ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ពេញ​ភូមិ​នរណា​ក៏​ចេញ​មុខ​ធានា​អះអាង​ពី​បុរស​ម្នាក់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បុរស​កំព្រា​ម្នាក់​ដែល​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​អស់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ក្រៅពី​ឪពុក​ម្ដាយ​គឺ​គាត់​ក៏​គ្មាន​ញាតិសន្ដាន​ផ្សេង​ទៀត​ទេ សព្វថ្ងៃ​ស្នាក់​ក្នុងភូមិ​មួយ​ធ្វើ​ជា​កម្មករ​សំណង់ ហើយ​ពេល​នេះ​បុរស​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​ប្ដឹង​ថា គាត់​លួច​កាបូប​លុយ​អស់​ជិត​២​ពាន់​ដុល្លារ ។​ ​ប៉ុន្តែ​ក្រោយ​ពេល​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បដិសេធន៍​យ៉ាង​ដាច់អហង្ការ​ថា គាត់​មិន​បានដឹង…

​រាជធានី​ភ្នំពេញ ៖ បុរស​កំព្រា​ម្នាក់​ដែល​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​អស់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ក្រៅពី​ឪពុក​ម្ដាយ​គឺ​គាត់​ក៏​គ្មាន​ញាតិសន្ដាន​ផ្សេង​ទៀត​ទេ សព្វថ្ងៃ​ស្នាក់​ក្នុងភូមិ​មួយ​ធ្វើ​ជា​កម្មករ​សំណង់ ហើយ​ពេល​នេះ​បុរស​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​ប្ដឹង​ថា គាត់​លួច​កាបូប​លុយ​អស់​ជិត​២​ពាន់​ដុល្លារ ។​

​ប៉ុន្តែ​ក្រោយ​ពេល​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បដិសេធន៍​យ៉ាង​ដាច់អហង្ការ​ថា គាត់​មិន​បានដឹង និង​មិន​បាន​លួច​លុយ​ខាងលើ​ឡើយ ហើយ​ក៏​មាន​ប្រជា​ពល​ច្រើន​នាក់​នាំ​គ្នា​ទៅ​ធានា​អះអាង​ថា គាត់​កំព្រា​មែន​តែ​ជា​មនុស្ស​ល្អ​ទេ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដូង ហៅ​ភូមិ​ប៉ម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរស​ដែល​ជនសង្ស័យ​ឈ្មោះ ឆ​ន សុវណ្ណ​រាជ មាន​អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ គាត់​ជា​កូនកំព្រា​ត្រូវ​ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជើងព្រៃ ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ដោយឡែក​ស្ត្រី​រង​គ្រោះ​ដែល​បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​គាត់​នោះ​ឈ្មោះ សុខ ស្រី​លី​ន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ដោយនៅ​ក្នុង​កាបូប​ដែល​បាត់បង់​នោះ​គឺជា​កាបូប​ក្រវាត់​ចង្កេះ​មាន​លុយ​ក្នុង​នោះ​ជាង​១​លាន​រៀល និង​១៤០០​ដុល្លារ​, អត្តសញ្ញាណប័ណ្ណ​, ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង ។​

​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​វេលា​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ គាត់​បាន​ទុក​កាបូប​លុយ​ខាងលើ​នោះ​នៅ​លើ​ក្បាល​ដំណេក​ក្បែរ​បង្អួច​បន្ទាប់​មក​បាន ដេក​លង់លក់​រហូត​ដល់​វេលា​ម៉ោង​៤​និង​១៥​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែតុលា ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ចូល​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​គន្លឹះបង្អួច និង​ប្រើ​ឧបករណ៍​ថ្ពក់​យក​កាបូប​បាន​សម្រេច​រួច​បាន​រត់គេច​ខ្លួន ខណៈនោះ​គាត់​ក៏​បានឃើញ​ដែរ ប៉ុន្តែ​ឃើញ​ភិនភាគ​ពីក្រោយ​ប៉ុណ្ណោះ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា គាត់​មិន​បានឃើញ​មុខ​ទេ​តែ​បាន​សង្ស័យ​ទៅ​លើ​បុរស​ឈ្មោះ ឆ​ន សុ​ណ្ណា​រាជ ខាងលើ​នោះ​ព្រោះ​រាងរៅ​ដូច​គ្នា និង​មាន​បន្សល់​មួក​មួយ​នៅ​កន្លែង​កើតហេតុ​ផង ម្យ៉ាង​កាលពី​ពេល​ថ្ងៃ​បានឃើញ​ជន​នេះ​ជិះ​កង់​ជិត​ផ្ទះ​គាត់​ថែម​ទៀត ទើប​ព្រឹក​ឡើង​គាត់​បាន​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​បុរស​នេះ​ដើម្បី​សួរ ។​

​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​បាន​បដិសេធន៍​ថា ខ្លួន​មិន​បានដឹង និង​មិន​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​ខាងលើ​នោះ​ឡើយ​គឺ​បាន​បដិសេធន៍​យ៉ាង​ដាច់​អហង្ការ​​តែ​ម្ដង មិនតែប៉ុណ្ណោះ​នៅ​ពេល​ដឹង​ថា បុរស​នោះ​ត្រូវ​ចាប់ខ្លួន​ក៏​មាន​អ្នក​ភូមិ​ជិត​១០​នាក់​ទៅ​ធានា​អះអាង​ពី​ភាព​ស្មោះត្រង់​របស់​ថែម​ទៀត ។​

​នគរបាល​បាន​បន្ត​ថា បន្ទាប់​ពី​សាកសួរ និង​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ពេញ​១​ថ្ងៃ​រួច​មក​លោកនាយ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​អធិការ លោក​អធិការរង សម្រេច​ដោះ​លែង​ជនសង្ស័យ​ខាងលើ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​គ្នាន​ភស្តុ​តាង និង​សាក្សី​គ្រប់គ្រាន់ ។​ ​ចំណែក​ជន​រង​គ្រោះ​ក៏​បាន​សម្រេច​ដក​ពាក្យបណ្ដឹង​វិញ​ហើយ​និយាយ​ថា គាត់​ឈប់​ប្ដឹង​ហើយ​ព្រោះ​ខ្លាច​មាន​វិប្បដិសារី​នៅ​ថ្ងៃក្រោយ​ពេល​ដែល​ចោទប្រកាន់​ទៅ​លើ​មនុស្ស​ខុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ