ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លេង​ស្ទើរតែ​រាល់​យប់​បែប​នេះ​នរណា​មិន​ខ្លាច​នោះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ក្រុង​សំរោង​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​២​ក្រុម ដែល​ផឹកស៊ី​ស្រវឹង រួច​បង្ក​អុកឡុក ត្រូវ​ឃាត់ខ្លួន​បាន​១៧​នាក់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​៣០ តុលា ២០១៨…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ក្រុង​សំរោង​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​២​ក្រុម ដែល​ផឹកស៊ី​ស្រវឹង រួច​បង្ក​អុកឡុក ត្រូវ​ឃាត់ខ្លួន​បាន​១៧​នាក់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​៣០ តុលា ២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ដងផ្លូវ​សាធារណៈ​សួនច្បារ​មុខ​សាលាខេត្ត ក្នុងភូមិ​សំរោង សង្កាត់​សំរោង ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​តែងតែ​ភ័យ​ខ្លាច​នៅ​ពេល​យប់​ព្រលប់ ខណៈ​មាន​ក្រុម​ក្មេង​ទំនើង​បាន​បង្ក​អុក​ឡុ​ង​ស្ទើរតែ​រាល់​យប់ ខណៈនោះ​ជិះ​ម៉ូតូ​ដេញ​វាយតប់​គ្នា​ពាសពេញ​តែ​ផ្លូវជាតិ បាន​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ពលរដ្ឋ​នឹង​សង្គម​ជាតិ​ផង​ដែរ ។

ប៉ូលិស​អធិការ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​កន្លង​មក តែងតែ​បង្ក​អុកឡុក​នៅ​តាម​ដងផ្លូវ ហើយ​សមត្ថកិច្ច​តែងតែ​ធ្វើការ​បង្ក្រាប​បានជា​ញឹកញាប់​ផង​ដែរ​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៣០ តុលា ២០១៨​នេះ កម្លាំង​ប៉ូលិស​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​១៧​នាក់ ម៉ូតូ​រួម​ទាំង​សម្ភារ​ដូច​ជា កាំបិត​ស្នាប់ដៃ ក្នុង​នោះ​ក្រុម​ក្មេង​ទាំង​ចំនួន​១៧​នាក់ មក​ពី​តាម​បណ្តា​សង្កាត់​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ នាំ​ខ្លួន​ទៅ​ដួស​ក្អែល រួច​ឱ្យ​អាណាព្យាបាល​មក​ធានា​ទទួលយក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ