ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្លុត​ចិត្ត​អោប​គ្នា​ទ្រហោយំ ពេល​ឃើញ​កូនទៅ​ដោយ​វេទនា​បែបនេះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អ្នក​ម្ដាយ និង​ក្រុម​គ្រួ​សារបាន​អោប​គ្នា​ទ្រហោយំ បន្ទាប់​ពី​ឃើញ​កូនប្រុស​តូច ដេក​ស្លាប់​ស្ដូកស្ដឹង​ចេញ​ខួរ​មក​ក្រៅ គ្រា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​យ៉ាង​រន្ធត់ ហេតុ​ការណ៍​គួរ​ឲ្យ​សង្វេគ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែតុលា…

ខេត្តរតនគិរី ៖ អ្នក​ម្ដាយ និង​ក្រុម​គ្រួ​សារបាន​អោប​គ្នា​ទ្រហោយំ បន្ទាប់​ពី​ឃើញ​កូនប្រុស​តូច ដេក​ស្លាប់​ស្ដូកស្ដឹង​ចេញ​ខួរ​មក​ក្រៅ គ្រា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​យ៉ាង​រន្ធត់ ហេតុ​ការណ៍​គួរ​ឲ្យ​សង្វេគ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧៨ ចំណុច​ផ្លូវបំបែក​ជា​៤ ស្ថិត​ក្នុងភូមិ​៧​មក​រា សង្កាត់​​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខាង​មុខ​អតីត​ព្រ​លាន​យន្តហោះ កែង​ស្ថានីយ​ប្រេង​។

ប្រភព​បន្ត​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស អត់​ស្លាក​លេខ ជិះ​គ្នា​៣​នាក់ ដោយ​អ្នក​បើក​ឈ្មោះ ហាន់ ជា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ (​ស្លាប់​នៅ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​) អ្នក​រួម​ដំណើរ​ឈ្មោះ វុ​ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ (រង​របួសស្រាល​) ដោយឡែក​ក្មេង​ប្រុស​ឈ្មោះ ពៅ អាយុ​៩​ឆ្នាំ ត្រូវជា​កូន​អ្នកបើកបរ (ធ្លាយ​ចេញ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​)​។ ចំណែក​រថយន្ត​កូរ៉េ​ឃ្លុប​២​តោន​កន្លះ ដឹក​ភេសជ្ជៈ​ដើរ​ចែកចាយ ពណ៌​ស ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D.0453​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ឃ្លុប​កា​រ៉េ​២​តោន​កន្លះ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ចំណែក​ម៉ូតូ​ស្កុប​ពី​ជិះ​ពី​លិច​មក​កើត ខណៈ​មក​ដល់​ចំណុច​​កើតហេតុ ក៏​វាក់​អើ​នឹង​ឡាន​កូរ៉េ​បត់​ឆ្វេង​។ គ្រានោះ​អ្នកបើកបរ​ម៉ូតូ​ក៏​ជាន់​ហ្វ្រាំង​ម៉ូតូ​អូស​ទៅ​ប៉ះ​ចំហៀង​ឡាន បណ្ដាល​ឲ្យ​ដួល ហើយ​ត្រូវ​កង់​ក្រោយ​ឡាន​កិន​ចំ​ម៉ូតូ​ផ្នែក​ខាង​មុខ ព្រមទាំង​ក្បាល​កូន​ក្មេង​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ហេតុការណ៍​នេះ​កើតឡើង សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ក៏​ចុះ​មក​ភ្លាម​ៗ ព្រមទាំង​រថយន្ត​សង្គ្រោះ​២​គ្រឿង​របស់​ស្នងការ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ជា​អកុសល​​បុរស​អ្នក​បើ​ម៉ូតូ​ត្រូវជា​ឪពុក​ក្មេង​រង​គ្រោះ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​មួយ​គ្រឿង​ទៀត​ដឹក​សព​ក្មេង​រង​គ្រោះ​ទៅ​តំកល់​នៅ​វត្ត​ភូមិ​ថ្មី តាម​សំណូមពរ​របស់​ម្ដាយ ។

រីឯ​រថយន្ត​កូរ៉េ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​នេះ​ភ្លាម​ៗ អ្នក​បើករថយន្ត​បង្ក​នោះ​បាន​បើក​រថយន្ត​​រត់គេច​ពី​កន្លែង​កើតហេតុ​ទៅ​ចត​ចោល​នៅ​មុខ​ឃ្លាំង​ភេសជ្ជៈ​គេ​មួយ​កន្លែង​នៅ​ខាងលិច​អតីត​ព្រ​លាន​យន្តហោះ ស្ថិត​ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ហើយ​ចុះ​រត់គេច​ខ្លួន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ