ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​ច្រើន​នាក់​រស់ តែ​ពេល​ខ្លះ​កូន​ច្រើន​ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​ច្រើន​នាក់​រស់ តែ​ពេល​ខ្លះ​កូន​ច្រើន​នាក់ ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​» គឺជា​ពាក្យ​ដែល​ចាស់​ៗ​បុរាណ​ចូល​ចិត្ត​លើកយក​មក​និយាយ​ទូន្មាន​ដល់​កូនប្រុស​ស្រី ដើម្បី​ជា​គំនិត និង​ការ​ដាស់តឿន នៅ​ពេល​ដែល​ម្តាយ​ឪពុក​ចាស់ជរា​ទៅ ត្រូវការ​នូវ​ការ​មើលថែ…

រាជធានី​ភ្នំពេញ ៖ «​ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​ច្រើន​នាក់​រស់ តែ​ពេល​ខ្លះ​កូន​ច្រើន​នាក់ ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​» គឺជា​ពាក្យ​ដែល​ចាស់​ៗ​បុរាណ​ចូល​ចិត្ត​លើកយក​មក​និយាយ​ទូន្មាន​ដល់​កូនប្រុស​ស្រី ដើម្បី​ជា​គំនិត និង​ការ​ដាស់តឿន នៅ​ពេល​ដែល​ម្តាយ​ឪពុក​ចាស់ជរា​ទៅ ត្រូវការ​នូវ​ការ​មើលថែ ការ​យកចិត្តទុកដាក់ និង​ភាព​កក់ក្តៅ​ពី​កូន​ៗ​វិញ​។

យ៉ាងណាមិញ បច្ចុប្បន្ន​នេះ​យុវវ័យ​មួយ​ចំនួន​ប្រហែល​មិន​បាន​ចាប់អារម្មណ៍​ទៅ​លើ​ពាក្យ​​មួយ​ឃ្លា​នេះ​ទេ ដោយ​យល់​ថា មានកូន​ឯណា​ចិញ្ចឹម​ម្តាយ​មិន​រស់​នោះ កូន​តែ​ម្នាក់​ក៏​ចិញ្ចឹម​អ្នក​ម្តាយ​រស់​ដែរ កុំ​ថា​ឡើយ​ដប់ ។ ហើយ​យើង​រឹតតែ​មិន​អាច​ប្រៀបធៀប​បច្ចុ​ប្បន្នភាព​ទៅ​នឹង​សម័យ​មុន នៅ​ពេល​ដែល​មនុស្ស​ខ្វះ​ការ​យល់​ដឹង​ច្រើន​ពី​គុណ​បំណាច់​អ្នក​មានគុណ និង​ការ​តបស្នង​សងគុណ​ជូន​ពួក​គាត់​។ មិន​ដូច​ជា​ឥឡូវ​ដែល​កូន​ៗ​គ្រប់​រូប​តែង​ទទួល​បានការ​ដាស់តឿន​ប្រៀនប្រដៅ​មិន​ថា នៅ​ក្នុង​សាលារៀន រឺ​តាម​រយៈ​វី​ដេ​អូ​អប់រំ​ផ្សេង​ៗ​ក្នុង​បណ្តាញ​សង្គម​។

ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ជ្រុង​មួយ​ផ្សេង​ទៀត​ឃើញ​ថា ភាព​មមាញឹក​នឹង​ការ​សិក្សា​រៀន​សូត្រ ការ​បំពេញការងារ ឬ​មុខ​ជំនួញ ឬ​ក្រុម​គ្រួសារ​ផ្ទាល់ខ្លួន ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ឃ្លាតឆ្ងាយ​ពី​អ្នក​មានគុណ​ដោយ​មិនដឹង​ខ្លូ​ន ហើយ​នេះ​គឺជា​ដំណាក់កាល​មួយ​ដែល​យើង​គួរ​យកពាក្យ​ចាស់​បុរាណ​មក​ពិចារណា «​ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​ច្រើន​នាក់​រស់ តែ​ពេល​ខ្លះ​កូន​ច្រើន​នាក់ ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​» មក​គិត​ឡើង​វិញ​។

និយាយ​ដល់​ចំណុច​នេះ​វា​ហាក់ដូចជា​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​រឿង​ទាំង​អស់នេះ​ពិតជា​មាន​​ប្រាកដ​មែន​ក្នុង​សង្គម​សព្វថ្ងៃ​។ ជាក់ស្តែង​ដូច​ជា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា ទើបតែ​ផលិតភាព​យន្ត​ខ្នាត​ខ្លី​មួយ ដែល​មាន​ចំណងជើង​ថា ក្តី​សង្ឃឹម ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា HOPE បង្ហាញ​ពី​អ្នក​ម្តាយ​មួយ​រូប មានកូន​ស្រី ២ នាក់ និង​កូនប្រុស​ម្នាក់ ក្នុង​នោះ​ក៏​មាន​ចៅស្រី​មួយ​រូប​ផង​ដែរ​។

ដើម្បី​ជា​សារ​ជូន​ដល់​អ្នក​ទស្សនា​គ្រប់​រូប ឲ្យ​មានការ​យកចិត្តទុកដាក់​ឡើង​វី​ញ​ទៅ​លើ​ការ​ធ្វេសប្រហែស​របស់​អ្នកមួយ​ចំនួន ព្រោះតែ​រវល់​នឹង​ការងារ​ពេក មិន​បាន​គិត​ថា​សុខ​ទុក្ខ​អ្នក​ម្តាយ ហើយ​នាំ​គ្នា​គិត​ថា​វា​មិន​អី​ៗ រហូត​អ្នក​មិន​បានដឹង​ថា វា​ជា​កំហុស​ដោយ​អចេតនា​មួយ​ដែល​អ្នក​បាន​បណ្តោយ​ឲ្យ​អ្នក​ម្តាយ​មួយ​រូប​ដែល​បាន​បង្កើត ស្រលាញ់​ថ្នាក់ថ្នម និង​ចិញ្ចឹម​អ្នក​ឲ្យ​ធំ​ដឹងក្តី​ត្រូវ​រស់នៅ​ឯក​កោ សូ​ម្បី​តែ​ពេល​អាហារ​ជុំ​គ្រួសារ​ក៏​ពិបាក​នឹង​បាន​ញុំ​ជុំ​គ្នា ។

តាម​រយៈ​ខ្សែ​វី​ដេ​អូ​អប់រំ​មួយ​នេះ បាន​បង្ហាញ​ពី​បេះដូង​ដ៏​កក់ក្តៅ​របស់​ម្តាយ ដែល​នៅ​តែ​បារម្ភ​ពី​កូន​របស់​គាត់ ទោះបីជា​ពួក​គេ​ចម្រើន​ពេញវ័យ ហើយ​កូនស្រី​ច្បង​មានគ្រួសារ​ហើយ​បាន​បង្កើត​ចៅស្រី​មួយ​រូប​សម្រាប់​អ្នក​ម្តាយ​វ័យចាស់​មួយ​រូប​នេះ​។ ពេល​បង្កើត​កូន​ៗ អ្នក​ម្តាយ​ត្រូវ​មើលថែ​កូន​ៗ​ទាំង ៣ រហូត​ចម្រើន​វ័យ​មានគ្រួសារ លុះ​ពេល​គាត់​ចាស់​ទៅ នៅ​តែ​មើលថែ​កូន ហើយ​ថែម​ទាំង​មើលថែ​ចៅស្រី​ទៀត​។

អ្នក​ម្តាយ​តែង​ភិតភ័យ​នៅ​ពេល​ចៅ​កំពូល​រពឹស​លេង​មិន​ឈប់ ហើយ​ក៏​ដួល​ត្រូវ​របួស​ថ្ងាស់​​តិចតួច ខណៈ​កូនស្រី​ដែល​ជា​ម្តាយ​នាង​តូច​បែរជា​ប្រើស​ម្តី​គ​ម្រោះ​គម្រើយ​ដាក់​អ្នក​មានគុណ ។ ខំ​មើលថែ​ចៅ​ហើយ បែរជា​ត្រូវ​កូនស្រី​សំណព្វចិត្ត​ស្តីបន្ទោស​ទៀត​ផង តែ​ទឹកចិត្ត​អ្នក​ម្តាយ​នៅ​តែ​ទូលាយ​នឹង​មិន​តប​ខឹង​កូនស្រី​ឡើយ ។

ចំណែក​កូន​ពីរ​នាក់​ទៀត​ដែល​មិន​ទាន់​មានគ្រួសារ គាត់​នៅ​តែ​បារម្ភ​ពី​សុវត្ថិភាព​ពួក​គេ រហូត​ធ្វើ​ឲ្យ​ពួក​គេ​យល់​ថា ម្តាយ​មិន​ទុកចិត្ត និង​ស្រលាញ់​កូន​មិន​ស្មើរ​គ្នា​ទៀត​ផង​។ រហូត​ថ្ងៃមួយ​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូល​ពេទ្យ​ជា​បន្ទាន់ ទើប​ពួក​គេ​ដឹង​ថា​កន្លង​មក​អ្នក​ម្តាយ​ដ៏​រឹង​មាំ​ម្នាក់​នេះ តែង​កុហក​ថា​ខ្លួនឯង​មិន​អី ប្រើ​ពេលវេលា​មួយ​ជីវិត​គិត​ពី​កូន តែ​កូន​ៗ​នៅ​មិន​ទាន់​មាន​អ្វី​ដែល​ត្រៀម​ទុក​សម្រាប់​ជីវិត​គាត់​នោះ​ទេ​។

ពិត​ណាស់ មនុស្ស​ម្នាក់​ៗ​គឺ​កំពុង​តែ​មាន​គោលដៅ​ជីវិត​រៀង​ៗ​ខ្លួន​។ អ្នក​បាន​កំណត់​គោល​ដៅ​ខ្លួនឯង​រួចរាល់​ហើយ​ថា ចាប់ពី​ឆ្នាំ​នេះ​ដល់​ឆ្នាំ​នេះ​អ្នក​នឹង​ធ្វើ​អ្វី ប្រកបការងារ​អ្វី រស់នៅ​បែប​ណា ហើយ​មានគ្រួសារ​យ៉ាងដូចម្តេច​។ ប៉ុន្តែ​តើ​អ្នក​មានបាន​រៀបចំ​គម្រោង​សម្រាប់​អ្នក​មានគុណ​ទាំង​ពីរ​របស់​អ្នក​ហើយ ឬ​នៅ? កុំ​ឲ្យ​ដូច​ពាក្យចាស់​ថា «ម្តាយ​ម្នាក់​ចិញ្ចឹម​កូន​ដប់​អ្នក​រស់ តែ​ពេល​ខ្លះ​កូន​ដប់​អ្នក​ចិញ្ចឹម​ម្តាយ​ម្នាក់​មិន​រស់​»៕ ដោយ​សហ​ការ

https://www.facebook.com/KohSantepheapTV/videos/719980598359439/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ