អ្នក​ភូមិ​ដុត​ថ្ម ជីក​ថ្ម​តាម​បែប​បុរាណ ឈប់​ដាក់​គ្រឿង​បំផ្ទុះ​ទៀត​ហើយ (​មាន​វី​ដេ​អូ​)


ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំ​ដំរី និង​ភូមិ​អូរ​លួស ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ​ដោយសារ​តែ​ការ​វាយ​ថ្ម​តាម​បែប​បុរាណ​របស់​អ្នក​ភូមិ​មិន​ទាន់​សម​ស្រប​តាម​បំណង​របស់​ពួក​គាត់ ក៏​មានការ​ជួយ​ជ្រុំ​ជ្រែង​ពី​ក្រុម​ឈ្មួញ​ជួយ​ទិញ​រំសេវ​លួច​លាក់​ឱ្យ​ពួក​អ្នក​ភូមិ ច្នៃ​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្ម​ធំ​ៗ​ដូច​ជា​ភ្នំ​ដំរី ភ្នំ​ស និង​ភ្នំ​ផ្សេង​ៗ​ទៀត​ក្នុង​ស្រុក​កំពង់​ត្រាច យក​ទៅ​លក់​។

តែ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច នៅ​តែ​បន្ត​តាម​ចាប់​អ្នកមាន​រំសេវ​ទៅ​បំផ្ទុះ​ភ្នំ​យក​ថ្ម និង​ហាម​ឃាត់​ពួក​អ្នក​ភូមិ​មិន​ឱ្យ​យក​គ្រឿង​បំផ្ទុះ​នេះ ទៅ​ដាក់​បំផ្ទុះ​ភ្នំ​ទៀត​ឡើយ​។ ហើយ​ពលរដ្ឋ​ខ្លះ​ពិតជា​បាន​ខ្លាច​នឹង​អាជ្ញាធរ ហើយ​ពួក​គាត់​បាន​ងាក​មក​កាយ និង​ជីក​ដុត​តាម​បែប​បុរាណ​។

លោកយាយ​សូត្រ សាន់ អាយុ​81​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដំរី បាន​និយាយ​ថា អ្នក​ភូមិ​បាន​ខ្លាច​នឹង​អាជ្ញាធរ​មិន​ហ៊ាន​ដាក់​បំផ្ទុះ​ថ្មភ្នំ​ទៀត​ទេ ពួក​គាត់​មក​ជីក និង​ដុត​ថ្ម​ឱ្យ​ក្ដៅ​ដល់​កំរិត​វា និង​ប្រះ​ងាយស្រួល​វាយ​បំបែក​ឱ្យ​តូច​ៗ​។ លោកយាយ​ប្រាប់​បន្ត​ថា គាត់​ជីក​យក​ថ្ម​នេះ គ្រាន់​លក់​បាន​លុយ​ធ្វើបុណ្យ​ទាន​នឹង​គេ​។

បើ​តាម​លោក ស សំ​អុល មាន​អាជ្ញា​ប័​ណ្ឌ​មាន​ការដ្ឋាន​ថ្ម ក៏​បាន​និយាយ​ថា ខ្លួន​បាន​ខាត​បង់​ជា​ច្រើន​ក្នុង​ការ​បង់ប្រាក់​ជូន​រដ្ឋ ដោយឡែក​អ្នកមាន​រោង​សិប្បកម្ម​កិន​ថ្ម​៤​កន្លែង​នៅ​ឃុំ​កំពង់ត្រាច មិន​មានច្បាប់​ទេ ត្រង់នេះ​ធ្វើ​ឱ្យ​អ្នកមាន​អាជ្ញាប័ណ្ណ​រង​ការ​ខាតបង់​ប្រាក់ ព្រោះ​អ្នក​អត់​អាជ្ញាប័ណ្ណ​គេ​ធ្វើ​បាន​។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ