន រី​ម អាយុ​៦០​ឆ្នាំ ត្រូវជា​ម្ដាយធម៌​របស់​នាង​។

ស្ត្រី​រូប​នេះ​ប្រាប់​ឲ្យ​ដឹង​ថា នាង​ជា​ជន​ទុរគត​ដែល​ត្រូវ​ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់​ជា​ច្រើន​​​ឆ្នាំ​កន្លង​មក​ហើយ ដោយ​គ្មាន​សាច់ញាតិ​ផ្សេង​ទៀត​ឡើយ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នាង ចាក​ចេញពី​ស្រុក​ទៅ​ធ្វើ​កម្មករ​ដក​ដំឡូង និង​ការងារ​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្តបាត់​ដំបង​។ រហូត​ដល់​ឆ្នាំ​២០១៧ នាង​ជួប​បុរស​ម្នាក់​ជា​កម្មករ​ដក​ដំឡូង​ជាមួយ​គ្នា​ដែរ ក្រោយ​​​ពី​ស្គាល់គ្នា​មួយ​រយៈ​ក៏​មានចិត្ត​ស្រឡាញ់​គ្នា​រួច​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ ហើយ​ប្ដី​នាង​ក៏​ជា​ជន​ទុរគត​ដូច​នាង​ដែរ​។ ដោយ​ឪពុក​ម្ដាយ​របស់​គាត់​ស្លាប់​ចោល​អស់​តាំងពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​។

ស្ត្រី​រូប​នេះ​បន្ត​ថា ក្រោយ​ក្លាយជា​ប្ដី​ប្រពន្ធ​រួច​មក ប្ដី​នាង​បាន​នាំ​នាង​ចេញពី​ខេត្តបាត់​ដំបង​​ទៅ​រស់នៅ​ក្នុងភូមិ​៤ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​វិញ​។ ពេល​នោះ​ប្ដី​មាន​បំណង​ធ្វើ​ជា​កម្មករ​សំណង់ ប៉ុន្តែ​ពេល​ទៅ​ដល់ទី​នោះ​បែរជា​ចាប់​យក​របរ​ព្រានព្រៃ​ជាមួយនឹង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​។ ដោយ​បាន​នាំ​ឆ្កែ​ចូល​ព្រៃ​ដេញចាប់​សត្វ និង​បរបាញ់​សត្វ ចំណែក​នាង​រាវ​ងាវ​លក់ តែ​ទោះបីជា​រកស៊ី​ធ្វើការ​ទាំង​២​នាក់​ក្ដី​ក៏​មិន​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង​ឡើយ ហើយ​រហូត​ដល់​ឆ្នាំ​២០១៨ នាង​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ទៀត​។

នាង​រៀបរាប់​បន្ថែម​ទៀត​ថា លុះដល់​នាង​មាន​ផ្ទៃពោះ​៥​ខែ មានរឿង​អ​កុស​នឹក​ស្មាន​មិន​ដល់​កើតឡើង គឺ​នៅ​ថ្ងៃមួយ​ពេល​ប្ដី​នាង​ចូល​ព្រៃ​នាំ​ឆ្កែ​ដេញ​សត្វ និង​បរបាញ់ ត្រូ​ពស់​ចឹក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​។ ពេល​នោះ​អ្នក​ភូមិ​នៅ​ជាមួយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ហើយ​ប្ដី​នាង​ក៏​ស្លាប់​ចោល​នាង និង​កូន​ក្នុង​ផ្ទៃ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​នាង​ក្លាយ​ខ្លួន​ជា​ស្រី​មេម៉ាយ​។ ក្រោយមក​នាង រស់នៅ​ម្នាក់ឯង បាន​ស្ត្រី​ឈ្មោះ សាន រី​ម ជា​ម្ដាយ​ជួយ​យក​អសារ​រហូត​គ្រប់​ខែ​សម្រាល​កូនប្រុស​ម្នាក់​។

នាង​រៀបរាប់​ឱ្យ​ដឹង​បន្ត​ថា គិត​រហូត​ដល់​ពេល​នេះ​កូន​នាង​អាយុ​ជាង​២​ខែ​ហើយ ចំណែក​នាង ជួប​ការ​លំបាក​ខ្វះខាត​យ៉ាង​ខ្លាំង​ហួស​ពី​ការ​ថ្លែង និង​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ទេ ក៏​សម្រេចចិត្ត​យក​កូន​ទៅ​ដាក់​មណ្ឌលកុមារ​កំព្រា​មួយ​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​ទៅ​ដល់​ខាង​មណ្ឌល​មិន​ព្រម​ទទួល​ឡើយ ទើប​នាង​និង​ម្ដាយធម៌​សម្រេចចិត្ត​បីកូន​ត្រឡប់​ក្រោយ​វិញ​។

នាង​បាន​បន្ត​ថា លុះ​ជិះ​រថយន្ត​ទៅ​ឈប់​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នាង​និង​ម្ដាយ​បាន​សួរ​ទៅ​អ្នក​នៅ​ជិត​ៗ​នោះ​រក​ទីតាំង​មណ្ឌលកុមារ​កំព្រា​ផ្សេង​ទៀត ដើម្បី​យក​កូន​ទៅ​ដាក់​ទីនោះ ព្រោះ​នាង​មិន​ចង់​ឲ្យ​កូន​ទៅ​អ្នក​ផ្សេង​ក្រៅពី​មណ្ឌលកុមារ​កំព្រា​ឡើយ ហើយ​កន្លង​មក​មាន​អ្នក​ចង់​យក​ទៅ​ចិញ្ចឹម​ច្រើន​នាក់​ដែរ អ្នកខ្លះ​ធានា​ចេញ​សងបំណុល​ដែល​នាង​ជំពាក់​គេ​៧០០​ដុល្លារ​ជំនួស ហើយ​យក​កូន​ទៅ​ចិញ្ចឹម​ទៀត​ផង ប៉ុន្តែ​នាង​មិន​ឲ្យ​ឡើយ​។ ដោយ​នាង​គិត​ថា បើ​យក​កូន​ទៅ​ដាក់​មណ្ឌលកុមារ​កំព្រា​នាង​អាច​ទៅ​លេង​កូន​ម្ដងម្កាល តែបើ​ឲ្យ​ទៅ​អ្នក​ផ្សេង​មិន​អាច​ឡើយ តែ​ពេល​នេះ​នាង​ដាច់​ចិត្ត​ហើយ បើ​មាន​នរណា​ចង់​យក​ទៅ​ចិញ្ចឹម​នាង​នឹង​ប្រគល់​ជូន​ភ្លាម ព្រោះ​នាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ