ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​វិញ្ញាណក្ខន្ធ​សព​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ម៉​ន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ តាម​ជើង​យន្តហោះ​កងទ័ពអាកាស​កម្ពុជា អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ម៉​ន មេញ្ជា​ការ​រង​កងទ័ពជើងគោក និង​ជា​មេ​បញ្ជា ការ​យោធភូមិ​ភាគ​ទី​៤ និង​ចូលរួម​ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ នៅ​ខេត្តសៀមរាប ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​គណៈប្រតិភូ​អមដំណើរ​ក៏​បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​សោកស្តាយ​ជាទី​បំផុត​ចំពោះ​ការ​លាចាក​លោក​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ម៉​ន ដែល​ជា​ជន​វីរៈជន​ស្នេហា​ជាតិ​មួយ​រូប​ដែល​បាន​លះបង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង ដើម្បី​បូរណភាព​ជាតិ និង​ទឹកដី​មាតុភូមិ​ខ្លួន ។ ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ​ក៏​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នៃ​គ្រួសារ​សព​ផង​ដែរ ។

លោក​ជំទាវ មាស​សន​-​ជា ម៉​ន ភរិយា​នៃ​សព​ក្នុង​នាម​ក្រុម​គ្រួសារ​ទាំងមូល​បាន​បង្ហាញ​នូវ​ក្តី​រំភើប​កក់ក្តៅ​ចំពោះ​ទឹកចិត្ត និង​ការ​លះបង់​ពេលវេលា​របស់​សម្តេច​ពិជ័យ សេនា ទៀ បាញ់ និង​គណៈប្រតិភូ​អមដំណើរ​ព្រមទាំង​មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ទាំងមូល​ដែល​បាន​ផ្តល់​នូវ​ការ​គោរព​ជូន​ដំណើរ​ចុង​ក្រោយ ដើម្បី​បាន​ដួង​វិ​ញ្ញា​ក្ខ​ន្ធ​ស្វាមី​បាន​ទៅ​កាន់​សុគតិភព ។

តាម​រយៈ​សម្តេច​ពិជ័យ​សេនា​នេះ​ដែរ លោក​ជំទាវ​ភរិយា​នៃ​សព​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ផ្តួចផ្តើម​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ធំ ។ ឆ្លង​ទៅ​តាម​កម្មវិធី​នៃ​ព្រះពុទ្ធ​សាសនា​ដែល​រៀបចំ​ទៅ​ដោយ​លោកតា​អាចារ្យ និង​គណៈកម្មការ​បុណ្យ​នៃ​សព​នា​ព្រឹក​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក​ជំទាវ រួម​ទាំង​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ​គណៈប្រតិភូ​អមដំណើរ និង​ថ្នាក់ដឹកនាំ មេបញ្ជាការ​គ្រប់​កងឯកភាព ចំណុះ​យោធភូមិ​ភាគ​ទី​៤ អាជ្ញាធរ​ខេត្ត មន្ត្រីរាជការ នាយទាហាន ពល​ទាហាន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីរាប់បាត្រ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ ។

ព្រមទាំង​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជា ម៉​ន សូម​ឲ្យ​ឯកឧត្តម​បាន​ទៅ​កាន់​សុខ​គតិ​ភព​ថ្មី ព្រមទាំង​បែរ​ងាក​ក្រោយ​ឲ្យ​ពរ​ជ័យ​ដល់​ក្រុម​គ្រួសារ បងប្អូន កូនចៅ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យ​ទទួល​នូវ​សេចក្តីសុខ និង​ឲ្យ​ស្គាល់​នូវ​តែ​សុខ​សន្តិភាព សុភមង្គល និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ