ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដាញទឹក​ស្អាត​ជូន​ពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ឈូក​ប្រើប្រាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​នាយកដ្ឋាន​អាជីវកម្ម​ចុះ​ប្រជុំ​ផ្សព្វផ្សាយ និង​ទទួល​ប្រាក់​ថ្លៃ​បណ្ដាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចំនួន​១០០​គ្រួសារ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ។ ក្នុង​នោះ​មាន​ស្ត្រី​មេម៉ាយ​៦​គ្រួសារ​ទទួល​បានការ​ឧបត្ថម្ភ​ធនធាន​១០០%…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​នាយកដ្ឋាន​អាជីវកម្ម​ចុះ​ប្រជុំ​ផ្សព្វផ្សាយ និង​ទទួល​ប្រាក់​ថ្លៃ​បណ្ដាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចំនួន​១០០​គ្រួសារ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ។

ក្នុង​នោះ​មាន​ស្ត្រី​មេម៉ាយ​៦​គ្រួសារ​ទទួល​បានការ​ឧបត្ថម្ភ​ធនធាន​១០០% ២​គ្រួសារ (​មិនបាច់​បង់ថ្លៃ​បណ្ដាញ​ទាំងអស់​) និង​៧០% ចំនួន​៤​គ្រួសារ (​បង់​តែ​៣០% នៃ​ថ្លៃ​បណ្ដាញ​សរុប ) ។

លោកស្រី ងិ​ន ច​ន្ទ្រា អគ្គនាយករង​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ក្នុង​រាជធានី ភ្នំពេញ​ភាគច្រើន​លើសលុប​ទទួល​បានការ​ត​បណ្តាញទឹក​ស្អាត សម្រាប់​ប្រើប្រាស់ និង បំពេញ​សេចក្តី​ត្រូវការ​របស់​ពួក​គាត់ បើ​ទោះបីជា​តំបន់​មួយ​ចំនួន​សម្ពាធ​ទឹក​នៅ​ទាប​ថយ​ចុះ​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​ខិតខំ​ដោះស្រាយ និង​សម្រួល​ជូន​ពួក​គាត់​អាច​ប្រើប្រាស់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ