ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​បាន​តុល្យភាព​នៃ​ការអភិវឌ្ឍ​សម្រាប់​ពលរដ្ឋ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្ដម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ទូទៅ​នៃ​ប្រជាជន​ខេត្តកំពត​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​ទូទៅ គឺ​មាន​តែ​ការ​ធ្វើ​ជំរឿន​ប្រជាជន​ទេ ដែល​អាច​ឲ្យ​យើង​ទទួល​បាន​ទិន្នន័យ​ជា​ប្រជាជាតិ​សាស្ត្រ​ពិតប្រាកដ​របស់​ប្រទេស និង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​រៀបចំ​តាក់តែង​គោលនយោបាយ​បាន​ត្រឹមត្រូវ…

ខេត្តកំពត ៖ ឯកឧត្ដម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ទូទៅ​នៃ​ប្រជាជន​ខេត្តកំពត​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ជា​ទូទៅ គឺ​មាន​តែ​ការ​ធ្វើ​ជំរឿន​ប្រជាជន​ទេ ដែល​អាច​ឲ្យ​យើង​ទទួល​បាន​ទិន្នន័យ​ជា​ប្រជាជាតិ​សាស្ត្រ​ពិតប្រាកដ​របស់​ប្រទេស និង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​រៀបចំ​តាក់តែង​គោលនយោបាយ​បាន​ត្រឹមត្រូវ ព្រមទាំង​ការ​អនុវត្ត​កម្មវិធី​ផ្សេង​ៗ​ឲ្យ​ទទួល​បាន​តុល្យភាព​នៃ​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រជាពលរដ្ឋ ។

មាន​ប្រសាសន៍​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​ប្រកាស​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ឆ្នាំ​២០១៩ ថ្នាក់​ក្រុង​ស្រុក​សម្រាប់​ខេត្តកំពត ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការ​រៀបចំ​ដោយ​មន្ទីរ​ផែនការ​ខេត្តកំពត ។ ឯកឧត្ដម​ជាវ តា​យ អភិបាលខេត្ត​បាន​គូសបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ការ​ធ្វើ​ជំរឿន​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​១០​ឆ្នាំ​ម្តង ហើយ​ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ចំនួន​០៣​លើក​កន្លង​ទៅ​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៦២ តែ​ត្រូវ​បាន​អាក់​ខានទៅ​វិញ ក្នុង​រយៈ ពេល​៣៦​ឆ្នាំ បណ្ដាល​មក​ពី​ស្ថានភាព​ប្រទេស​ជាតិ​ច្របូកច្របល់​នៃ​សង្គ្រាម ហើយ​បាន​ធ្វើ​លើក​ទី​២ នៅ​ខែមីនា ឆ្នាំ​១៩៨៩ លើក​ទី​៣ នៅ​ខែមីនា ឆ្នាំ​២០០៨ និង​លើក​ទី​៤​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​០៣ ខែមីនា ។ ឯកឧត្ដម ជាវ តា​យ ក៏​បាន​បន្ត​ទៀត​ថា ជំរឿន គឺជា​ការងារ​ដ៏​ធំ​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ជំរឿន ។ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​រួម និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រួម​គ្នា​អនុវត្ត​នូវ​ការងារ​ដ៏​ចាំបាច់​នៃ​ជំរឿន​ទូទៅ ប្រជាជន​ខេត្តកំពត​នេះ​ដោយ​ត្រូវ​ប្រើប្រាស់​នូវ​មធ្យោបាយ​សរុប​ធនធាន​សរុប​ដែល​យើង​មាន ដើម្បី​ឲ្យ​មានការ​ងារ​ជំរឿន​នេះ​បាន​សម្រេច​ជោគជ័យ តាម​ផែនការ​ដាក់​ចេញ​របស់​ថ្នាក់​ជាតិ​ក៏​ដូច​ជា រាជរដ្ឋាភិបាល​កម្ពុជា​យើង​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ យោង​តាម​ការ​ឲ្យ​ដឹង​ពី​បច្ចេកទេស​នៃ​ការ​អនុវត្ត​របស់​លោក មឿង គង្គា ប្រធាន​មន្ទីរ​ផែន ការ​ខេត្តកំពត​បាន​បញ្ជាក់​ថា ជំរឿន​ទូទៅ​ប្រជាជន គឺ​សំដៅលើ​វិធីសាស្ត្រ​ទាំងមូល​នៃ​ការ​ប្រមូល​ការ​ចងក្រង​ការ វាយតម្លៃ ការ​វិភាគ និង​ការ​ផ្សព្វផ្សាយ​ទិន្នន័យ អំពី​ប្រជាជន​នៃ​ប្រទេស​មួយ ។ ជំរឿន​នេះ​ពាក់ព័ន្ធ​ដល់​ការ​ចុះបញ្ជី​មនុស្ស និង​កត់ត្រា​លក្ខណៈ​របស់​មនុស្ស​ម្នាក់​ៗ​ក្នុង​ចំ ណោ​ម​មនុស្ស​ទាំងអស់ តាម​កាលបរិច្ឆេទ​កំណត់ ។ ដោយឡែក​សម្រាប់​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ធ្វើការ​ប្រមូល​យក​ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រជាជាតិ​សាស្ត្រ សេដ្ឋកិច្ច​សង្គម និង​វប្បធម៌​របស់​មនុស្ស​ម្នាក់​ៗ ព្រមទាំង​ព័ត៌មាន​អំពី​អគារ​ដែល​កាន់កាប់​ដោយ​គ្រួសារ ស្ថានភាព​លំនៅ​ដ្ឋា​ន និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ។ គោលបំណង​នៃ​ការ​ធ្វើ​ជំរឿន​នេះ​មាន​សារៈ​ប្រយោជន៍​ដល់​វិស័យ​ផ្សេង​ៗ គឺ​មិន​ត្រឹមតែ​សម្រាប់​ការ​គ្រប់គ្រង​រដ្ឋបាល​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ឲ្យ​រាជរដ្ឋាភិបាល​ព្យាករណ៍​ធ្វើ​គោលនយោបាយ​ប្រជាជន ធ្វើ​ផែនការ​លំនៅ​ដ្ឋា​ន ការ​កែ​លម្អ​សម្ភារៈ​ប្រើប្រាស់​សេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍​កាត់​បន្ថយ​ភាព​ក្រីក្រ រួម​នឹង​ក្នុង​ជំនួញ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​វិស័យ​ស្រាវជ្រាវ​ខាង​ប្រជាជន​ជាដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩ ត្រូវ​បាន​ដឹកនាំ​ធ្វើ​ដោយ​អនុលោម​តាម​ច្បាប់​ស្ដី​ពី​ស្ថិតិ ខ​ស​/​រកម​/១២១៥/០៨១ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ និង​អនុលោម​តាម​អនុ​ក្រិ​ត្យ​លេខ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ស្ដី​ពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​ជំរឿន គឺ​ម៉ោង​សូន្យ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ