ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយមីង​ចាក់​សាំង​កំពប់​ក្មួយ​កេះ​ដែកកេះ​លេង​ឆេះ​តូប ម្តាយមីង​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ក្រសាំង​(​ក​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ…

ខេត្តកំពង់ធំ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ក្រសាំង​(​ក​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ ឆេះ​តូប​លក់​អីវ៉ាន់ មួយ​ខ្នង​។ លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល ស្រុក​កំពង់ស្វាយ ប្រាប់​ថា ករណី​អគ្គិភ័យ​ឆេះ​តូប​លក់​អីវ៉ាន់​១​ខ្នង បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ម្នាក់ ម្ចាស់​តូប​ឈ្មោះ កន កឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ជា​ប្តី​។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ ឈ្មោះ សឹង វ៉​ន អាយុ​៥២​ឆ្នាំ របួសធ្ងន់ ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​។

តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ ជន​រង​គ្រោះ និយាយ​ថា ស្ត្រី​រង​គ្រោះ​បើក​តូប​លក់​អីវ៉ាន់​គ្រប់​ប្រភេទ មាន​ទាំង​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ផង​ដែរ មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​កំពុង​តែ​ចាក់​សាំង​ដាក់​ដប​សម្រាប់​លក់ ចៃដន្យ​ពេល​កំពុង​តែ​ចាក់​សាំង ដាក់​ដប​នោះ ប្រេងសាំង​ក៏​កំពប់​ទៅ​លើ​ដី គាប់​ជួន​នៅ​ជិត​នោះ ក៏​មាន​ក្មេង​ប្រុស​ម្នាក់​ដែល​ត្រូវជា​ក្មួយ របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ រី រ៉ែ​ន ភេទ​ប្រុស អាយុ​១២​ឆ្នាំ យក​ដែកកេះ​ៗ​ដុត​លេង ក៏​បណ្ដាល​ឲ្យ​ឆាបឆេះ រាលដាល​ដល់​អីវ៉ាន់​ក្នុង​តូប និង​ម្ចាស់​រង​របួសធ្ងន់​តែ​ម្ដង​។

ទ្រព្យសម្បត្តិ​ខូចខាត​រួម​មាន​៖ លុយ​ដុល្លារ ចំនួន​២.០០០​ដុល្លារ លុយ​ខ្មែរ​ចំនួន​១.៥០០.០០០​រៀល ប្រេង​មា​ស៊ូ​ត​ចំនួន​១​កាន ប្រេងសាំង​២​កាន អង្ករ​៥០​គីឡូក្រាម និង​សម្ភារ​ដែល​លក់ដូរ​ជា​ច្រើន​ទៀត​។ លោក​អធិការ​បញ្ជាក់​ថា អគ្គិភ័យ​ឆាបឆេះ​ខាងលើ​មូលហេតុ​មក​ពី​ម្ចាស់​តូប​បូម​សាំង​ដើម្បី​លក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​កំពប់​ទៅ​លើ​ដី។

គាប់​ជួន​ក្មេង​កេះ​ដែកកេះ​លេង ធ្វើ​ឲ្យ​ឆាបឆេះ​តែ​ម្តង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ ចំនួន​៣០​នាក់ រួម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើការ​ជួយ​ពន្លត់​ទាន់​ពេលវេលា ក្នុង​នោះ​រថយន្ត​អគ្គិភ័យ​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ចេញ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​អស់​១​រថយន្ត​ទើប​គ្រប់គ្រង​ស្ថានភាព​បាន កុំ​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ