ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៨​នៅ​ទន្លេ​វ៉ៃ​គោ​បាន​បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ដ្រី ម៉ែ​ន សំ​អន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តស្វាយរៀង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ដ្រី ម៉ែ​ន សំ​អន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តស្វាយរៀង​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ទូក​ក្តារ​បីសន្លឹក នៅ​ទន្លេ​វៃ​គោ​ក្រុង​ស្វាយ​រៀង ។

លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ប្រណាំងទូក​នេះ​មាន​ទូក​ចូលរួម​ប្រណាំង​មក​ពី​គ្រប់​រាជធានី​ខេត្ត​ចំនួន​៤៥​ទូក និង​មាន​កីឡាករ​ចំនួន​១១៣៥​នាក់​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិ​ជី​បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ចូល​មក​ដល់​ថ្ងៃ​ទី​២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទន្លេចតុមុខ​ខាង​មុខ​ព្រះ​បរមរាជវាំង​រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​នេះ​លោក​ជំទាវ​ម៉ែ​ន​សំ​អនបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារ និង​ថវិកា​ដល់​ការ​រៀបចំ​ពិធី​ប្រណាំងទូក និង​បាន​នាំ​កីឡាករ និង​ទូក​ពី​បណ្ដា​២៥​រាជធានី​-​ខេត្ត​មក​ចូលរួម​ប្រណាំង​នា​ឱកាស​នេះ​ក៏​មានការ​ប្រគំ​តន្ត្រី និង​តាំង​ពិ​ពណ៌​នៃ​មុខទំនិញ​ជា​ច្រើន​ផង​ដែរ ។

លោក​ជំទាវ​ក៏​បាន​អបអរសាទរ​ចំពោះ​កីឡាករ​ទូក​ដែល​ទទួល​បាន ចំណាត់ថ្នាក់​ជ័យ​លា​ភី និង​សូម​លើកទឹកចិត្ត​ដល់​កីឡាករ​ទូក​ដែល​មិន​ទទួល​បាន​ចំណាត់ថ្នាក់​ទាំងអស់​កុំ​មានការ​អាក់អន់ចិត្ត​ចំពោះ​លទ្ធផល​ដែល​ខ្លួន​បាន​ទទួល​គឺ​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ត្រៀម​ប្រកួត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ក្នុង​ន័យ​ពង្រឹង​ការ​សាមគ្គីភាព និង​រក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​ដ៏​ល្អ​ប្រពៃ របស់​ប្រជាជន​កម្ពុជា​យើង​ដែល​មាន​តាំងពី​យូរលង់​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ