ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ថា ប្រធាន​ព្រឹទ្ធសភា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ណា​រយៈពេល​៣​ថ្ងៃ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​លោក វ៉ាង យ៉ាង ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​លោក វ៉ាង យ៉ាង ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ។

ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយនឹង​លោក វ៉ាង យ៉ាង ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​លោក​លី ហ្សា​ង​ស៊ូ ប្រធាន​សភា តំណាង​ប្រជាជន​ចិន និង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មួយ​ចំនួន​ទៀត ព្រមទាំង​ទស្សនា​តំបន់​វប្បធម៌ និង​ឧស្សាហកម្ម​មួយ​ចំនួន​ក្នុង​រដ្ឋធានី​ប៉េ​កាំ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ