ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ចេញដំណើរ ម្ចាស់​ភ្លេច​…​លុះ​ត្រឡប់​មក​វិញ​ខ្ទេច​អស់​ផ្ទះ​មួយ​ខ្នង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ដាំបាយ​មិន​ពន្លត់ភ្លើង​ចង្ក្រាន បណ្តាល​ឱ្យ​ភ្លើង​ឆេះ​ផ្ទះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​វែង ឃុំ​តា​វែង​លើ​ស្រុក​តា​វែង ។…

ខេត្ត​រតនគីរី ៖ ដាំបាយ​មិន​ពន្លត់ភ្លើង​ចង្ក្រាន បណ្តាល​ឱ្យ​ភ្លើង​ឆេះ​ផ្ទះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​វែង ឃុំ​តា​វែង​លើ​ស្រុក​តា​វែង ។

បើ​តាម​របាយ​ការ​ណ៏​រ​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ម្ចាស់ផ្ទះ​ជា​ប្តី​ឈ្មោះ​ដូន តៀម អាយុ​៦៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ដែង ទឿ​យ អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ​កាត់​ឡាវ មានមុខ​របរ​​កសិករ ។

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​៧​ម៉ែត្រ ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ក្ដារ​ ហើយ​ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត​រូ​ម​មាន ម៉ូតូ​១​គ្រឿង ប្រាក់​រៀល​ចំនួន​៣៥​ម៉ឺន​រៀល អង្ករ​២​បេ ពាង​ស្រា​ចំនួន​៦​ពាង និង​សម្ភារ​នៅ​ក្នុងផ្ទះ​ដូច​ជា​មុង​ភួយ​ចានឆ្នាំង​បាន​រង​ការ​ខូចខាត​ទាំងអស់​។

ក្នុង​ករណី​ខាងលើ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​សាកសួរ​ម្ចាស់ផ្ទះ​ពី​ហេតុការណ៍​ខាងលើ​។

ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដាំបាយ​ដោយ​ដុត​អុស ហើយ​បាន​វេចបាយ​យក​ទៅ​ហូប​នៅ​ចំការ​មួយទៀត​មាន​ចំងាយ​៧០០​ទៅ​៨០០​ម៉ែត្រ មុន​នឹង​ចេញដំណើរ គាត់​ភ្លេច​ពន្លត់ភ្លើង​ចង្ក្រាន ទើប​បណ្ដាល​អោយ​មាន​ភ្លើង​ឆេះ​ផ្ទះ​បែប​នេះ​តែ​ម្ដង បើ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​នៅ​ជុំវិញ​ចង្ក្រាន ដែល​មាន​ជ​ញ្ចាំ​ង​បាំង​ស្លឹក​ចាក​ព្រៃ ហើយ​នៅ​ពេល​មាន​ខ្យល់​បក់​កំទេច​ភ្លើង​ហើរ បណ្ដាល​អោយ​ឆេះ​ផ្ទះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ