ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ ប៉ូ​លី​ដា តារា​កាន់តែ​អាប់រស្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ធ្លាប់​មានជីវិត​ជាតា​រា​ចែងចាំង​លើ​វេទិកា​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​បច្ចុប្បន្ន​អ្នក​នាង​សំ ប៉ូ​លី​ដា បាន​អាប់រស្មី បន្តិច​ម្តង​ៗ​លើ​ពិភព​សិល្បៈ ។ ក្រោយ​ពេល​ជីវិត​ជួប​ព្យុះ​បញ្ហា​បោកបក់​ជា​ច្រើន​លើក​បាន​ប្រែក្លាយ​តារា​ស្រី​សំ ប៉ូ​លី​ដា ឲ្យ​ជាប់​គាំង​មិន​អាច​ងើបឡើង​វិញ​លើ​ទីលាន​សិល្បៈ​ដែល​ធ្លាប់តែ​សើច​សប្បាយ​បានជា​ថ្មី ។…

រាជធានី​ភ្នំពេញ​៖ ធ្លាប់​មានជីវិត​ជាតា​រា​ចែងចាំង​លើ​វេទិកា​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​បច្ចុប្បន្ន​អ្នក​នាង​សំ ប៉ូ​លី​ដា បាន​អាប់រស្មី បន្តិច​ម្តង​ៗ​លើ​ពិភព​សិល្បៈ ។

ក្រោយ​ពេល​ជីវិត​ជួប​ព្យុះ​បញ្ហា​បោកបក់​ជា​ច្រើន​លើក​បាន​ប្រែក្លាយ​តារា​ស្រី​សំ ប៉ូ​លី​ដា ឲ្យ​ជាប់​គាំង​មិន​អាច​ងើបឡើង​វិញ​លើ​ទីលាន​សិល្បៈ​ដែល​ធ្លាប់តែ​សើច​សប្បាយ​បានជា​ថ្មី ។ អ្នក​នាង​សំ ប៉ូ​លី​ដា ក្រោយ​ពេល​ជួប​ភាព​រកាំរកូស​ក្នុង​គ្រួសារ​ដោយ​ប្ដី​លួច​មាន​ស្រី​ថ្មី​ធ្វើ​ឲ្យ​ផ្អើល​អស់អ្នក​សិល្បៈ និង​អ្នកគាំទ្រ​នោះ​មិន​ប៉ុន្មាន​ផង ស្រាប់តែ ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តារា​ស្រី​រូប​នេះ​រំលេច​នូវ​រូប​កូនប្រុស​ស្រី​២​នាក់​កំពុង​ដេក​យ៉ាង​កម្សត់់ អម​ជាមួយ​ពាក្យ​លើក​ឡើង​ថា​«​អាណិត​ណាស់​កូន​មាសម្ដាយ ។ ទ្រាំ​ទៅ​ណា​កូន ម្ដា​យមក​ដើរ​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​កូន​»​។

បន្ទាប់​ពី​បាន​ទម្លាយ​រូបភាព និង​ឃ្លោងឃ្លា​នោះ​មក អ្នក​នាង​សំ ប៉ូ​លី​ដា មិន​បាន​បង្ហាញ​ថា​បច្ចុប្បន្ន​នាង​កំពុង​ប្រកបការងារ​អ្វី​ទេ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ទាំង​អ្នក​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ​សុ​ទ្ឋ​តែ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​អ្នក​នាង​លី​ដា​មិន​អាច​បន្ត​កេរ្តិ៍ឈ្មោះ​សិល្បៈ​តទៅ​ទៀត​បាន ជាក់ស្តែង​ពុំដែល​ឃើញ​ស្ថានីយទូរទស្សន៍​ណាមួយ​អញ្ជើញ​នាង​សម្តែង​ទេ ។ ជីវិត​សិល្បៈ​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ​ហើយ ជីវិត​ប្តី​ប្រ​ព​ន្ឋ​មាន​បញ្ហា​ទៀត​ដោយ​ស្វាមី បែកចិត្ត​មាន​ថ្មី ។

កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន ដោយ​ទ្រាំ​លែង​បាន អ្នក​នាង​សំ ប៉ូ​លី​ដា បាន​បកអាក្រាត​រឿង​ប្តី​ជា​កងរាជអាវុធហត្ថ​ពាក់​សក្តិ​៤ លួច​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ថ្មី ។ ទោះជា​យ៉ាងណា​ក្តី​លោក ស្វាយ ស៊ី​សុ​ថា ដែល​ជា​ស្វាមី​ឆ្លងកាត់​គន្លង​ប្រពៃណី​តាំងពី​ឆ្នាំ​២០១២ មក​បាន​ចេញ​មុខ​បកស្រាយ​បំភ្លឺ​ថា «​ការ​លើក​ឡើង​របស់​អ្នក​នាង​សំ ប៉ូ​លី​ដា មិន​ពិត​ទាំងស្រុង​ទេ ។ នាង​ថា​ខ្ញុំ​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ថ្មី តែ​ខ្ញុំ និង​គាត់​គ្មាន​អេ​តា​ស៊ី​វិល​រួម​គ្នា​ឡើយ គឺ​គ្រាន់តែ​បាន​រៀប​ការ​ត្រឹមត្រូវ​តាម​ប្រពៃណី​ប៉ុណ្ណោះ​»​។

អ្វី​ដែល​អ្នក​នាង​សំ ប៉ូ​លី​ដា ចង់បាន​នៅ​ពេល​នេះ គឺ​មិន​ហាមឃាត់​ប្តី​មាន​ប្រពន្ធ​ថ្មី តែ​សូម​ឲ្យ​ផ្តិត​មេដៃ​លែងលះ​គ្នា​តាម​ច្បាប់ និង​ទទួលខុសត្រូវ​ជួយ​ចិញ្ចឹម​កូន តែ​លោក​ស្វាយ ស៊ី​សុ​ថា ហៅ​ខ្យា បាន​លើក​ឡើង​ថា «​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​សូម​កូន​មក​ចិញ្ចឹម ហើយ​បើ​អូន​នឹក​កូន​អាច​យក​ទៅ​លេង ឬ​មក​លេង​បាន​» តែ​សំ ប៉ូ​លី​ដា ប្រកាន់​ជំហរ​ថា «​មិន​ឲ្យ​កូន​ទៅ​គាត់​​ទេ ព្រោះ​គាត់​ជា​មនុស្ស​ញៀន​នឹង​ល្បែង គ្រាន់តែ​ឲ្យ​កូន​នៅ​ជាមួយ​ប៉ុន្មាន​ថ្ងៃ កូន​ប្រាប់​​ថា ប៉ា​នាំ​ទៅ​កន្លែង​ចាក់​អាប៉ោង ហើយ​ពេល​យប់​ដេក​ជាមួយ​ស្រី​ទៀត​ផង​»​។

បើ​តាម​សំដី​របស់​អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​តន្ត្រី​ផ្សាយ​ផ្ទាល់​មួយ​ចំនួន និង​អ្នកសិល្បៈ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​ទេព​កោសល្យ​សិល្បៈ​របស់​សំ ប៉ូ​លី​ដា អាច​ប្រើ​ការ​បាន ប៉ុន្តែ​អ្វី​ដែល​ជា​រនាំង​សម្រាំង​នាង គឺ​មក​ពី​នាង​ឲ្យ​តែ​ទៅ​ច្រៀង​ប្រពៃណី​ទាល់តែ​ដាក​ABC២​ទៅ​៣​កំប៉ុង​សិន​។ ដូច្នេះ​ហើយ​ទើប​គេ​ខ្លាច​នាង​បែក​អារម្មណ៍​និយាយ​ពាក្យ​ផ្តេសផ្តាស​ក្នុង​កម្មវិធី ពិសេស​ក្នុង​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់ ។ ក្រៅពី​នេះ​គឺ​កត្តា​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង​មាន​បញ្ហា​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ