រាជធានីភ្នំពេញ ៖ អ្នកនាងម៉េង វិមានរតនា អតីតតារាចម្រៀងបែបមនោសញ្ចេតនាមុខស្រស់ស្រទន់ដែលល្បីឈ្មោះកាលពីប៉ុន្មានឆ្នាំមុនបានធ្វើពិធីខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំរួមគ្នាជាមួយពិធីខួបកំណើតកូនស្រីអាយុ១ឆ្នាំ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមដែលថា អ្នកនាង និងស្វាមីមិនចុះសម្រុងគ្នា ។
ពិធីនេះធ្វើឡើងកាលពីថ្ងៃទី៣១ ឧសភា ២០១៣ នៅមជ្ឈមណ្ឌលកោះពេជ្រ អគារA និងB ដែលធ្វើឡើងស្ងាត់ៗដោយមិនសូវមានអ្នកសារព័ត៌មានដឹងឡើយ ហើយអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលបំផុតនោះដោយសារតែបច្ចុប្បន្ននេះអ្នកនាងម៉េង វិមានរតនា បានក្លាយជាជំទាវពេញច្បាប់ដែលឧត្តមស្វាមីរបស់អ្នកនាងត្រូវគេស្គាល់ឈ្មោះថា លោកឧត្តមសេនីយ៍មែ សារឿន ។
គួររលឹកផងដែរថា អ្នកនាងម៉េង វិមានរតនា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកឧត្តមសេនីយ៍មែ សារឿន កាលពីថ្ងៃទី១៧ មិថុនា ២០១១ នៅឯខេត្តព្រះវិហារអំឡុងពេលមានសភាពតានតឹងរវាងកម្ពុជា និងថៃ៕
ចែករំលែកព័តមាននេះ