ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើធំម៉ឺងៗខ្ពស់ចឹងនោះនរណាមិនខ្លាច​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​ឡើង​ទៅ​ធ្វើ​ចម្ការ​នៅ​ភ្នំ​ព្រួយបារម្ភ​ពី​ការ​បាក់​ភ្នំ​បន្ទាប់​ពី​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ហើយ​ពលរដ្ឋ​ភាគច្រើន​គាត់​ជា​អ្នក​ធ្វើ​ចម្ការ​នៅ​ជួរ​ភ្នំ​ផ្សេង​ៗ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ម៉ាក់​ប្រាង្គ ក្នុងស្រុក​ទឹកឈូ ។ ប៉ុន្តែ​អ្វី​ដែល​ពួក​អ្នក​ភូមិ​មានការ​ព្រួយបារម្ភ​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​នោះ…

ខេត្តកំពត ៖ អ្នក​ឡើង​ទៅ​ធ្វើ​ចម្ការ​នៅ​ភ្នំ​ព្រួយបារម្ភ​ពី​ការ​បាក់​ភ្នំ​បន្ទាប់​ពី​ពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ហើយ​ពលរដ្ឋ​ភាគច្រើន​គាត់​ជា​អ្នក​ធ្វើ​ចម្ការ​នៅ​ជួរ​ភ្នំ​ផ្សេង​ៗ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ម៉ាក់​ប្រាង្គ ក្នុងស្រុក​ទឹកឈូ ។

ប៉ុន្តែ​អ្វី​ដែល​ពួក​អ្នក​ភូមិ​មានការ​ព្រួយបារម្ភ​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​នោះ គឺ​ការ​បាក់​ដី​ភ្នំ​ហូ​នាំ​មក​ជាមួយ​ផ្ទាំង​ថ្ម​ធំ​ៗ និង​ប្រះ​ភ្នំ នៅ​ចំណុច​ជួរ​ភ្នំ​ជ្រោះ​ឪម៉ាល់ ស្ថិត​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។

អ៊ំ​ស្រី សុខ​សឿ​ន អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ឯ​ចម្ការ​មួយ​ជួរ​ភ្នំ​ជ្រោះ​ឪម៉ាល់​បាន​និយាយ​ប្រាប់​ថា គាត់​មាន​ដីចម្ការ​នៅ​ភ្នំ​នេះ​ចំនួន​៥​ហិ​កតា មាន​ដាំចេក រួម​ទាំង​ខ្នុរ​ផង ។ អ៊ំ​ស្រី​សុខ សឿ​ន​និយាយ​រៀបរាប់​ជាមួយ​កូនស្រី​នៅ​ក្នុង​ខ្ទម​តូច​មួយ​ថា ជា​យូរ​ឆ្នាំ​ហើយ​មិន​ដែល​មាន​ប្រវត្តិ​បាក់​ភ្នំ​ទេ ទើបតែ​ពេល​នេះ​គ្រាន់តែ​ជួ​ភ្នំ​ជ្រោះ​ឪម៉ាល់​នេះ មាន​ស្នាម​ទឹក​ហូរ​បាក់​៣​ទៅ​៤​កន្លែង និង​កន្លែង​ផ្សេង​ទៀត​ប្រះ​ភ្នំ​តែ​ម្ដង ។ អ៊ំ​ស្រី​សុខ សឿ​ន និយាយ​ថា ការ​បាក់​ភ្នំ​នេះ​ក្នុង​ខែ​៨ និង​ខែ​៩​និង​បាក់​បន្តបន្ទាប់​ទៀត នៅ​ពេល​យប់ ខណៈ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ។

លោក ស៊ុ​យ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការ​បាក់​ភ្នំ​នេះ​ឃើញ​តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បង្ហោះ តែ​នៅ​ឆ្ងាយ​ៗ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​និយាយ​ថា លោក​មិន​ទាន់​ទទួល​រឿង​បាក់​ភ្នំ​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ ។ គេ​បាន​ប្រមើល​មើល​ពី​ក្រុង​កំពត​ទៅ​ជួរ​ភ្នំ​ចំណុច​ជ្រោះ​ឪម៉ាល់​នោះ​គេ​ឃើញ​ស្នាម​ទឹក​ហូរ​បាក់​ភ្នំ​ជា​ជ្រលង​ទឹក​ហូរ​តាំង​ពីលើ​ដល់​ក្រោម គេ​អាច​រាប់​ឃើញ​រហូត​ដល់​១៨​កន្លែង ។

អ្នកមាន​ចម្ការ​និយាយ​ថា មិន​ទាន់​មាន​សញ្ញា​គ្រោះថ្នាក់​ទេ ប៉ុន្តែ​បើ​មាន​ជ្រលង​បែប​នេះ​ហើយ បើ​មាន​ភ្លៀង​ធ្លាក់​បែប​គំហុក​យ៉ាងនេះ​អាច​នឹង​បាក់​បន្ត ព្រោះ​មិន​អាច​នរណា​ឡើង​ទៅ​ទប់​ភ្នំ​បាន​ទេ ហើយ​បើ​មាន​ពលរដ្ឋ​រស់នៅ​ជើងភ្នំ​ប្រាកដជា​មាន​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ