ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅ២នាក់ទៀត​កំពុងបាត់ខ្លួន…ក្នុងហេតុការណ៍ដ៏រន្ធត់នេះ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ​​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​ធ្លាក់​ជ្រោះ​ក្រឡាប់​ឆេះ​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​២៥  តុលា ស្ថិត​នៅ​ចំណុច​ចំណោតតា​តៃ​ក្រោម ចន្លោះ​គីឡូម៉ែត្រ​លេខ​​១៣០ ​និង​លេខ​១៣១ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់…

ខេត្តកោះកុង ៖ ​​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​ធ្លាក់​ជ្រោះ​ក្រឡាប់​ឆេះ​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​២៥  តុលា ស្ថិត​នៅ​ចំណុច​ចំណោតតា​តៃ​ក្រោម ចន្លោះ​គីឡូម៉ែត្រ​លេខ​​១៣០ ​និង​លេខ​១៣១ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះ​កុង ។

មន្ត្រី​នគរបាល​ចរាចរណ៍​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដោយ​រថយន្ត​ដឹក​ដែក​ម៉ាក​ហ៊ី​
យ៉ា​ន់​ដាយ ប្រភេទ​សណ្តោង​រ៉ឺ​ម៉ក ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៨៦៩៥ និង​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤A-១៦១៣ មាន​ទិស​ដៅ​ភ្នំពេញ​-​កោះកុង ។

លោក ស៊ុន ឃៀ​ម អធិការ​នគរបាល​ស្រុក​កោះកុង បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ដែក​ធ្ងន់ ចុះ​ចំណោត​ត្រង់​ចំណុច​ផ្លូវកែង​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​បណ្តាល​ឱ្យ​ក្រឡាប់​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ក្បាល​រថ​យន្ត និង​បាន​បុក​ម៉ូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ​កំពុង​ធ្វើ​ដំណើរ​ឡើង​ចំណោត​បញ្ច្រស​ទិស​គ្នា ។ ម៉ូតូ​រង​គ្រោះ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​-​ទឹកមាស បើកបរ​ដោយ​ឈ្មោះ សាន់ សុ​ម៉ា​នុ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទបាន​ស្លាប់ និង​អ្នក​រួម​ដឹ​ណើ​រ​២​នាក់ ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​តៃក្រោម សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុកនិង​កម្លាំង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​រថយន្ត ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ជន​រង​គ្រោះ​ខាង​ម៉ូតូ​មាន​គ្នា​៣​នាក់ ចំណែ​ក​ខាង​រថយន្ត​មាន​គ្នា​២​នាក់ ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​សព​២​នាក់ និង​អ្នក​រង​របួស​ម្នាក់នៅ​បាត់​ខ្លួន​២​នាក់ ​សមត្ថកិច្ច​កំពុង​សហការ​គ្នា​ស្វែងរក ៕

អត្ថបទសរសេរ ដោយ