ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញ​ធ្វើ​ដំណើរ​ដល់​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ប្រកបដោយ​សុវត្ថិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ដំណើរ​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ជា​ប្រវត្តិសាស្ត្រ នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល​សាធារណរដ្ឋ​តួ​ក​គី ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រយៈពេល​២​ថ្ងៃ​រួច​មក នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បញ្ចប់​នូវ​ដំណើរ​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ជា​ប្រវត្តិសាស្ត្រ នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល​សាធារណរដ្ឋ​តួ​ក​គី ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រយៈពេល​២​ថ្ងៃ​រួច​មក នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​អី​ស្តា​ន​ប៊ុល​សាធារណរដ្ឋ​តួ​ក​គី ។

ក្នុង​ដំណើរ​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ របស់​សន្និសីទ​សហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍​នៅ​ទីស្នាក់ការ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ដោយ​សុវត្ថិភាព ។ នៅ​អាកាសយាន​អន្តជាតិ​អា​តា​ទួ​ក ទីក្រុង​អី​ស្តា​ន​ប៊ុល វត្តមាន​នៃ​ការ​អញ្ជើញ​ជូន​ដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​រួម​មាន​ឯកឧត្តម​អភិបាលក្រុង​អី​ស្តា​ន​ប៊ុល​ប្រមុខ​យោធា​តួ​ក​គី​អគ្គនាយក​នៃ​ក្រសួងការបរទេស​តួ​ក​គី និង​លោក​ជំទាវ​ឯកអគ្គរាជទូត​តួ​ក​គី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ឯកឧត្តម​លោក​ជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់ រដ្ឋាភិបាល​តួ​ក​គី និង​ឥស្សរជន​ការទូត របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​តួ​ក​គី​ជា​ច្រើន​រូប ។

វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ពី​ឯកឧត្តម​លោក​ជំទាវ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ឯកអគ្គរាជទូត​អចិ​ន្រៃ្ត​យ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ព្រមទាំង​វត្តមាន​ឯកឧត្តម​លោក​ជំទាវ​ជា​ឥស្សរជន​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ជា​ច្រើន​រូប ។

សូម​បញ្ជាក់​ដែរ​ថា នៅ​សណ្ឋាគារ​ស្នាក់​អាស្រ័យ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ទទួល​នូវ​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​បំផុត​ពី​សំណាក់​ប្រជាពលរដ្ឋ មក​ពី​ទី​ជិត​ឆ្ងាយ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ និង​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ស្វី​ស​ក៏​ដូច​ជា នៅ​តំបន់​អឺរ៉ុប​ទាំងមូល ដែល​បាន​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់​យ៉ាង​អស់ពីដួងចិត្ត និង​ការ​ដឹងគុណ​ពិត​ៗ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​ជាម​គ្គុ​ទេស​ក៏​ដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​ឈ្លាសវៃ ក្នុង​ការ​រំដោះប្រទេស​ជាតិ​ប្រជាជន​កម្ពុជា និង​ការ​ពុះពារ​នូវ​រាល់​ការ​លំបាក​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព​យ៉ាង​ពេញលេញ ពិសេស​ដឹកនាំ​ស្តារ និង​អភិវឌ្ឍន៍​ប្រទេស​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ចាប់តាំងពី​ទីក្រុង រហូត​ដល់​ជនបទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ