ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ប៉ព្រិចភ្នែក…ឆេះផ្ទះហ្មត់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​ពលរដ្ឋ​មួយ​កន្លែងធ្វើពីឈើ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​​សន្ធៅ​អស់​គ្មាន​សល់ ដែលហេតុការណ៍នេះកើតឡើង និង​បង្ក​ការ​ភ្ញាក់ផ្អើលកាលពី​​​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ តុលា នេះ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​ពលរដ្ឋ​មួយ​កន្លែងធ្វើពីឈើ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​​សន្ធៅ​អស់​គ្មាន​សល់ ដែលហេតុការណ៍នេះកើតឡើង និង​បង្ក​ការ​ភ្ញាក់ផ្អើលកាលពី​​​វេលា​ម៉ោង​០១
និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ តុលា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ហាន់ជ័យ​ទី​១ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​​រងគ្រោះ​ផ្ទះ​ខាងលើ មាន​ឈ្មោះ​ពៅ ថា​ត ភេទ​ស្រី អាយុ​៦៩​ឆ្នាំ ។ ជំហាន​ដំបូង ករណីនេះ សមត្ថកិច្ច​កំពុង​សង្ស័យបណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង ទើប​​រាលដាល​​ឆាប​ឆេះ​បែប​​នេះ ។

ភ្លាម​ៗ ​ពលរដ្ឋ កម្លាំង​​នគរបាល​មូលដ្ឋាន រួម​ទាំង​កម្លាំង​អាវុធជាច្រើន បាន​ចុះ​ជួយ​អន្តរាគមន៍ ដោយ​បាន​ប្រើ​ប្រាស់​​រថយន្ត​បាញ់​ពន្លត់​ភ្លើង​​​រយៈ​​ជិត​២​ម៉ោង ទើប​ភ្លើង​​រលត់​ទាំងស្រុង​​វិញ ប៉ុន្តែ​ផ្ទះ​និងទ្រព្យសម្បត្តិ​ ​ត្រូវ​​ភ្លើង​ឆេះ​​អស់​គ្មា​ន​​សល់ ដែល​​សរុប​ការ​ខាតបង់​អាច​ប្រហែល​4,8000​ដុល្លារឯណោះ ។ ប៉ុន្តែ ក្នុងហេតុការណ៍ គឺ​​ពុំ​មាន​ប៉ះពាល់​ទៅ​ដល់​អាយុជីវិត​មនុស្ស និងរាលដាល​ដល់អ្នក​ដទៃឡើយ ​។

អត្ថបទសរសេរ ដោយ