ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ណាស់​…​ខ្លះ​៤​ខែ​ហើយ​ផ្អឹប​ទុក​…​ខ្លះទៅ​ភ្លាម​ស៊ី​ញ៉េ​ភ្លាម

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នា​រសៀល​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៨ មាន​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ រស់នៅ​ភូមិ​ភ្នំ​ស្រឡៅ​ឃុំ​ជ្រោយ​ស្វាយ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង បាន​ចូល​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាខេត្ត ដោយ​បាន​ចោទ​ចំ​ទៅ​លើ​ឈ្មោះ ជា…

ខេត្តកោះកុង ៖ នា​រសៀល​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៨ មាន​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ រស់នៅ​ភូមិ​ភ្នំ​ស្រឡៅ​ឃុំ​ជ្រោយ​ស្វាយ​ស្រុកស្រែ​អំបិល​ខេត្តកោះកុង បាន​ចូល​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាខេត្ត ដោយ​បាន​ចោទ​ចំ​ទៅ​លើ​ឈ្មោះ ជា នាង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ថា​បាន​ផ្អឹប​ឯកសារ​សុំ​ផ្ទេរ​សិ​ទ្ឋិ​លក់​ដី​របស់​ពួក​គាត់​ជិត​៤​ខែ​ហើយ មិនដឹង​ថា​មូលហេតុ​អី​បានជា​លោក​ប្រធាន​រូប​នេះ​មិន​ព្រម​ស៊ី​ញ៉េ​យល់ព្រម ។ ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​គាត់​ស៊ី​ញ៉េ​លឿន​ណាស់ ។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​លោក ជា នាង ដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ។ កោះសន្តិភាព​សុំ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ខ្លឹមសារ​ពាក្យបណ្តឹង​របស់​ពល​ដ្ឋ​ទាំង​១៧​គ្រួសារ​នោះ​ទេ ប៉ុន្តែ​បាន​សម្រេច​ចុះ​ផ្សាយ​ខ្លឹមសារ​ពាក្យបណ្តឹង​ទាំងស្រុង​ដូច​ខាងក្រោម ដោយ​រង់ចាំ​ការ​បំភ្លឺ​ពី​លោក​ប្រធាន​ភូមិបាល​ស្រុក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ