រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្វាយព្រះពរខួប១៤ឆ្នាំ នៃការឡើងគ្រោងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ផ្ទុយទៅវិញសម្រាប់ខួប១៤ឆ្នាំត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នេះគេមិនឃើញមានក្រុមបក្សប្រឆាំងមិនបានថ្វាយព្រះពរនោះទេ ជាក់ស្តែងនៅលើបណ្តាញសង្គមរបស់លោក សម រង្ស៊ី លោកកឹម សុខា លោកអេង ឆៃអ៊ាង និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ។ នៅថ្ងៃទី២៩ តុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្វាយព្រះព្រះមហាក្សត្រដោយមានខ្លឹមសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០១៨ ) ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះរាជានុញ្ញាត តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលំអោនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ស្មោះស្ម័គ្របំផុតចំពោះព្រះរាជមហាករុណាទិគុណ និងព្រះ រាជព្រហ្មវិហារធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណា ជាពិសេសចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ» ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមបន្តទៀតថា ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងវិស័យការបរទេសរបស់ព្រះករុណាជាអម្ចាស់ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រីកនីតិរដ្ឋ និងការជំ រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ជាតិ ឱ្យកាន់តែមានសន្ទុះរីកចម្រើនជឿនលឿនខ្លាំងក្លា បន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល ។
សម្តេចតេជោលើកឡើងទៀតថា សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍ ៕
ចែករំលែកព័តមាននេះ