នេះជាសំណួរមួយដែលចម្លើយរបស់វាមានសារសំខាន់បំផុត ។ ស្រ្ដីស្ទើរគ្រប់រូបពិតជាចង់ដឹងខ្លាំងណាស់ថា តើផ្នែកណាខ្លះដែលនាងអាចទាក់ទាញចិត្ដបុរសបាន ។
យោងតាមអ្នកជំនាញដែលបានសិក្សាស្រាវជ្រាវ និងស្ទង់មតិពីបុរសទូទៅឱ្យដឹងថា មាន៨ចំណុចលើរាងកាយស្រ្ដីដែលបុរសទាក់ចិត្ដ និងចោលភ្នែកមើល ៖
១-ផ្ទៃមុខ និងស្នាមញញឹមដ៏ស្រស់ស្អាតៈ
ស្នាមញញឹមដែលផុសចេញពីបេះដូងរបស់ស្រ្ដីជាឱសថសក្ដិសិទ្ធិអាចធ្វើឱ្យបុរសទន់ចិត្ដបាន។ ទោះបីស្រ្ដីមានមុខមាត់ស្អាត តែបើធ្វើមុខក្រញូវចងចិញ្ចើមមិនទាក់ទាញបុរសឡើយ ប៉ុន្ដែមានពេលខ្លះការញញឹមរបស់ស្ដ្រីធ្វើឱ្យបុរសមួយចំនួនយល់ច្រឡំទៅរឿងផ្សេង ។ គេគិតថា ស្រ្ដីនោះពេញចិត្ដ និងស្រឡាញ់រូបគេ ។ ដូច្នេះ ចំណុចនេះស្រ្ដីត្រូវតែប្រុងប្រយ័ត្នមិនគួរចេះតែដើរញញឹមដាក់គេឯងជាប់ជានិច្ចទេ ។
២-បបូរមាត់ដ៏ស្រស់បំព្រងៈ
ពិតណាស់បុរសភាគច្រើនចូលចិត្ដគយគន់បបូរមាត់ស្ដ្រីពេលនាងបញ្ចេញស្នាមញញឹម ហើយមានអ្នកខ្លះចូលចិត្ដថើបនៅកន្លែងនេះ ។
៣-គល់សុដន់ដ៏ខ្ចីល្វក់ៈ
នេះជាទីតាំងដែលទាក់ភ្នែកបុរសស្ទើរគ្រប់រូប ។ ទោះបីបុរសស្ថិតជាយុវវ័យ ឬវ័យចំណាស់បន្ដិចក៏ដោយ គឺកម្រនឹងរំលងភ្នែកចោលតំបន់នេះខ្លាំងណាស់ ដ្បិតជាផ្នែកមួយដែលបញ្ជាក់ពីភាពខុសគ្នារវាងបុរស និងស្រ្ដី ។ សម្រាប់បុរសភាគច្រើនទំហំសុដន់របស់ស្រ្ដីមិនសូវជាសំខាន់ណាស់ណាទេ អ្វីដែលពួកគេចាប់អារម្មណ៍បំផុតនោះគឺភាពក្បំរបស់សុដន់ ។ សុដន់យោលបោកពេលស្ដ្រីរត់ ឬដើរលឿនក៏ជាចំណុចទាក់ទាញភ្នែកបុរសឱ្យគយគន់ផងដែរ ។
៤-កំប៉េះគូទៈ
បុរសពិតជាចូលចិត្ដសម្លឹងមើលកំប៉េះគូទស្រ្ដី ជាពិសេសនៅពេលពួកនាងស្លៀកខោខូវប៊យរឹបតឹងណែន ហើយមានអ្នកខ្លះចូលចិត្ដយកដៃស្ទាបទៀតផង ។ ស្រ្ដីកំប៉េះគូទយារធ្លាក់មិនទទួលបានការចាប់អារម្មណ៍ពីបុរសឡើយ ។
៥-សក់ៈ
ជាទូទៅស្រ្ដីមានសក់ត្រង់វែងរលោងភ្លឺថ្លា ទាក់ទាញភ្នែកបុរសជាងស្រ្ដីមានសក់ខ្លី ។ បុរសពិតជាចូលចិត្ដគយគន់ស្រ្ដីធ្វើកាយវិការគ្រវីសក់ ឬវែកសក់ ជាពិសេសពេលនាងកំពុងនិយាយ ប៉ុន្ដែតាមធម្មតាកាយវិការបែបនេះ ត្រូវតែអមដោយស្នាមញញឹមផង ។ ចំណុចនេះយើងអាចហៅបានថា នាងបញ្ចេញភាពម្ញុិកម៉្ញក់ ។
៦-ជើងទាំងទ្វេៈ
ជើងទាំងទ្វេពិតជាសំខាន់សម្រាប់មនុស្សទូទៅ ។ បើស្រ្ដីគ្មានជើងក៏ពិបាកទាក់ទាញចិត្ដបុរសដែរ ។ ទោះជាជើងខ្លី ឬជើងវែងឱ្យតែមើលទៅស្រឡូនព្រមគ្នារំលេចដោយរោមឆ្មារៗ ខ្លីៗ និងសរសៃខៀវ ក៏ទាក់ទាញចិត្ដបុរស ។
៧-ត្រគាកៈ
វាជាផ្នែកមួយទៀតដែលបញ្ជាក់ពីភាពខុសគ្នារវាងភេទស្រ្ដីនិងបុរស ។ មិនសំខាន់ថា ត្រគាករាងបែបណាទេ ដ្បិតបុរសចូលចិត្ដរាងរៅខុសៗគ្នា ជាពិសេសនៅពេលស្រ្ដីស្លៀកខោខូវប៊យគូទខ្លី ។
៨-ខ្នង និងក្បាលពោះៈ
ក្បាលពោះរាបស្មើរំលេចដោយប្រហោងផ្ចិត និងស្បែកហ្មត់ខៃពិតជាធ្វើឱ្យបុរសៗទ្រាំមើលមិនបាន ។ ស្រ្ដីអាចបញ្ចេញរាងសិចស៊ីបែបនេះ ល្គឹកណានាងស្លៀកខោខូវប៊យគូទខ្លី ។ ផ្នែកក្រោយខ្នងត្រង់ម្ដុំបោះដៃផុតក៏ទាក់ទាញណាស់ដែរ ។ ប៉ុន្ដែបើលើផ្នែកទាំងពីរនេះ មានសាក់រូបអ្វីមួយនោះ វាមិនមែនជាការពេញចិត្ដរបស់បុរសភាគច្រើនទេ ។ សុភាពស្រ្ដីមិនគួរសាក់រូបផ្សេងៗលើផ្នែកណាមួយនៃរាងកាយទេ៕
ចែករំលែកព័តមាននេះ