ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបង​ចាប់ផ្តើម​ប្រណាំង​ទូកងហើយ​កាលពី​រសៀល​ម្សិលមិញ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ប្រណាំង​ទូកង​បាន​ប្រារព្ធ​ធ្វើ​មាន​រយៈពេល​២​ថ្ងៃ​ដើម្បី​ជ្រើសរើស​យក​ទូក​លេខ​១ និង​លេខ​២ ទៅ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ​។ ក្នុង​ពិធី​នេះ​ដែរ ឃើញ​មាន​វត្តមាន​លោក…

ខេត្តបាត់ដំបង ៖ ពិធី​ប្រណាំង​ទូកង​បាន​ប្រារព្ធ​ធ្វើ​មាន​រយៈពេល​២​ថ្ងៃ​ដើម្បី​ជ្រើសរើស​យក​ទូក​លេខ​១ និង​លេខ​២ ទៅ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ​។

ក្នុង​ពិធី​នេះ​ដែរ ឃើញ​មាន​វត្តមាន​លោក ងួ​ន រតនៈ គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក​ជំទាវ លោក​ឆាយ សា​រេ​ត និង​លោក សុខ គង់ អតីត​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ រួម​និង​អាជ្ញាធរ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ និង​មានការ​ដាក់​តាំង​ពិ​ពរណ៍​​ទំនិញ​គ្រប់​ប្រភេទ និង​មានការ​ការពារ​សន្តិសុខ​សណ្តាប់​ដោយ​កម្លាំងប្រដាប់អាវុធ​ចំនួន​៨០០​នាក់ ក្នុង​កម្មវិធី​។

គណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក​នេះ បាន​ឲ្យ​ដឹង​ថា ទូកង​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​មាន​ចំនួន​សរុប​៣០​ទូក ក្នុង​នោះ​ទូកង​ខ្នាត​វែង​ចំនួន​២៦​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ចំនួន​៤​ទូក​។

ទូកង​ត្រៀម​ប្រណាំង​មាន​៣០​ទូក ស្មើ​១៥​គូ លើស​ឆ្នាំ​២០១៧​ចំនួន​៤​ទូក និង​មាន​កីឡាករ​កីឡា​រិ​នី​សរុប​១,០៩០​នាក់ ត្រៀម​បំរុង​ជាង​២០០​នាក់ ចំណែក​មាន​ទូកង​មិត្តភាព​ថៃ​ចំនួន​២​ទូក​មក​ចូលរួម​ប្រ​គួ​ត​ផង​ដែរ ដើម្បី​ជ្រើសរើស​យក​លេខ​១ និង​លេខ​២​ទៅ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា កម្មវិធី​ប្រណាំង​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​១រ​​សៀ​ល​ថ្ងៃ​ទី​២៣ ​តុលា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ តុលា នេះ សំរាប់​ទូក​ដែល​បាន​ទទួល​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​២ និង​ត្រូវ​ជ្រើសរើស​យក​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​បុណ្យអុំទូក​ថ្នាក់​ជាតិ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត រីឯ​ទូក​ដែល​មិន​ទទួល​បាន​ចំណាត់ថ្នាក់ ក៏​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​គណៈអធិបតី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ