ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ស្ថាបនា​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​កសាង ផ្លូវ​និង​សាងសង់​ស្ពាន នៃ​មហាវិថី អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក ដើម្បី…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​កសាង ផ្លូវ​និង​សាងសង់​ស្ពាន នៃ​មហាវិថី អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក ដើម្បី ធ្វើ​អោយ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ កាន់តែ​ធំ​លំ​ទូលាយ ងាយស្រួល​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​បាន​កាន់តែ​ប្រសើរ​ឡើង​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ការ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​សាង
សង់​ស្ពាន​នៃ​មហាវិថី អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរស​ភោ​គា​ធិ​បតី ហ៊ុន នាង ស្ថិត​ក្នុង​សង្កាត់ ចាក់​អ​ង្រែ​លើ ខណ្ឌមានជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ តុលា នេះ​គឺជា​សមិទ្ធិ​ផល​មួយទៀត​ដែល​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បាន ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​អោយ​កាន់តែ​ប្រសើរ​ថែម​ទៀត​។


ការងារ​ហេដ្ឋារចនាសម្ព័ន្ធ នេះ ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជាប់​ជា​និច្ច​មក​លើ​ប្រជាពលរដ្ឋ ពិសេស​ការ​កសាង​ស្ថាបនា ផ្លូវ​លូ ថ្នល់ និង​ស្ពាន​នេះ​។ អភិបាល​បន្ត​ថា សមិទ្ធិ​ផល​ជា​ច្រើន បាន​កសាង​ឡើង ព្រមទាំង​កំពុង​បន្តដំណើ​ការ​អភិវឌ្ឍ​ទៅ​មុខ​ឥត​ឈប់​ឈរ ដើម្បី ចូលរួម​កម្រិតជីវភាព​ប្រជាពលរដ្ឋ​បាន​ធូ​ធារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។

លោក បញ្ជាក់​ថា មហាវិថី​ថ្មី​មួយ​នេះ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រកប​អាជីវកម្ម និង​ការ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​ទំនិញ កសិផល និង​សេវាកម្ម​ផ្សេង​ៗ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចាក់​អង្រែ​លើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​នៃ​កា​រត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ជា​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​គឺ​ការ​កកស្ទះ​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ កាត់​បន្ថយ​ការ​ចំណាយ និង​ជំរុញ​សេដ្ឋកិច្ច​ទីផ្សារ ប្រកបដោយ​ប្រសិទ្ធ
ភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ