ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​លើ​មូលហេតុ​២​យ៉ាង ​ករណី​សិប្បកម្ម​ផលិត​ចាន និងប្រអប់​ស្នោរ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​សិប្បកម្ម​ផលិត​ចាន និង​ប្រអប់​ស្នោ​រទាំង​កណ្តាលថ្ងៃត្រង់ ខណៈ​ដែល​កម្មករ​ហូប​បាយ​វិល​ត្រឡប់​ចូល​ទៅ​ធ្វើការ​វិញ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​ក្រុម​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ទីនោះ​បាន​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា…

​រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​សិប្បកម្ម​ផលិត​ចាន និង​ប្រអប់​ស្នោ​រទាំង​កណ្តាលថ្ងៃត្រង់ ខណៈ​ដែល​កម្មករ​ហូប​បាយ​វិល​ត្រឡប់​ចូល​ទៅ​ធ្វើការ​វិញ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​ក្រុម​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ទីនោះ​បាន​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​សប ខណ្ឌដង្កោ ។​


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្មករ​បាន​នាំ​គ្នា​ចេញ​ក្រៅ​ហូប​បាយ​អស់​មិន​មាន​អ្នក​នៅ​ក្នុង​អគារ​សិប្បកម្ម​នោះ​ឡើយ ។ លុះ​ក្រោយ​ពេល​ហូប​បាយ​រួច​កម្មករ​ក៏​បាន​នាំ​ចូល​ទៅ​ធ្វើការ​បណ្ដើរ​ៗ ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​ដូច​គ្រាប់កាំភ្លើង​ហើយ​មិនយូរ​ប៉ុន្មាន​ស្រាប់តែ​មានការ​ឆាបឆេះ​ឡើង​មាន​ទាំង​អណ្ដាតភ្លើង និង​ផ្សែងហុយ​ពេញ​អគារ​តែ​ម្ដង ។ ខណៈនោះ​បាន​បង្ក ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្មករ​បាន​នាំ​គ្នា​រត់​ចេញ​មក​វិញ​ទាំង​ព្រលឹង​ចុង​សក់ ។​

​ទាក់ទិន​ទៅ​នឹង​ហេតុ​ការ​នោះ​ដែរ​មិន​មាន​នរណា​ម្នាក់​បានដឹង​ឲ្យ​ប្រាកដ​ថា បាន​កើតឡើង​ដោយ​សារ​​តែ​មូលហេតុ​អ្វី​នោះ​ឡើយ ។ ប៉ុន្តែ​ត្រូវ​បាន​សង្ស័យ​ទៅ​លើ​មូលហេតុ​២​យ៉ាង​គឺ​ទី​១​សង្ស័យ​ទុ​ស្សេ​​ចរន្ត​អគ្គី​ស​នី និង​ទី​២​សង្ស័យ​ផ្ទុះ​ធុង​ហ្គា​ស ។​

​មិនតែប៉ុណ្ណោះ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នោះ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ ​ព្រមទាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១៤​គ្រឿង​ចេញ​ទៅ​បាញ់​ពន្លត់​ហើយ​ជិត​កន្លះ​ម៉ោង​ក្រោយមក​ភ្លើង​បាន​រលត់​ទៅ​វិញ​ទាំង​ស្រុង ។ ដោយឡែក​ទំហំ​នៃ​ការ​ខូចខាត​នៅ​ក្នុង​ហេតុការណ៍​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ