ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីក៏អស្ចារ្យម្ល៉េះលោក… ដំបូង​​ចង់​ចាប់​នាង​បង​​ទេ​

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនម្នាក់​ បន្ទាប់​ពី​រត់គេច​បាន​មួយ​ថ្ងៃ ក្រោយ​ពី​ធ្វើសកម្មភាព​ចូល​ទៅ​លើក​កុមារី​ម្នាក់​អាយុ​១០ឆ្នាំ ដែល​កំពុង​ដេក​ជាមួយ​បងស្រី​ប្រុង​យក​ទៅរំលោភ​សេពសន្ថវៈ​ តែ​មិន​បាន​សម្រេច ដោយសារ​បងស្រី​ភ្ញាក់​មិនឃើញ​ប្អូន ក៏​ស្រែក​ឆោឡោ​ឡើង ហើយ​ជន​បង្ក​ដែល​នាង​ស្គាល់​អត្ត​សញ្ញាណ​នោះ​ក៏​រត់គេច​ខ្លួន…

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនម្នាក់​ បន្ទាប់​ពី​រត់គេច​បាន​មួយ​ថ្ងៃ ក្រោយ​ពី​ធ្វើសកម្មភាព​ចូល​ទៅ​លើក​កុមារី​ម្នាក់​អាយុ​១០ឆ្នាំ ដែល​កំពុង​ដេក​ជាមួយ​បងស្រី​ប្រុង​យក​ទៅរំលោភ​សេពសន្ថវៈ​ តែ​មិន​បាន​សម្រេច ដោយសារ​បងស្រី​ភ្ញាក់​មិនឃើញ​ប្អូន ក៏​ស្រែក​ឆោឡោ​ឡើង ហើយ​ជន​បង្ក​ដែល​នាង​ស្គាល់​អត្ត​សញ្ញាណ​នោះ​ក៏​រត់គេច​ខ្លួន ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៥  តុលា​ កន្លង​ទៅ នៅ​ឃុំ​ក្រាំងចេក ស្រុកឧដុង្គ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​នេះ​ឈ្មោះ ឈ​ន ឌី​ណា អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ខាងលើ ហើយ​ករណី​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​១៧​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ។

តាម​បងស្រី​កុមារី​រង​គ្រោះ​រៀបរាប់​ថា មុន​ពេល​កើតហេតុ រូប​នាង​និង​ប្អូនស្រី​កំពុង​ដេក​លង់លក់​នៅ​លើ​គ្រែ​ក្នុងផ្ទះ​តៀម ស្រាប់តែ​ពេល​នាង​ភ្ញាក់​ដឹងខ្លួន ក៏​បាត់​មិនឃើញ​ប្អូនស្រី​ក៏​ស្រែក​ឆោឡោ​ឡើង ។ ចំណែក​ជន​សង្ស័យ​សារភាព​ថា «រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ប៉ង​រំលោភ​កុមារី​ខាងលើ​ប្រាក​ដ​មែន ។ នៅ​យប់​ថ្ងៃ​នោះ ក្រោយ​ពេល​ផឹកស្រា​ និង​មើល​រឿង​សិច​ក្នុង​ទូរស័ព្ទ ក៏​នឹកឃើញ​ចង់​រួមរ័ក លុះ​ក្រឡេក​ទៅ​ឃើញ​ក្មេង​ស្រី​២​នាក់​បងប្អូន​កំពុង​ដេក ក៏​កើត​គំនិត​ចង់​រំលោភ​តែ​ម្តង ។

ជន​នេះ ​សារភាព​ទៀត​ថា ដំបូង​ឡើយ​ចង់​ចាប់នាង​បង​ទេ តែ​ដោយ​ខ្លាច​មិន​បាន​សម្រេច​ក៏​លបលើក​បី​នាង​ប្អូន​ ដែល​កំពុង​ដេក​លក់​លើ​គ្រែ​ជាមួយ​បងស្រី យក​ទៅ​ខាងជើង​ផ្ទះ​ចម្ងាយ​ប្រមាណ១០០​ម៉ែត្រ ធ្វើ​សកម្ម​ភាព​រំលោភ​តែ​មិន​បានសម្រេច​ឡើយ ស្រាប់តែ​ឮ​នាង​ជា​បង​ស្រែក​ឆោឡោ​​ឡើង ទើប​រូបគេ​រត់គេច​ខ្លួន ។

លុះ​ពេល​កំពុង​សម្ងំ​លាក់ខ្លួន​នៅផ្ទះ ក៏​ត្រូវ​សមត្ថកិច្ច​មក​ចាប់ខ្លួន​តែ​ម្តង​តាម​ការ​ចង្អុលមុខ​របស់​ក្មេង​ស្រី ។
អធិការ​នគរបាល​ស្រុក​ឧដុង្គ បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ក្រោយ​ពី​កសាង​សំណុំ​រឿង​រួចរាល់ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ